ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ក្នុង​រោងចក្រ​ផលិត​គ្រឿងផ្ទុះ​មួយ​ខាង​កើត​ក្រុង ស្លា.ប់​៧៩​នាក់

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ការ​ផ្ទុះ​ឆេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១ ​មិថុនា ក្នុង​រោងចក្រ​ផលិត​គ្រឿងផ្ទុះ​KRISTALL នាទី​ក្រុង​DZERJINSK ជាទី​ក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០០​គីឡូម៉ែត្រ​ខាងកើត​ក្រុង​មូ​ស្គូ បណ្ដាល​ឲ្យ​មនុស្ស​៧៩​នាក់​រង​របួស​។ ការ​ផ្ទុះ​បណ្ដាល​ឲ្យ​អគារ​៥​នៃ​រោងចក្រ​ផលិត​គ្រឿងផ្ទុះ​នោះ​និង​អគារ​ស្នាក់​នៅ​ជិត​១៨០ រង​ការ​ខូចខាត​កាលពី​ព្រឹក​ថ្ងៃ​ទី​១​មិថុនា​។…

ប្រទេស​រុ​ស្ស៊ី ៖ ការ​ផ្ទុះ​ឆេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១ ​មិថុនា ក្នុង​រោងចក្រ​ផលិត​គ្រឿងផ្ទុះ​KRISTALL នាទី​ក្រុង​DZERJINSK ជាទី​ក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០០​គីឡូម៉ែត្រ​ខាងកើត​ក្រុង​មូ​ស្គូ បណ្ដាល​ឲ្យ​មនុស្ស​៧៩​នាក់​រង​របួស​។

ការ​ផ្ទុះ​បណ្ដាល​ឲ្យ​អគារ​៥​នៃ​រោងចក្រ​ផលិត​គ្រឿងផ្ទុះ​នោះ​និង​អគារ​ស្នាក់​នៅ​ជិត​១៨០ រង​ការ​ខូចខាត​កាលពី​ព្រឹក​ថ្ងៃ​ទី​១​មិថុនា​។ អាជ្ញាធរ​ក្រុង​និយាយ​ថា តាម​ព័ត៌មាន​ចុង​ក្រោយ​ថា​មនុស្ស​៧៩​នាក់​រង​របួស​ក្រោយ​ការ​ផ្ទុះ ក្នុង​នោះ​មាន​កម្មករ​រោងចក្រ​៣៨​នាក់​និង​ប្រជាជន​ក្រុង​៤១​នាក់​។

ពុំ​មាន​កុមារ​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រង​របួស​ឡើយ រួច​ក៏​ពុំ​មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​ស្លាប់​ដែរ​។ យោង​តាម​តំណាង​រោងចក្រ​ថា​មនុស្ស​៥​នាក់​ដែល​ធ្វើការ​ក្នុង​តំបន់​ដែល​មានការ​ផ្ទុះ អាច​ជម្លៀស​ចេញ​ដោយ​ជោគជ័យ​។ ការ​ផ្ទុះ​កើត​មាន​ដំបូង​ក្នុង​រោង​ជាង​មួយ ហើយ​មាន​ភ្លើង​ឆាបឆេះ​ដែល​រាលដាល​យ៉ាង​លឿន ក្នុង​រង្វង់​១០០​ម៉ែ​ត​ក្រឡា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ