ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត់ដឹងមកពីណាពីណី ដើរស្រាតននល​គោក​ ហើយទៅវាយ​ក្មេង​រហូត​សន្លប់…

4 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​អាក្រាតកាយម្នាក់ ដោយនៅក្នុង​ដៃ​មាន​កាន់​កាំបិត ពូថៅ​និង​ដំបង​ ត្រូវបាន​​មនុស្ស​មួយ​ភូមិ​ព្រួត​វាយ​ទ្រម​ស្ទើរស្លាប់ខ្លួន​​រួច បាន​ចាប់​​ប្រគល់ទៅ​ឱ្យ​នគរបាលវិញ ក្រោយ​ពី​ជន​​​​នេះ ​ត្រូវ​គេ​សង្ស័យ​ថា…

​ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​អាក្រាតកាយម្នាក់ ដោយនៅក្នុង​ដៃ​មាន​កាន់​កាំបិត ពូថៅ​និង​ដំបង​ ត្រូវបាន​​មនុស្ស​មួយ​ភូមិ​ព្រួត​វាយ​ទ្រម​ស្ទើរស្លាប់ខ្លួន​​រួច បាន​ចាប់​​ប្រគល់ទៅ​ឱ្យ​នគរបាលវិញ ក្រោយ​ពី​ជន​​​​នេះ ​ត្រូវ​គេ​សង្ស័យ​ថា ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ​មិន​ស្គាល់​សាវតា​​តែបាន​វាយ​បាប​​លើ​ក្មេង​អាយុ​៣​ឆ្នាំម្នាក់​នៅ​ក្នុងភូមិ បណ្តាលឱ្យ​​របួស​ធ្ងន​់ធ្ងររួចមក ​ដែលហេតុការណ៍កើតឡើងកាលពីថ្ងៃទី០២ មិថុនា ។

ស្ថិតកន្លែងកើតហេតុ អ្នក​​ភូមិបាននិយាយ​​​ថា ជន​មិន​ស្គាល់​អត្តសញ្ញាណ​រូបនេះ មាន​​អាយុ​ប្រហែល​៣៥​ឆ្នាំ​​​ដោយដើរ​មិន​មានស្លៀកសម្លៀក​​បំពាក់​ជាប់​ខ្លួន ហើយ​សកម្មភាព​​រាតត្បាត​ពេញ​ក្នុងភូមិ​ហើយ ។ ​ជន​នេះ​បាន​វាយ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ហាំ អា​រ៉​វី​ន អាយុ​៣​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម ជា​កូន​អ្នក​ភូមិ​រស់នៅ​ក្នុងភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល បណ្តាល​​ឱ្យ​មាន​ស្នាម​របួសដាច់​លើ​ផ្ទៃមុខ​ធ្ងន់ និង​សន្លប់​បាត់ស្មារតីទៀត​ ខណៈក្មេង​​នេះ​នៅ​ជាមួយ​ជីដូន​វ័យ​ចំណាស់​ម្នាក់ ។​

​អ្នក​ភូមិ​បន្ត​ថា ក្រោយ​ជន​នេះ​វាយ​ក្មេង​សន្លប់ហើយ ឃើញ​ជន​​នេះ​ក្នុង​ដៃ​មាន​កាន់​កាំបិត ពូថៅ​ និង​ដំបង​បាន​រត់ឡើង​ទៅ​សំ​ងំ​លើ​ផ្ទះ​របស់​អ្នក​ភូមិ និង​បំរុង​តដៃ​ជាមួយ​នគរ​បាល​មូលដ្ឋាន​ដែលកំពុង​​ចុះ​ទៅ​អន្តរា គមន៍​ ​ដោយមិនព្រម​ប្រគល់ខ្លួន​ទេ ។​

​​មួយសន្ទុះក្រោយ ជន​នេះ​បាន​លោត​ចុះពីលើផ្ទះ​​អ្នក​ភូមិ​ ហើយ​​ត្រូវ​​​ពលរដ្ឋ​ឡោម​ព័ទ្ធបាន​ នាំគ្នា​ចាប់​វាយ​​យ៉ាង​ទ្រម​ខ្លួន ស្ទើ​រសល់តែ​ដង្ហើម​ច​ង្រឹ​ត ទើបឱ្យនគរបាល​ចាត់ការវិញ ។ ​ប្រភព​ចុង​ក្រោយ​ថា ​ជន​​នេះ
ត្រូវ​​​នគរបាល​មូលដ្ឋាន​ បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុកហើយ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ