ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុក​ម៉ែ​អរ​ណាស់​ពេល​ឃើញ​កូន​ជោគជ័យ

4 ឆ្នាំ មុន

មនុស្ស​យើង​តាំងពី​តូច​មករ​ហូត​ដល់​ធំ និង​ចេះ​មានការ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​បាន​នោះ ក៏​ត្រូវ​មាន​អ្នក​បង្វឹក​បង្ហាត់បង្រៀន និង​ត្រូវ​ឆ្លងកាត់​ការ​សិក្សា​រៀនសូត្រ​ច្រើន​ដំណាក់កាល ។ កាលបើ​កូន​មានការ​ចេះ​ដឹង​ល្អ មានការ​ប្រព្រឹត្ត​ល្អ​តាម​គន្លង​ដំបូន្មាន​ហើយ​នោះ កូន​រមែង​ជោគជ័យ រស់នៅ​ដោយ​សេចក្តីសុខ ​ជីវិតកូននឹងរីកដូចផ្កា…

មនុស្ស​យើង​តាំងពី​តូច​មករ​ហូត​ដល់​ធំ និង​ចេះ​មានការ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​បាន​នោះ ក៏​ត្រូវ​មាន​អ្នក​បង្វឹក​បង្ហាត់បង្រៀន និង​ត្រូវ​ឆ្លងកាត់​ការ​សិក្សា​រៀនសូត្រ​ច្រើន​ដំណាក់កាល ។

កាលបើ​កូន​មានការ​ចេះ​ដឹង​ល្អ មានការ​ប្រព្រឹត្ត​ល្អ​តាម​គន្លង​ដំបូន្មាន​ហើយ​នោះ កូន​រមែង​ជោគជ័យ រស់នៅ​ដោយ​សេចក្តីសុខ ​ជីវិតកូននឹងរីកដូចផ្កា កេរ្តិ៍ឈ្មោះល្អផ្សាយទៅក្នុងទិសទាំង៨​យ៉ាង​ពិតប្រាកដ ។

ពុក​ម៉ែ​មាន​សេចក្តីសុខ​ណាស់ កាលបើ​បាន​មើលថែ និង​ទូន្មាន​អប់រំ​ដល់​កូន​ហើយ កូន​ជា​មនុស្ស​ប្រដៅ​ងាយ ប្រព្រឹត្ត​ល្អ​ចម្រើន​ដោយ​គុណ និង​មាន​សីលធម៌​ប្រចាំ​ខ្លួន​ជាប់​ជា​ឧបនិស្ស័យ តាម​ការ​ដែល​ពុក​ម៉ែ​ទូន្មាន​នោះ ឪ​សូម​ជូនពរ​ដល់​កូន​ឱ្យ​ជោគជ័យ​ក្នុង​ជីវិត ។