ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​សាហា.វ​ទៀត​ហើយ​នៅ​អា​មេ​រិ​ក​ស្លា.ប់​ជាច្រើននាក់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ជន​រង​គ្រោះ​ទាំង​១២​នាក់​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ កាល​ពី​ថ្ងៃ​ទី​១​មិថុនា ដោយ​អាជ្ញាធរ ក្រុង​VIRGINIA BEACH រដ្ឋ​វៀរ​ជី​នៀ ដោយ​នា​ឱកាស​នោះ​គេ​បាន​បញ្ចាំង​រូបថត​អ្នក​ទាំងនេះ​លើ​អេ​ក្រង់​មួយ​។…

សហរដ្ឋអាមេរិក ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ជន​រង​គ្រោះ​ទាំង​១២​នាក់​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ កាល​ពី​ថ្ងៃ​ទី​១​មិថុនា ដោយ​អាជ្ញាធរ ក្រុង​VIRGINIA BEACH រដ្ឋ​វៀរ​ជី​នៀ ដោយ​នា​ឱកាស​នោះ​គេ​បាន​បញ្ចាំង​រូបថត​អ្នក​ទាំងនេះ​លើ​អេ​ក្រង់​មួយ​។

នា​ថ្ងៃ​ទី​១​មិថុនា​ប្រជាជន​ក្រុង​VIRGINIA BEACH បាន​នាំ​គ្នា​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​មនុស្ស​ទាំង​១២​នាក់ ដែល​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៣១​ឧសភា ដោយសារ​ការ​បាញ់ប្រហារ​ដ៏​សែន​ទារុណ​មួយ ពី​សំណាក់​និយោជិត​ក្រុង​នោះ​ម្នាក់ ហើយ​ទាមទារ​កុំ​ឲ្យ​សោកនាដកម្ម​បៀ​ប​នេះ​កើត​មាន​ទៀត​។ ពួក​អ្នក​សើ​ុ​ប​អង្កេត​ប៉ុនប៉ង​កំណត់​ពី​មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នេះ​។ រូប​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​បង្ហាញ​តាម​អេ​ក្រង់​បន្តបន្ទាប់​គ្នា អម​នឹង​ប្រវត្តិរូប​សង្ខេប​របស់​ពួក​គេ​។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​១២​នាក់ មាន​នារី​៥​នាក់​និង​បុរស​៧​នាក់ សុទ្ធតែ​ជា​និយោជិត​សាលាក្រុង​VIRGINIA BEACH ដូច​ខ្មាន់កាំភ្លើង​ដែរ​លើកលែងតែ​ម្នាក់​ប៉ុណ្ណោះ​។ ទីក្រុង​កម្សាន្ត​មាត់សមុទ្រ​នោះ​ដែល​មាន​ប្រជាជន​៤៥០.០០០​នាក់ ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​វ៉ា​សិ​ុ​ន​តោន ដែល​នៅ​ទីនោះ​ក៏​មាន​មូលដ្ឋាន​កង​ម៉ា​រី​ន​អា​មេ​រិ​ក​សំខាន់​មួយ​ផង​ដែរ​។

អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃ​ទី​១​មិថុនា បាន​កំណត់​អត្តសញ្ញាណ​ខ្នាន់​កាំភ្លើង​ដែល​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​។ ជន​នោះ​មានឈ្មោះ​ថា​DEWAYNE CRADDOCK ជា​បុរស​អាយុប្រមាណ​ជា​៤០​ឆ្នាំ​ម្នាក់ ធ្វើការ​ក្នុង​សាលាក្រុង​នេះ​ប្រមាណ​ជា​១៥​ឆ្នាំ​មក​ហើយ ខាង​ផ្នែក​សាធារណៈការ​។ រូបគេ​ជា​អតីត​ទាហាន​ម្នាក់​នៃ​កងទ័ព​អា​មេ​រិ​ក​។ នា​វេលា​ម៉ោង​ប្រមាណ​ជា​១៦​ម៉ោង​ក្នុងស្រុក ជន​នេះ​បាន​ចូល​ក្នុង​អគារ​សាលាក្រុង​VIRGINIA BEACH មុន​ពេល​បាញ់ប្រហារ​ទាំង​ងងឹត​ងងុល នៅ​តាម​ជាន់​នានា​លើ​មនុស្ស​ម្នា​ដែល​ប្រទះ​ឃើញ​។

បន្ទាប់​មក​ជន​នេះ​បាន​បាញ់​តតាំង​ជាមួយ​កងកម្លាំង​ប៉ូលិស ដែល​លើក​មក​ដល់​ប៉ុន្មាន​នាទី​ក្រោយមក ហើយ​រូបគេ​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​។ នេះ​ជា​ការ​អះអាង​របស់​លោក​JAMES CERVERA​ប្រមុខ​ប៉ូលិស​ក្រុង​VIRGINIA BEACH​។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​៣​នាក់​ទៀត​រង​របួសធ្ងន់ ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ រួច​អ្នក​របួស​ម្នាក់​ទៀត​ពុំ​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។

ហើយ​​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ក្នុង​សេចក្ដី​ប្រកាស​មួយ បញ្ជា​ឲ្យ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់​កណ្ដាល​ដង រហូត​ដល់​ថ្ងៃ​ទី​៤​មិថុនា​នៅ​សេត​វិមាន និង​លើ​គ្រប់​អគារ​រដ្ឋ​និង​យោធា​របស់​ប្រទេស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ