ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​រវាង Liverpool និង Tottenham ត្រូវ​អាកខាន​ដោយសារ​​ស្រី​ស្អាត​ម្នាក់​លុកលុយ​ទីលាន​វាលស្មៅ

4 ឆ្នាំ មុន

ជា​រឿង​ដ៏​កម្រ​មួយ​នៃ​ការ​ប្រកួត​បាល់ទាត់​លើ​សមរភូមិ​វាលស្មៅ ដែល​ត្រូវ​បញ្ឈប់​ការ​ប្រកួត ព្រោះតែ​មាន​ស្រី​ស្អាត​មួយ​រូប​បាន​លុកលុយ​ទីលាន​ប្រកួត​បាត់​ទាត់ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា Kinsey Wolanki មក​ពី Vitaly Uncensored ដែល​បាន​ធ្វើ​ឱ្យ​មានការ​បញ្ឈប់​ការ​ប្រកួត​បាត់​ទាត់​រវាង…

ជា​រឿង​ដ៏​កម្រ​មួយ​នៃ​ការ​ប្រកួត​បាល់ទាត់​លើ​សមរភូមិ​វាលស្មៅ ដែល​ត្រូវ​បញ្ឈប់​ការ​ប្រកួត ព្រោះតែ​មាន​ស្រី​ស្អាត​មួយ​រូប​បាន​លុកលុយ​ទីលាន​ប្រកួត​បាត់​ទាត់ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា Kinsey Wolanki មក​ពី Vitaly Uncensored ដែល​បាន​ធ្វើ​ឱ្យ​មានការ​បញ្ឈប់​ការ​ប្រកួត​បាត់​ទាត់​រវាង Liverpool និង Tottenham​។

វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត Champion League រវាង​ក្រុម Liverpool និង​ក្រុម Tottenham ត្រូវ​បាន​បញ្ឈប់​ដោយ​សង្ខេប ក្រោយ​មាន​អ្នក​លុកលុយ​ទីលាន​នៅ​ក្នុង​តង់​ទី​មួយ​។

អ្នកគាំទ្រ​ជានា​រី​ម្នាក់​បាន​រត់​កាត់​ទីលាន​ប្រកួត ហើយ​បាន​ទៅ​ដល់​ខ្សែបន្ទាត់​កណ្ដាល​មុន​ពេល​ត្រូវ​បាន​ចាប់​ទាញ​ចេញ​ដោយ​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​។នាង​ត្រូវ​បាន​គេ​ឃើញ​ថា​ស្លៀក​ឈុត​សិ​ក​ស៊ី​ពណ៌​ខ្មៅ បាន​រត់​ចូល​ទៅ​កន្លែង​ប្រកួត ធ្វើ​ឱ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​នោះ​តែ​ម្ដង ខណៈ​កីឡាករ​កំពុង​តែ​ប្រកួត​គ្នា​សម្រាប់​គ្រាប់​បាល់​រលុង​មួយ​។កាមេរ៉ា​បាន​បង្វិល​ចេញពី​ឧប្បត្តិហេតុ​នោះ ពេល​ដែល​រឿងហេតុ​បាន​កើតឡើង ហើយ​នាង​ត្រូវ​បាន​ចាប់ខ្លួន ​និង​ទាញ​ចេញពី​ទីនោះ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រកួត​បន្ត​។

ស្ត្រី​ម្នាក់​នោះ​ត្រូវ​បាន​ស្គាល់​ថា​ជា Kinsey Wolanki ដែល​ជា​សង្សារ​របស់ Vitaly Zdorovetskiy អ្នកលេង​វី​ដេ​អូ​កំប្លែង​ក្នុង Youtube ដែល​បាន​លុកលុយ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្ត​បាល់ទាត់ World Cup ឆ្នាំ 2014 ហើយ​ត្រូវ​បាន​ហាម​ពី​កម្មវិធី​កីឡា​ធំ​ៗ សម្រាប់​ការ​លេង​ធ្វើ​ជា​កំប្លែង​របស់​គេ​នោះ​។

មានការ​រង់ចាំ​គាំទ្រ​ពេល​ដែល​ជំនួយការ​អាជ្ញាកណ្ដាល​វី​ដេ​អូ ពិនិត្យ​នូវ​ការ​សម្រេចចិត្ត ប៉ុន្តែ Salah នៅ​តែ​រក្សា​ការ​តាំងចិត្ត ហើយ​ស្រុះស្រួល​គ្នា​ស៊ុត​ប៉េ​ណាំង​ទី​។ បន្ទាប់​ពី​ការ​ចាប់ផ្ដើម​ដ៏​អាក្រក់​បំផុត​នោះ ក្រុម​ទាំង​ពីរ​បាន​ប្រញាប់​ចូល​មក​ទីលាន​ប្រកួត​វិញ​ក្រោយ​ពី​ពន្យារពេល​ដោយសារ​មាន​អ្នក​លុកលុយ​ទីលាន​៕ កែសម្រួលដោយ​៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ