ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ! ផលិតផល​ខ្មែរ​ទទួល​មេដាយ​មាស​លើ​ឆាក​អន្តរជាតិ​ទៀត​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចេញដំណើរ​ទៅ​កាន់​ប្រទេស​អ៊ី​តា​លី ដើម្បី​ទទួល​មេដាយមាស Monde Selection Awards…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចេញដំណើរ​ទៅ​កាន់​ប្រទេស​អ៊ី​តា​លី ដើម្បី​ទទួល​មេដាយមាស Monde Selection Awards ចំនួន ៦ ដែល​ទទួលស្គាល់​ពី​គុណភាព​ល្អ​ឥត​ខ្ចោះ​នៃ​ផលិតផល​ស្រា​បៀរ និង​ភេសជ្ជៈ កាលពី​ព្រឹក​ថ្ងៃ​ទី ១ ខែមិថុនា ឆ្នាំ​២០១៩ ។

លោក លាង ពៅ (​ភី​ធើ​រ​) សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍​ថា «យើង​ទទួល​បាន​មេដាយមាស (Gold Monde Selection Award) ចំនួន​៦ សម្រាប់​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​អ៊ិ​ច​ស្ត្រា​ស្តោ​ត Barrley Black ទឹកក្រូច​អាយ​ស៍​កូ​ឡា ទឹកក្រូច​អាយ​ស៍ រសជាតិ​ក្រូចឆ្មា ទឹកក្រូច​អាយ​ស៍ រសជាតិ​ផ្លែ​ឈើ​ចំរុះ និង​ទឹក​ផ្លែ​ឈើ​ជូ​ប​»​។

លោក​បាន​បន្ត​ថា «​ឆ្នាំ​នេះ​ពិសេស​ត្រង់​ថា យើង​បាន​បញ្ជូន​ផលិតផល​ទៅ​ប្រកួត​ច្រើន​ជាង​ឆ្នាំ​មុន ហើយ​ផលិតផល​ទាំង​៦ គឺ​ទទួល​បាន​មេដាយ​បញ្ជាក់​ពី​គុណភាព​អន្តរជាតិ​ទាំងអស់​ក្នុង​ពេល​តែ​មួយ ។ នេះ​បញ្ជាក់​បាន​ថា ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សុទ្ធតែ​ជា​ផលិតផល​មានគុណ​ភាព​ស្តង់ដា​អន្តរជាតិ ហើយ​នេះ​ក៏​ជា​មោទនភាព​សម្រាប់​កូន​ខ្មែរ​ផង​ដែរ ដែល​អាច​ផលិត​បាន​ស្រា​បៀរ និង​ភេសជ្ជៈ​ខ្មែរ​ដែល​មានគុណ​ភាព​ទទួលស្គាល់​ជា​អន្តរជាតិ​» ។

គួរ​បញ្ជាក់​ផង​ដែរ បើ​គិត​មក​ត្រឹម​ឆ្នាំ​២០១៩ នេះ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​មេដាយ​សរុប​ចំនួន​១៨ សម្រាប់​ផលិតផល​ស្រា​បៀរ និង​ភេសជ្ជៈ មេដាយ​អន្តរជាតិ និង ISO ចំនួន​ពីរ​សម្រាប់​ការ​គ្រប់គ្រង​គុណភាព និង​សម្រាប់​ការ​គ្រប់គ្រង​បរិស្ថាន​ពី​ស្ថាប័ន​មក​ពី​ចក្រភព​អង់គ្លេស ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ