ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ជាមួយ​គ្នា​​រាល់ថ្ងៃ អាច​ជា​វិធី​ជួយ​ឱ្យ​អ្នកជា​ពី​ជំងឺ​ (18+)

4 ឆ្នាំ មុន

ការ​រួម​ភេទ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​ប្តី​ប្រពន្ធ ។ បញ្ហា​នោះ​គឺថា អ្នក​ចង់ ប៉ុន្តែ​ខាង​ស្រី​បែរជា​មិន​ចង់ទៅ​វិញ ។ មែនហើយ នេះ​ហើយ​គឺជា​ដើមចម ។ ប៉ុន្តែ​កុំ​បារម្ភ​អី…

ការ​រួម​ភេទ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​ប្តី​ប្រពន្ធ ។ បញ្ហា​នោះ​គឺថា អ្នក​ចង់ ប៉ុន្តែ​ខាង​ស្រី​បែរជា​មិន​ចង់ទៅ​វិញ ។ មែនហើយ នេះ​ហើយ​គឺជា​ដើមចម ។ ប៉ុន្តែ​កុំ​បារម្ភ​អី រឿង​នេះ​មិនមែន​កើតឡើង​តែ​ចំពោះ​គ្រួសារ​អ្នក​ទេ ។ យ៉ាងណាមិញ ឆ្លង​តាម​ការ​សិក្សា​ជា​ច្រើន បើសិនជា​អ្នក​អាច​ព្យាយាម​រួម​ភេទ​ជា​រៀងរាល់ថ្ងៃ​បាន នោះ​អ្នក​អាច​នឹង​កំពុង​តែ​ព្យាបាល​ជំងឺ​ដូច​ខាងក្រោម​នេះ​ហើយ​៖

១-មហារីក​សុដន់ ៖ ក្នុង​ពេល​កំពុង​តែ​រួម​ភេទ ការ​ភ្ញោ​ច​ទៅ​លើ​សុដន់​នឹង​ជួយ​ឲ្យ​ស្ត្រី​បញ្ចេញ​អ៊័​រ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ី​ន​សម្រាប់​ការពារ​អ្នក​ពី​ជំងឺមហារីក​សុដន់​បាន ។

២-មហារីក​ក្រពេញ​ប្រូ​ស្តា​ត ៖ បើ​យោង​ទៅ​តាម​សេចក្តីរាយការណ៍​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ការ​រួម​ភេទ​ជា​ទៀត​ទាត់​អាច​ជួយ​អ្នកប្រឆាំង​នឹង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន ។

៣-ដោះស្រាយ​បញ្ហា​ផ្លូវទឹក​មូត្រ ៖ ការ​រួម​ភេទ​នឹង​ពង្រឹង​ដល់​ប្រព័ន្ធ​ទឹកនោម និង​ចៀស​ផុត​ពី​បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ​បាន​មួយ​ចំនួន​ធំ ។ ការ​រួម​ភេទ​ទៀងទាត់​អាច​ជួយ​ពង្រឹង​ដល់​អាង​ត្រគាក និង​ព្យាបាល​ការ​លេច​នោម​ដោយ​មិនដឹង​ខ្លួន​បាន ។

៣-ជួយ​ជម្នះ​ការ​បាក់ទឹកចិត្ត ៖ ការ​បាក់ទឹកចិត្ត​ពិតជា​មិនល្អ​ទេ ចំពោះ​អារម្មណ៍​មនុស្ស​យើង ។ ការ​រួម​ភេទ​ទៀងទាត់​នឹង​ជួយ​បង្កើន​ការ​ស្រឡាញ់​ខ្លួនឯង និង​ប្រឆាំង​ការ​បាក់ទឹកចិត្ត​បាន ។ ក្រៅពី​នេះ​វា​ក៏​ជួយ​ព្យាបាល​ជំងឺ​ជា​ច្រើន​ថែម​ទៀត​ផង ។

៤-ជួយ​បន្ធូរ​សាច់ដុំ ៖ បើសិនជា​អ្នក​កំពុង​តែ​រួម​ភេទ​រាល់ថ្ងៃ នោះ​អ្នក​នឹង​អាច​ស្រួលបួល​ឡើង​វិញ​ពី​ការ​តឹង​សាច់ដុំ​ដោយសារ​តែ​ធ្វើការ​ច្រើន​ពេក​បាន ។

៥-ជំងឺ​ផ្តាសាយ និង​ការ​បង្ក​រោគ​ដោយ​វីរុស ៖ ដោយ​យោង​ទៅ​តាម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ការ​ផលិត​អង់ទីគ័រ នឹង​ត្រូវធ្វើ​ឡើង​ក្នុង​ពេល​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ពេល​រួម​ភេទ ដូច្នេះ​វា​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​សម្លាប់​វីរុស​បាន​ផង​ដែរ ។

៦-ឈឺក្បាល ៖ ការ​រួម​ភេទ​អាច​ព្យាបាល​ការ​ឈឺក្បាល​ក្នុង​ពេល​ដែល​រួម​ភេទ ដោយសារ​តែ​វា​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ី​ន និង​បង្កើន​ចំនួន​អ័រម៉ូន Endorphin សម្រាប់​ជួយ​ឲ្យ​មាន​អារម្មណ៍ល្អ​តាម​បែប​ធម្មជាតិ​ផង ។

៧-ល្អ​ចំពោះ​មុខងារ​បេះដូង ៖ ការ​រួម​ភេទ​នឹង​ពង្រឹង​ដល់​មុខងារ​បេះដូង ព្រម​ទា​មង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​បញ្ហា​បេះដូង​ជា​ច្រើន​ថែម​ទៀត ។

៨-បញ្ហា​ស្បែក ៖ រាង​កាយ​នឹង​បញ្ចេញ​ជាតិពុល​ជា​ច្រើន​ក្នុង​ពេល​ដែល​បែកញើស ហើយ​រឿង​នេះ​ក៏​ដូច​គ្នា​នឹង​ការ​បែកញើស​ក្នុង​ពេល​រួម​ភេទ​ផង​ដែរ​។ ការ​បែកញើស​នេះ​ហើយ​ជា​វិធី​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​យ៉ាង​ល្អ ។

៩-ការ​គេង​មិន​លក់ ៖ ការ​រួម​ភេទ​នឹង​ជួយ​បញ្ចេញ​អ៊័​រ​ម៉ូ​ន​ជំរុញ​ដល់​ការ​ធូរ​អារម្មណ៍ ហើយ​ក៏​ជួយ​បំបាត់​អាកា​រៈគេង​មិន​លក់​បាន​ដែរ ។ រាល់​ភាព​តានតឹង​ទាំងអស់​នឹង​ធូរស្រាល​ឡើង​វិញ​ក្នុង​ពេល​រួម​ភេទ​រួច ដូច្នេះ​អ្នក​ក៏​នឹង​គេង​លក់​កាន់តែ​ស្រួល​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ