ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​តែ​មើល​ទូរស័ព្ទ​ខណៈ​កំពុង​បើករថយន្ត ស្រាប់តែ​ងើបឡើង​ហួស​អស់​ទៅ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ បុរស​ម្នាក់​រវល់​តែ​មើល​ទូរស័ព្ទ​ភ្លេច​មើលផ្លូវ​មិន​ប្រយ័ត្ន​បើករថយន្ត​ទៅ​បុក​នឹង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​ក្រពឹត​ផ្នែក​មុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​ខ្លោងទ្វារ​ផ្សារ​ទួល​គោក តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២…

រាជធាន​ភ្នំពេញ ៖ បុរស​ម្នាក់​រវល់​តែ​មើល​ទូរស័ព្ទ​ភ្លេច​មើលផ្លូវ​មិន​ប្រយ័ត្ន​បើករថយន្ត​ទៅ​បុក​នឹង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​ក្រពឹត​ផ្នែក​មុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​ខ្លោងទ្វារ​ផ្សារ​ទួល​គោក តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​វ័យ​៣០​ឆ្នាំ​ម្នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក តូ​យូ​តា​កូ​រ៉ូ​ឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ បាត់ដំបង 2A-4378 ធ្វើ​ដំណើរ​យ៉ាង​ល្បឿន តាម​បណ្ដោយ​ផ្លូវ​២៨៩ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​រវល់​តែ​មើល​ទូរស័ព្ទ​ដៃ​រោ​ទិ៍​លើកយក​មក​និយាយ​មិន​មានការ​ប្រុង​ប្រយ័ត្ន​ទើប​បង្ក​ឲ្យ​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ធ្វើ​ឲ្យ​ក្រពឹត​កាង​ខាង​មុខ​យ៉ាងដំណំ តែ​មិន​បង្ក​ឲ្យ​រង​របួស​ទេ ចំណែកឯ​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត​បែកបាក់​បន្តិចបន្តួច ។

ក្រោយ​ពេល​កើតហេតុ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​រួម​ទាំង​អ្នកបើកបរ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ