ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ស្នើ​កម្ពុជា​ជួយ​គាំពារ​ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ស្របច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វៀតណាម​បាន​ស្នើ​ដល់​កម្ពុជា​ជួយ​គាំពារ​ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​របស់​ខ្លួន ដែល​កំពុង​រស់នៅ​កម្ពុជា ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​កំពុងធ្វើការ​បំ​លាស់​ទី​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ក្នុង​បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង ។ នេះ​បើ​តាម​លោក ឈាង វុន ។…

រាជធានី​ភ្នំពេញ ៖ វៀតណាម​បាន​ស្នើ​ដល់​កម្ពុជា​ជួយ​គាំពារ​ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​របស់​ខ្លួន ដែល​កំពុង​រស់នៅ​កម្ពុជា ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​កំពុងធ្វើការ​បំ​លាស់​ទី​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ក្នុង​បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង ។ នេះ​បើ​តាម​លោក ឈាង វុន ។

លោក​ឈាង វុន ប្រធាន​គណៈកម្មការ​អន្តរជាតិ​សហប្រតិបត្តិការ​ឃោសនា និង​ព័ត៌មាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា​នេះ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ក្នុង​ជំនួប​ពិភាក្សា​ភាគី​រវាង​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា​ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម ភាគី​បាន​ស្នើ​ដល់​កម្ពុជា​ជួយ​សម្រួល​ដល់​ជន​អន្តោរ​ប្រវេសន៍​វៀតណាម​ខុសច្បាប់ ដែល​កំពុង​រស់នៅ​កម្ពុជា​ផង​ដែរ ។ លោក​បន្ត​ថា ក្នុង​ជំនួប​នោះ​ដែរ​ប្រធាន​សភា​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​ពី​បញ្ហា​ឆ្លង​ដែន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​វៀតណាម​ហើយ​ពលរដ្ឋ​វៀតណាម​មក​កម្ពុជា​ផង​ដែរ ។ ដែល​សំដៅ​ឲ្យ​មានការ​សម្រួល​គ្នា​ក្នុង​ន័យ​សេដ្ឋកិច្ច​ដូច​ជា ដឹកនាំ​ទិញ​ជាដើម ។

លោក​បញ្ជាក់​ថា ៖«​ចំណុច​សំខាន់​មួយ​ពាក់ព័ន្ធ​ពលរដ្ឋ​វៀតណាម​មក​រស់នៅ​កម្ពុជា​កន្លង​មក​ទៅ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ធ្វើការ​ផ្ទេរ​លំនៅ​ឋាន​ចេញពី​បឹង​ទន្លេសាប​មក​រស់នៅ​លើ​ដីគោក​ផង​ដែរ​» ។ លោក​ថា ក្នុង​ជំនួប​នោះ​ភាគី​វៀតណាម​បាន​ស្នើ​ឲ្យ​ប្រធានរដ្ឋសភា​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ផ្ទេរ​ពលរដ្ឋ​វៀតណាម​នេះ​ឲ្យ​បាន​សម​ស្រប និង​ដោយ​រលូន ហើយ​ភាគី​បាន​វៀតណាម​ក៏​បាន​លើក​ឡើង​ថា វៀតណាម​ត្រៀមខ្លួន​ក្នុង​ជួយ​កម្ពុជា​នូវ​ចំណុច​ខ្វះខាត​ផង​ដែរ ។ ចំពោះ​ការ​ស្នើ​សុំ​របស់​ភាគី​វៀតណាម​ស្នើ​សុំ​ពាក់ព័ន្ធ​នឹង​ជនជាតិ​វៀតណាម​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​សម្តេច​ហេង សំ​រិ​ន បាន​លើក​ឡើង​ថា ការ​អនុវត្ត​ពេល​នេះ​កម្ពុជា​នឹង​ធ្វើ​តាម​ច្បាប់ របស់​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​កំពុង​ធ្វើ ហើយ​ចំពោះ​ការ​អនុវត្ត គឺ​មិន​មាន​ករណី​ពិសេស ណាមួយ​ទេ ចំពោះ​ជនអន្តោប្រវេសន៍​ដែល​រស់នៅ​កម្ពុជា​ទាំង​វៀតណាម និង​ជនជាតិ​ផ្សេង​ៗ​ទៀត ។ នេះ​បើ​តាម​លោក​ឈាង វុន ។

លោក​ឈាង វុន ក៏​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​នោះ​ដែរ​ភាគី​វៀតណាម​ក៏​បាន​លើក​ឡើង ដោយ​ស្នើ​ឲ្យ​កម្ពុជា​គាំពារ​ឲ្យ​បាន​ល្អ​ចំពោះ​ជនជាតិ​វៀតណាម ដែល​រស់នៅ​កម្ពុជា​ដែល​ខុសច្បាប់​កន្លង​ទៅ​នេះ ហើយ​មាន​មួយ​ចំនួន​ត្រូវ​បាន​ដក​ទុក​អត្ត​សញ្ញា​ដែល​ខុសច្បាប់ ដើម្បី​ឲ្យ​ពួក​គេ​ស្នើ​សុំ​ការ​ស្នាក់​នៅ​ឡើង​វិញ ជា​អចិន្ត្រៃយ៍​នោះ​បាន​ធ្វើ​ជា​ធម្មតា ។ លោក​ឈាង វុន បាន​ប្រាប់​សម្តេច​ប្រធានរដ្ឋសភា​បញ្ជាក់​ថា​៖«​យើង​បាន​ធ្វើ​ដំណើរការ​នេះ ដោយ​រលូន មិន​តែ​ចំពោះ​ជនជាតិ​រៀត​ណា​ម​នោះ​ទេ គឺ​ធ្វើ​ចំពោះ​ជនបរទេស​ផ្សេង​ៗ​ទៀត » ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ