ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​បៀកលើក​ដែករន្ទា​​ប៉ះ​ខ្សែ​កា​ប្លិ៍​តង់​ស្យុង​ខ្ពស់​ឆក់​របួសធ្ងន់​ម្នាក់ ​ស្រាល​២នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ជា​ជាង​បៀក ​និង​បាញ់ថ្នាំ​ផ្ទះ​ម្នាក់​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​និង​បុរស​២​នាក់​ទៀតរង​​របួសស្រាល ខណៈ​ដែល​ជន​រង​គ្រោះ​ទាំងនោះ​លើក​ដែក​រន្ទា​​ដើម្បី​ដាក់​ត​ឡើងឈរ​បៀកថ្នាំ​ជញ្ជាំង​ផ្ទះ​មួយ​កន្លែង​កៀក​នឹង​ខ្សែ​កា​ប្លិ៍ ស្របពេល​​អគ្គិសនី​​ដែល​មាន​តង់​ស្យុង​​ខ្ពស់​ ជា​អកុសល​ដែក​បាន​ប៉ះ​ជាមួយ​ខ្សែ​កា​ប្លិ៍​នោះ​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ផ្ទុះ​ឆេះ​រង​របួស ​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា…

រាជធានី​ភ្នំពេញ​ ៖ បុរស​ជា​ជាង​បៀក ​និង​បាញ់ថ្នាំ​ផ្ទះ​ម្នាក់​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​និង​បុរស​២​នាក់​ទៀតរង​​របួសស្រាល ខណៈ​ដែល​ជន​រង​គ្រោះ​ទាំងនោះ​លើក​ដែក​រន្ទា​​ដើម្បី​ដាក់​ត​ឡើងឈរ​បៀកថ្នាំ​ជញ្ជាំង​ផ្ទះ​មួយ​កន្លែង​កៀក​នឹង​ខ្សែ​កា​ប្លិ៍ ស្របពេល​​អគ្គិសនី​​ដែល​មាន​តង់​ស្យុង​​ខ្ពស់​ ជា​អកុសល​ដែក​បាន​ប៉ះ​ជាមួយ​ខ្សែ​កា​ប្លិ៍​នោះ​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ផ្ទុះ​ឆេះ​រង​របួស ​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​ចិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

បន្ទាប់​​ពីកើតហេតុ ​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​រួម​ការងារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ​ប៉ុន្តែ​ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក ទើប​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​នា​ព្រឹក​ដដែល​នោះ​វិញ​។

តាមប្រភពពី​​មិត្តភក្តិ​រួមការ​ងារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ​ឡុ​ង ណា​រិ​ន អាយុ​២៦​ឆ្នាំ​មុខរបរ​ជាង​បៀកថ្នាំ មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ ហើយ​​ជនរងគ្រោះ​ទើបតែ​មក​ធ្វើការ​នៅ​ទីនោះ​បាន​រយៈពេល​៥​ថ្ងៃ​ប៉ុណ្ណោះ​ក៏​ស្រាប់តែ​ជួប​​គ្រោះ​​ថ្នាក់​បែប​នេះ​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ​នៅ​មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​ខាងលើ​បាន​លើក​ដែក​ដើម្បី​ដាក់​ត​រន្ទា​​ឡើងឈរ​លើ​រន្ទារ​បៀក​ និង​បាញ់ថ្នាំ​ជញ្ជាំង​ផ្ទះ​ដែល​កំពុង​សាងសង់​កៀក​នឹង​ខ្សែ​កា​ប្លិ៍​​មាន​ចម្ងាយ​ប្រមាណ​តែ​កន្លះ​ម៉ែត្រ​ប៉ុណ្ណោះ ។ ជា​អកុសល​ដែក​ដែល​គាត់​លើក​ទៅ​នោះ​បាន​ប៉ះ​ជាមួយ​ខ្សែ​កា​ប្លិ៍​​ស្រាត​ដែល​មាន​តង់ស្យុង​ខ្ពស់ បង្ក​ឲ្យ​ឆ្លង​ចរន្ត​ផ្ទុះ​ឆេះ​ជន​រង​គ្រោះ​ បណ្ដាល​ឲ្យ​រង​របួស​រលាក​រលួយ​ស្បែក​ធ្ងន់ធ្ងរ​ និង​អ្នក​រួមការ​ងារ​២​នាក់​ទៀត​រង​របួសស្រាល​។

​ក្រោយ​ពេល​កើតហេតុ​ ភ្លាម​ៗ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​១​ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​រួម​ការងារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ​ប៉ុន្តែ​ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក ទើប​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​នា​ព្រឹក​ដដែល​នោះ​វិញ​។

ដោយឡែក​ប្រភព​មួយទៀត​បាន​និយាយ​ថា សំណង់ផ្ទះ​ខាង​ល្វែង​​ខាង​​លើ​នោះ​គឺជា​សំណង​់របស់​ជនជាតិ​ចិន ដែល​បាន​សាងសង់​កៀក​បំផុត​ទៅ​នឹង​ខ្សែ​កា​ប្លិ៍​ ​ខុស​បទដ្ឋាន​បច្ចេកទេស​ល្មើស​ទៅ​នឹង​ក្បួនខ្នាត​របស់​ជំនាញ​អគ្គី​ស​នី ដោយ​មាន​គម្លាត​ពី​ខ្សែកាប​តង់ស្យុង​ខ្ពស់​នោះ​មិន​ដល់​១​ម៉ែត្រ​ផង​ ។ ​ហេតុនេះ​ហើយ​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​បែប​នេះ ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន​គួរតែ​ពិនិត្យ​មើល​ផង​ដើម្បី​ចៀសវាង​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​ទៀត​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ