តារាល្បីថៃ “បយ ភិស្ណុ” ហោះឆ្លងទ្វីបទៅរៀបការនឹងនារីស៊ុយអែត
បន្ទាប់ពីលុតជង្គង់សុំគូស្នេហ៍យ៉ាងរ៉ូមែនទិក កាលពីពេលកន្លងទៅនេះ សម្រាប់តារាសម្ដែង តារាចម្រៀង និងជាពិធីករ លោក «បយ – ភិស្ណុ និមសាគុល»…
បន្ទាប់ពីលុតជង្គង់សុំគូស្នេហ៍យ៉ាងរ៉ូមែនទិក កាលពីពេលកន្លងទៅនេះ សម្រាប់តារាសម្ដែង តារាចម្រៀង និងជាពិធីករ លោក «បយ – ភិស្ណុ និមសាគុល»…
បន្ទាប់ពីលុតជង្គង់សុំគូស្នេហ៍យ៉ាងរ៉ូមែនទិក កាលពីពេលកន្លងទៅនេះ សម្រាប់តារាសម្ដែង តារាចម្រៀង និងជាពិធីករ លោក «បយ – ភិស្ណុ និមសាគុល» (Pisanu Nimsakul) ដែលបានផ្ដើមស្នេហ៍ជាមួយនឹងនារីស៊ុយអែត គឺនាង «អាមេនដា» រហូតដល់ព្រមព្រៀងប្រើជីវិតគូរួមគ្នា។
កំលោះ បយ ភិស្ណុ ព្រមទាំងអ្នកម្ដាយ និងមិត្តជិតស្និទ្ធមួយចំនួនបានហោះទៅរៀបចំពិធីមង្គលការជាមួយនឹងនាង អាមេនដា នៅឯព្រះវិហារសាសនាគ្រឹះ Lund’s Domkyrka ក្នុងទីក្រុង Lund ប្រទេសស៊ុយអែត ។ ក្នុងចំណោមមិត្តភក្តិដែលមកក្នុងឈុតថៃដ៏ស្រស់ស្អាតមានដូចជា ឌីជេ តុន ហម, ឌីជេ ដាដា, រ៉ាសាមីខេ, និងនាង ពុយហ្វាយ អេអេហ្វ ។
សូមប្រាប់ថាក្នុងពិធីនេះ គឺសុទ្ធតែស្រស់ស្អាត និងសង្ហាទាំងគូតែម្ដង សូមចូលរួមអបអរសាទរចំពោះអាពាហ៍ពិពាហ៍ និងស្នេហាឆ្លងទ្វីបរបស់ពួកគេផង៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ