ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទៃពោះ​ចាប់ផ្ដើម​ធំ​ហើយ តែ​ជេ​នី និង​គូស្នេហ៍ ក៏​នៅ​តែ​នាំ​គ្នា​ទៅ​កម្សាន្ត​នៅ​សមុទ្រ

4 ឆ្នាំ មុន

អនាគត​ម៉ាក់​ប៉ា​គេ​ឆាប់​ៗ​នេះ​ហើយ តែ​តារា​សម្ដែង ជេ​នី ធៀន​ផូ​សុវណ្ណ និង​ស្វាមី មិ​ក​គី ន​ន្ទ បន្ទាប់​ពី​បាន​ប្រកាស​ដំណឹង​ល្អ​ពី​ការ​មាន​ផ្ទៃពោះ​របស់​ជេ​នី ឱ្យ​មិត្តភក្តិ និង​អ្នកគាំទ្រ​របស់​នាង​បានដឹង​មិន​ប៉ុន្មាន​ថ្ងៃ​មក…

អនាគត​ម៉ាក់​ប៉ា​គេ​ឆាប់​ៗ​នេះ​ហើយ តែ​តារា​សម្ដែង ជេ​នី ធៀន​ផូ​សុវណ្ណ និង​ស្វាមី មិ​ក​គី ន​ន្ទ បន្ទាប់​ពី​បាន​ប្រកាស​ដំណឹង​ល្អ​ពី​ការ​មាន​ផ្ទៃពោះ​របស់​ជេ​នី ឱ្យ​មិត្តភក្តិ និង​អ្នកគាំទ្រ​របស់​នាង​បានដឹង​មិន​ប៉ុន្មាន​ថ្ងៃ​មក ដែល​ជា​អ្វី​ដែល​ពួក​គេ​មាន​គម្រោង និង​មាន​បំណង​ចង់បាន​កូន ដើម្បី​ជា​ការ​បំពេញបន្ថែម​ឱ្យ​រសជាតិ​ជីវិត​គូស្នេហ៍​របស់​ពួក​គេ​។

ថ្មី​ៗ​នេះ កាលពី​ថ្ងៃ​ទី៣១ ឧសភា មិ​ក​គី បាន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​ដ៏​គួរ​ឱ្យ​ស្រឡាញ់ ជាមួយនឹង​ភរិយា ខណៈ​ពួក​គេ​កំពុង​ឡើង​យន្តហោះ​ជាមួយនឹង​មិត្តភក្តិទៅ​លេង​សមុទ្រ នា​ខេត្ត​ភូ​កេ​ត ព្រម​ជាមួយនឹង caption ថា​៖ «​ប៉ា​ម៉ាក់​នាំ​កូន​ដើរ​លេង​បាទ #jmlovechaptertwo »។

ក្រោយមកក៏​ឃើញ​រូប​ក្នុង IG story របស់ ជេ​នី ថត​ជាមួយ​មិត្តភក្តិ ដែល​វា​ជា​លើក​ដំបូង​ដែល​មនុស្ស​ជា​ច្រើន​បានឃើញ​រូប​អនាគត​អ្នក​ម្ដាយ ព្រោះថា​មុន​នេះ ជេ​នី សឹងតែ​មិន​ដែល​បាន​បង្ហោះ​រូប​អ្វី​នូវ​ធ៊ិ​ន​ស្តា​ក្រាម​ឡើយ​៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ