រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា បច្ចុប្បន្ននេះ ជីវភាពអ្នកមានកម្រិតធម្យមបានមានសន្ទុះកើតខ្លាំង ដែលអ្នកទាំងនោះក៏បានចូលក្នុងការលើកស្ទួយសេដ្ឋកិច្ចជាមួយអ្នកមានផងដែរ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រថា បច្ចប្បន្ននេះអ្នកមានជីវភាពមធ្យមមានសន្ទុះកើតឡើងយ៉ាងខ្លាំងដែលអ្នកមានជីវភាពធម្យមទាំងនេះក៏បានចូលរួមជាមួយអ្នកមានបច្ចុប្បន្នក្នុងការចូលរួមកំណើនសេដ្ឋកិច្ចជាតិផងដែរ ។
សម្តេចបានលើកឡើងថា នៅសង្គមបច្ចុប្បន្ននេះមិនអាចឲ្យអ្នកមានជីវភាពក្រីក្រឲ្យមានជីវភាពមានមធ្យម ឬក្លាយជាមានដូចគ្នាបាននោះទេ ។ មានតែរបបដែលដឹកនាំដោយប៉ុល ពត តែប៉ុណ្ណោះដែលធ្វើឲ្យជីវភាពដូចគ្នាដោយជំលៀសពីទីក្រុងភ្នំពេញទៅតាមជនបទ ឬផ្លាស់ប្តួរទីលំនៅពីកន្លែងមួយ ។ លើសពីនេះរហូតដល់ធ្វើឲ្យមានមនោសញ្ចេតនារវាងគ្រួសារ និងការរជ្រើសរើសគូអនាគតជាដើម ។ សម្តេចថា នៅសម័យប៉ុល ពត មិនបានផ្តល់ឱកាសឲ្យជ្រើសរើសគូស្រករដោយខ្លួនឯងនោះទេ គឺអង្គការជាអ្នកចាត់តាំងជ្រើសរើសគូស្រករតែម្តង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ