ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញចាក់​សោពីក្នុង លុះគាស់បង្អួច​​មើល​ បន្សល់​ទុក​ត្រឹម​បណ្តាំ​លើ​ឥដ្ឋការ៉ូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​សង្ឃ័​យ​ស្រវឹង​ស្រាថ្នាំ​ហើយ​តូចចិត្ត​រឿង​សុំ​លុយ​ចំនួន​១០​ដុល្លារ​ពី​បុរស​ជា​គូស្នេហ៍ មិន​បាន ក៏​សំរេចចិត្ត​ចង​.​ករួច​ធ្វើ​ឲ្យ​ដាច់​ខ្សែ​ធ្លាក់​ស្លាប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​នឹង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​តា​ងួ​ន​២…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​សង្ឃ័​យ​ស្រវឹង​ស្រាថ្នាំ​ហើយ​តូចចិត្ត​រឿង​សុំ​លុយ​ចំនួន​១០​ដុល្លារ​ពី​បុរស​ជា​គូស្នេហ៍ មិន​បាន ក៏​សំរេចចិត្ត​ចង​.​ករួច​ធ្វើ​ឲ្យ​ដាច់​ខ្សែ​ធ្លាក់​ស្លាប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​នឹង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ កែវ គ្រឹ​ស្នា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​នៅផ្ទះ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ មាន​ប្តី​មិន​ទាន់​រៀប​ការ​ឈ្មោះ មឿ​ន រ៉ា​វី អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ធ្នង់ ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយ​មាស ខេត្តព្រៃវែង ។

បើ​តាម​ប្រភព​ពី​បុរស​ជា​គូស្នេហ៍​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ មឿ​ន រ៉ា​វី ដែល​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ បាន​និយាយ​ថា គាត់​និង​ស្ត្រី​រង​គ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ជាង​៨​ខែ​មក​ហើយ គាត់​ជា​បុរស​ពោះម៉ាយ មានកូន​ប្រុស​ម្នាក់​រស់នៅ​ស្រុក​កំណើត​របស់​គាត់ ចំណែក​ស្ត្រី​រង​គ្រោះជា​ស្ត្រី​មេម៉ាយ​មានកូន​ស្រី​ភ្លោះ​២​នាក់ ហើយ​កូន​របស់​នាង​រស់នៅ​ជាមួយ​បងស្រី​របស់​នាង​នៅ​ម្តុំ​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​បន្ត​ថា ពួក​គាត់​ទាំង​២​នាក់​បាន​ស្រលាញ់​គ្នា ហើយ​រស់នៅ​ជាមួយ​គ្នា​មិន​បាន​រៀប​ការ ឬ​សែនព្រេន​ត្រឹមត្រូវ​ឡើយ ហើយ​ឪពុក​ម្ដាយ​ទាំង​សងខាង​ក៏​មិន​ទាន់​បានដឹង​នៅឡើយ​ដែរ សូ​ម្បី​តែ​ទូរស័ព្ទ​ក៏​ពួក​គាត់​ទាំង​២​មិន​មាន​ប្រើ​ដែរ ដោយសារ​ជីវភាព​ទីទាល់​ក្រ ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ហេតុ ស្ត្រី​រង​គ្រោះ​បាន​ខ្ចី​ទូរស័ព្ទ​របស់​អ្នក​ជិតខាង​ដើម្បី​ទាក់ទង​ទៅ​បងស្រី​នៅ​ម្តុំ​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា តែ​បងស្រី​របស់​ស្ត្រី​រង​គ្រោះ​ខឹង​មិន​និយាយ​ស្ដី ហើយ​បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​បាន​សុំ​លុយ​គាត់​ចំនួន​១០​ដុល្លារ​ដើម្បី​ទៅ​សួរ​បងស្រី​ដែល​រស់នៅ​ផ្លូវ​២០០៤ ដើម្បី​សួរ​ហេតុផល តែ​នៅ​ពេល​នោះ គាត់​អត់​មាន​លុយ ព្រោះ​មិន​ទាន់​បើក​លុយ ហើយ​ស្ត្រី​ខាងលើ​បាន​និយាយ​ថា «​គ្រាន់តែ​លុយ​១០​ដុល្លារ​សោះ សុំ​មិន​បាន​ដែរ​» ។ លុះ​ពេល​ហូប​បាយ​ថ្ងៃត្រង់​ហើយ គាត់​ចេញ​ទៅ​ធ្វើការ​បាត់ ចំណែក​ស្ត្រី​រង​គ្រោះ​បាន​ផឹកស្រា​ថ្នាំ​ហើយ​តូចចិត្ត​ក៏​ដាច់​ចិត្ត​ចងក​សម្លាប់​ខ្លួន ដោយ​យក​ក្រែ​ម​សរសេរ​បណ្តាំ​នៅ​លើ​ឥដ្ឋការ៉ូ​ក្នុង​បន្ទប់ ហើយ​ចាក់សោ​ពី​ខាងក្នុង​បន្ទប់​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះដល់​វេលា​កើតហេតុ​ខាងលើ ពេល​គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ ដោយ​ឃើញ​បន្ទប់​ជាប់​សោ​ពី​ខាងក្នុង ពេល​នោះ​គាត់​បាន​គាស់​បង្អួច ហើយ​ស្ត្រី​ម្នាក់​នៅ​បន្ទប់​ក្បែរ​នោះ​បានឃើញ​ស្ត្រី​រង​គ្រោះ​ដួល​នៅ​លើ​ឥដ្ឋការ៉ូ ដោយ​សង្ស័យ​ថា ស្ត្រី​រង​គ្រោះ​បាន​ចងក​សម្លាប់​ខ្លួន ព្រោះ​ឃើញ​ខ្សែ​ជាប់​នៅ​ឥដ្ឋ​ខ្យល់ រួច​ក៏​នាំ​គ្នា​ផ្អើល​ឆោឡោ និង​ប្តឹង​សមត្ថកិច្ច​អោយ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ និង​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ស្លាប់​ដោយសារ​ចងក ហើយ​ដាច់​ខ្សែ​ធ្លាក់​មក​ក្រោម​ស្លាប់​តែ​ម្ដង​។ បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​ជំនាញ​មិន​បាន​ប្រគល់​សព​អោយទៅ​បុរស​ដែល​ជា​គូស្នេហ៍​នោះ​ឡើយ ដោយ​សមត្ថកិច្ច​បាន​យកស​ពស្ត្រី​រង​គ្រោះ​ខាងលើ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ពោធិ៍​ចិន​តុង រង់ចាំ​បងប្អូន និង​សាច់ញាតិ​ពិតប្រាកដ​មក​ទទួលយក ទើប​សមត្ថកិច្ច​ប្រគល់​ឱ្យ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ