ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​គ្រប់​គ្នា​នាំ​គ្នា​រត់​ជួយ​គ្នា និង​ភ័យ​ស្លន់ស្លោ​ណាស់

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​ភ្ញាក់ផ្អើល​ឆោឡោរ​ដោយសារ​តែ​បានឃើញ​មាន​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ស្ត្រី​ខ្មែរ​អ៊ី​ស្លា​ម​ឈ្មោះ ស្មាន ស​ម្រ​ល់ អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​រកា​ក្រោម សង្កាត់សំបួរមាស ក្រុង​កំពង់ចាម ដែល​ហេតុការណ៍​នេះ​កើតឡើង…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​ភ្ញាក់ផ្អើល​ឆោឡោរ​ដោយសារ​តែ​បានឃើញ​មាន​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ស្ត្រី​ខ្មែរ​អ៊ី​ស្លា​ម​ឈ្មោះ ស្មាន ស​ម្រ​ល់ អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​រកា​ក្រោម សង្កាត់សំបួរមាស ក្រុង​កំពង់ចាម ដែល​ហេតុការណ៍​នេះ​កើតឡើង នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​យប់​ទាប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា​នេះ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៤​គ្រឿង​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ និង​មិន​ឲ្យ​ភ្លើង​ឆេះ​រាល​ទៅ​ដល់​ផ្ទះ​របស់​អ្នក​ផ្សេង​ឡើយ​។

សាក្សី​ឈ្មោះ ស្លេះ ពូ វ័យ​៣៨​ឆ្នាំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ដេក​នៅ​លើ​ផ្ទះ​របស់ខ្លួន មាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ក៏​ស្រាប់តែ​ចោល​ភ្នែក​បានឃើញ​ភ្លើង​ឆេះ​ចេញពីផ្ទះ​របស់​ស្ត្រី​ខាងលើ ចេញពី​ផ្នែក​ខាងក្រោយ និង​បាន​ឆេះ​រាល​មក​ផ្នែក​ខាង​មុខ​ចេញ​អណ្តាតភ្លើង​សន្ធោសន្ធៅ ហើយត្រូវ​បាន​បងប្អូន​ខ្មែរ​អ៊ី​ស្លា​ម​រាប់រយ​នាក់​នាំ​គ្នា​រត់​មក​ជួយ​ដងទឹក​ជះ​ពន្លត់​ស្រុះគ្នា ។

សាក្សី​បាន​ប្រាប់​បន្ត​ថា សកម្មភាព​ពលរដ្ឋ​នាំ​គ្នា​ពន្លត់ភ្លើង​ដោយ​ផ្ទះ​នៅ​ជាប់​ឈ្មោះ​សារ បាន​គ្នា​រុះ​ជញ្ជាំ​ង​ចេញ​មួយ​ចំហៀង ដើម្បី​កុំ​ឲ្យ​ភ្លើង​ឆេះ​រាល​បន្ត​ភ្លើង​ឆេះ​ផ្ទះ​របស់​ស្ត្រី​ឈ្មោះ​សម្រស់​ស្ទើរតែ​អស់​ក៏បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៤​គ្រឿង​បាន​មក​ដល់​នៅ​ខាងក្រៅ​ផ្លូវថ្នល់​ចូល​មក​កៀក​មិន​បាន​ដោយសារ​តែ​ផ្លូវ​បេតុង​តូច​ចង្អៀត ។ ត្រូវ​បាន​ត​ទុ​យ​យោ​ចូល​មក​វែង ដើម្បី​បាញ់​ទឹក និង​មួយ​ជ្រុងទៀត​តបាញ់​ពីក្រោយ​ផ្ទះ​ត្រូវ​បាន​លោក​ឆាយ គឹ​មសុ​ន អតីត​ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​សស្រាក់​សស្រាំ​ជាមួយនឹង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ចុះ​ជួយ​បាញ់​ទឹក​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៥​ទាប​ភ្លឺ​ភ្លើងបាន​រលត់​អស់ និង​គ្រប់គ្រង​ស្ថាន​ការ​បាន ។

ផ្ទះ​កើតហេតុ​ដែល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នោះ​ស្ត្រី​ឈ្មោះ​សម្រស់ មិន​បាន​នៅផ្ទះ​ទេ ដោយ​មាន​ជំងឺ​ទៅ​មើល​នៅ​ប្រទេស​វៀតណាម អស់​លុយ​ច្រើន និង​បាន​សម្រាក​នៅផ្ទះ​ម្តាយ​ក្នុងភូមិ​រកា​ក្រោម ហើយ​ផ្ទះ​មាន​តែ​កូន​ៗ​ចំនួន​២​នាក់ នៅ​ចាំផ្ទះ​តែ​ប៉ុណ្ណោះ ។ ការ​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ភូមិ​របស់​គាត់​ធ្លាប់​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ម្តង​រួច​មក​ហើយ ដោយ​លំនៅ​ឋាន​របស់​បងប្អូន​ខ្មែរ​អ៊ី​ស្លា​ម​ចំនួន​១៣​ខ្នង ត្រូវ​បាន​ឆាបឆេះ​។

អ្នកស្រី​ភា​ង ស៊ី​ផា​ន ចៅសង្កាត់​សំបួរមាស វិញ​ប្រាប់​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ បណ្តាល​ឲ្យលំនៅ​ឋាន​ចំនួន​២​ខ្នង​ត្រូវ​ខូចខាត​ក្នុង​នោះ​មាន​១-​ផ្ទះ​ឈ្មោះ​សម្រស់ ទំហំ​៨​គុណ​១០​ម៉ែត្រ ដោយ​ខាងក្រោម​ថ្ម​បេតុង​ខាងលើ ឈើ​ត្រូវ​បាន​ឆេះ​អស់ ២-​ផ្ទះ​ឈ្មោះ ម៉ូ​សា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ត្រូវ​បាន​រុះ​ជញ្ជាំ​ង​អស់​១​ចំហៀង បើ​ពុំនោះ​ទេ​ភ្លើង​នឹង​ត្រូវ​ឆេះ​ឆ្លង ។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​ខាងលើ​ដោយសារ​តែ​ទុ​ស្សេ​ខ្សែភ្លើង ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា សាខា​កាកបាទក្រហម​ខេត្ត​នឹង​ចុះ​ចែក​អំណោយ​ដល់​ផ្ទះ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ ៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ