ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​វិនិយោគ​ច្រើន​បំផុត​រក្សា​ឧត្ដម​ភាព​​យោធា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១​មិថុនា បាន​អំពាវ​ដល់​ចិន​ឲ្យ​បញ្ឈប់ រំលោភ​បំពាន​អធិបតេយ្យភាព​របស់​បណ្ដា​ប្រទេស​ជិតខាង ហើយ​ព្រមាន​ថា​ខ្លួន​នឹង​វិនិយោគ​យ៉ាងច្រើន​មហិមា ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ដើម្បី​ថែរក្សា​ឧត្ដមភាព​យោធា​ក្នុង​តំបន់​។ នៅ​ឯ​វេទិកា​អន្តរជាតិ​ស្ដី​ពី​សន្តិសុខ​នៅ​សិង្ហ​បុរី លោក​PATRICK…

សហរដ្ឋអាមេរិក​-​ចិន ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១​មិថុនា បាន​អំពាវ​ដល់​ចិន​ឲ្យ​បញ្ឈប់ រំលោភ​បំពាន​អធិបតេយ្យភាព​របស់​បណ្ដា​ប្រទេស​ជិតខាង ហើយ​ព្រមាន​ថា​ខ្លួន​នឹង​វិនិយោគ​យ៉ាងច្រើន​មហិមា ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ដើម្បី​ថែរក្សា​ឧត្ដមភាព​យោធា​ក្នុង​តំបន់​។

នៅ​ឯ​វេទិកា​អន្តរជាតិ​ស្ដី​ពី​សន្តិសុខ​នៅ​សិង្ហ​បុរី លោក​PATRICK SHANAHAN​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្ដីទី​អា​មេ​រិ​ក​ថ្លែង​ថា ចិន​អាច​និង​ត្រូវ​តែ​មាន​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ ប្រទេស​ឯទៀត​ៗ​ក្នុង​តំបន់​។ ប៉ុន្តែ​ឥ​រិ​ប​ថ​ដែល​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​បណ្ដា​ប្រជាជាតិ​ជិតខាង ហើយ​ដែល​សាបព្រោះ​ការ​មិន​ទុកចិត្ត​ចំពោះ​ចេតនា​របស់​ចិន​ត្រូវ​តែ​បញ្ឈប់​។ យើង​នឹង​មិន​អាច​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ឥរិយាបថ​ចិន​ឡើយ​។

វេទិកា​នៅ​សិ​ង្ហ្​បុរី​ស្ដី​ពី​សន្តិសុខ​ហៅ​SHANGRI LA DIALOGUE ជា​វេទិកា​នៃ​ការ​តស៊ូ​ដណ្ដើម​ឥទ្ធិ​ពល​គ្នា​រវាង​ចិន​និង​អា​មេ​រិ​ក នៅ​អា​សី​ុ​ប៉ា​សី​ុ​ហ្វិ​ក​។ សហរដ្ឋអាមេរិក​តែង​ចោទប្រកាន់​ចិន​ជា​ពិសេស​ថា បាន​ធ្វើ​យោ​ធូប​នី​យ​កម្ម​លើ​ប្រជុំ​កោះ​ជា​ច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ទាមទារ​ដោយ​តៃវ៉ាន់ ព្រុយ​ណេ ម៉ា​ឡេ​សី​ុ ហ្វ៊ី​លី​ពី​ន​និង​វៀតណាម​។ អា​មេ​រិ​ក​តែង​ធ្វើ​ជា​ញឹកញាប់​ប្រតិបត្តិការ ហៅ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ ក្នុង​មហាសមុទ្រ​ប៉ា​សី​ុ​ហ្វិ​ក ដោយ​បញ្ជូន​បណ្ដា​យន្តហោះ​ចម្បាំង​ឲ្យ​ហោះហើរ​កាត់​លើ​ដែនអាកាស​អន្តរជាតិ ឬ​ដោយ​បញ្ជូន​នាវាចម្បាំង​មក​ជិត​ប្រជុំ​កោះ​ដែល​មាន​ជម្លោះ ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់។

លោក​PATRICK SHANAHAN​បន្ត​ថា គម្រោង​ថវិកា​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន គ្រោង​ចំណាយ​ក្នុង​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក ប្រមាណ​ជា​១០៤​ពាន់​លាន​ដុល្លារ​។ លោក​ថា​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​នឹង​វិនិយោគ​ច្រើន​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ក្នុង​កម្មវិធី​សំខាន់​ៗ សម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ា​សី​ុ​ហ្វិ​កមួយ​ដែល​មាន​ស្ថេ​រ​ភាព​និង​មាន​ភាព​ប្រាកដនិយម​។ លោក​លើក​ជា​ពិសេស​ពី​គម្រោង​ការពារ​ប្រឆាំង​មី​សី​ុ​ល ជា​វិស័យ​ដែល​ក្រុង​ប៉េ​កាំ​ង​បាន​វិនិយោគ​យ៉ាងច្រើន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ