ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ទទួល​ភាព​បណ្តឹង​៣១​ពាក្យបណ្តឹង​នៅ​ខែឧសភា​ក្នុង​នោះ​មាន​ករណី​ដីធ្លី និង​សាលារៀន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ​ហៅ​កាត់​ថា ACU នៅ​ក្នុង​ខែឧសភា បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​៣១​បណ្តឹង (​បណ្តឹង​អា​មិ​ក​១២) ក្នុង​នោះ​ក៏​មាន​បណ្តឹង​ពាក់ព័ន្ធ សាលារៀន និង​ករណី​ដីធ្លី​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ​ហៅ​កាត់​ថា ACU នៅ​ក្នុង​ខែឧសភា បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​៣១​បណ្តឹង (​បណ្តឹង​អា​មិ​ក​១២) ក្នុង​នោះ​ក៏​មាន​បណ្តឹង​ពាក់ព័ន្ធ សាលារៀន និង​ករណី​ដីធ្លី​ផង​ដែរ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​លើក​ទី​៤៦ អាណត្តិ​ទី​១ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ខែឧសភា អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​៣១​បណ្តឹង​ពាក្យ (​អនាមិក​១២​ពាក្យបណ្តឹង​) ។

ក្រសួង​ស្ថាប័ន​សាមី​បុគ្គល​បំភ្លឺ​២២​លិខិត ។ រក​មិន​មាន​អំពើ​ពុក​រលួយ និង​បាន​ធ្វើ​តប​ទៅ​ម្ចាស់​បណ្តឹង​វិញ​២៤​ពាក្យបណ្តឹង និង​ធ្វើ​លិខិត​ឲ្យ​ក្រសួង​ស្ថាប័ន​សាមី​បុគ្គល បំភ្លឺ​ចំនួន​១៤​លិខិត​។ លោក​ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ថា ACU ក៏​បាន​ចុះ​សង្កេតការណ៍​ដេញថ្លៃ​៤៤​លើក លើ​៦៥ គម្រោង ពិគ្រោះ​ថ្លៃ​១៧​លើក វាយតម្លៃ​ប្រគល់​កិច្ចសន្យា​៧​គម្រោង​នៃ​១៨​ក្រសួង​ស្ថាប័ន និង​១០​ខេត្ត ។ ចុះ​ពិនិត្យ​ស៊ើប​បញ្ជាក់​ក្រុមហ៊ុន​១៨​ក្រុមហ៊ុន ស្រាវជ្រាវ​អត្តសញ្ញាណ​ក្រុមហ៊ុន បាន​ចំនួន​៩៤​ក្រុមហ៊ុន ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា ការងារ​ស្វ័​យ​វាយតម្លៃ​ការ​អនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រឆាំង​អំពើ​រពុក​រលួយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​រលួយ​ដាក់ ទៅ​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៩ ពី​ថ្ងៃមុន​កាលកំណត់ ។ លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែឧសភា​នេះ​ដែរ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​ទទួល​បណ្តឹង​ករណី​បណ្តឹង​ពាក់ព័ន្ធ​សាលារៀន ករណី​ដីធ្លី​ចំនួន​២​នៅ​ខេត្តបាត់ដំបង និង​ខេត្តកំពង់ឆ្នាំង ដែល​បច្ចុប្បន្ន​នេះ​កំពុង​នៅ​សាលាឧទ្ធរណ៍ និង​ករណី​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

ក្រោយ​បាន​ស្តាប់​ការ​លើក​ឡើង​របស់​លោក​ទេស​រដ្ឋមន្ត្រី ឱ​ក យ៉ិ​ន​ទៀង​រួច​លោក​តុ​ប សំ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កោត​ស​សើរ​ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ ក្នុង​ដំណើរ​បេស​កម្ម​របស់​ខ្លួន​ជា​ប្រក្រតី ទោះបីជា​ក្នុង​អំឡុង​ខែឧសភា ជា​ថ្ងៃ​ឈប់​សម្រាក​ច្រើន​យ៉ាងណា​ក៏​ដោយ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក តុ​ប សំ ក៏​បាន​លើកទឹកចិត្ត​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​បន្ត​ជំរុញ​ការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ ប្រកបដោយ​ចីរភាព​ផង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ