ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​បី​យ៉ាងនេះ អ្នកជំងឺ​ទឹក​នោម​ផ្អែម​​គួរតែ​ញ៉ាំ​ម្ទេស​ប្លោក

4 ឆ្នាំ មុន

ជំងឺ​ទឹកនោមផ្អែម​ត្រូវការ​របៀប​នៃ​ការ​តម​អាហារ​ច្រើន ហើយ​ក៏​ត្រូវ​គិត​ច្រើន​ដង​ដែរ​មុន​នឹង​សម្រេចចិត្ត​ញ៉ាំ​អាហារ​នៅ​លើ​ចាន​បាយ​។ ហើយ​អ្នក​ក៏​ត្រូវការ​តម​បន្លែ និង​ផ្លែ​ឈើ​ជា​ច្រើន​ទៀត​ដែរ​។ យ៉ាងណាមិញ ការ​បន្ថែម​ម្ទេស​ប្លោក​ទៅ​ក្នុង​របប​អាហារ​មិន​ត្រឹមតែ​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទេ តែ​ក៏​អាច​ជួយ​បន្ថយ​ការ ប្រឈម​នឹង​ផលវិបាក​ដល់​សុខភាព​ដែល​ទាក់ទង​នឹង​ជំងឺ​នេះ​ដែរ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ញ៉ាំ​ម្ទេស​ប្លោក​៖ ១-បន្ថយ​ការ​រំលាយ​ជាតិ​កាបូ​អុី​ដ្រា​ត​និង​ខ្លាញ់…

ជំងឺ​ទឹកនោមផ្អែម​ត្រូវការ​របៀប​នៃ​ការ​តម​អាហារ​ច្រើន ហើយ​ក៏​ត្រូវ​គិត​ច្រើន​ដង​ដែរ​មុន​នឹង​សម្រេចចិត្ត​ញ៉ាំ​អាហារ​នៅ​លើ​ចាន​បាយ​។ ហើយ​អ្នក​ក៏​ត្រូវការ​តម​បន្លែ និង​ផ្លែ​ឈើ​ជា​ច្រើន​ទៀត​ដែរ​។ យ៉ាងណាមិញ ការ​បន្ថែម​ម្ទេស​ប្លោក​ទៅ​ក្នុង​របប​អាហារ​មិន​ត្រឹមតែ​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទេ តែ​ក៏​អាច​ជួយ​បន្ថយ​ការ ប្រឈម​នឹង​ផលវិបាក​ដល់​សុខភាព​ដែល​ទាក់ទង​នឹង​ជំងឺ​នេះ​ដែរ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ញ៉ាំ​ម្ទេស​ប្លោក​៖

១-បន្ថយ​ការ​រំលាយ​ជាតិ​កាបូ​អុី​ដ្រា​ត​និង​ខ្លាញ់ ៖ សារធាតុ Anthocyanins ដែល​មាន​ក្នុង​ម្ទេស​ប្លោក​នឹង​ទៅ​ទប់ស្កាត់​សកម្មភាព​របស់​អង់ស៊ីម​ពីរ​ប្រភេទ​ឈ្មោះ​ថា Alpha-glucosidase និង Lipase​។ Alpha-glucosidase មាន​នាទី​ជួយ​ដល់​ការ​រំលាយ​កាបូ​អ៊ី​ដ្រា​តទៅ​ជា​គ្លុយកូស ចំណែកឯ Lipase វិញ​ជួយ​បំបែក​ខ្លាញ់​ទៅ​ជា​អាស៊ីត​ខ្លាញ់​។ បើសិនជា​ការ​រំលាយ​កាបូ​អ៊ី​ដ្រា​ត និង​ខ្លាញ​ថយ​ចុះ ដូច្នេះ​កំហាប់​របស់​ជាតិ​ស្ករ​ក្នុង​ឈាម និង​ខ្លាញ់​ក្នុង​ឈាម​នឹង​ថយ​ចុះ​ដែរ ដូច្នេះ​ការ​ប្រឈម​នឹង​បញ្ហា​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ត្រូវ​ថយ​ចុះ ហើយ​ក៏​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ទៀត​។

២-ទទួល​បាន​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំងក្លា ៖ ជាមួយនឹង​ការ​កើន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម និង​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម អ្នក​ពិតជា​ងាយ​រង​បញ្ហា​សម្ពាធ​អុកស៊ីតកម្ម​ណាស់​។ ផ្ទេ​ស​ប្លោក​មាន​សារធាតុ Phytochemicals ខ្ពស់​ដែល​ដើរតួ​នាទី​ជា​អង់​ទី​អុក​ស៊ី​ដង់ សម្រាប់​កំចាត់​ចោល​នូវ​រ៉ា​ឌី​កាល​សេរី​ដែល​បញ្ចេញ​ក្នុង​ខ្លួន​ដោយសារ​សម្ពាធ​អុកស៊ីតកម្ម និង​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ផលវិបាក​ដល់​សុខភាព​ដោយសារ​តែ​ជំងឺ​ទឹកនោមផ្អែម​ទៀត​ផង​។

៣-កាឡូរី​ទាប ៖ បើសិនជា​អ្នកជា​មនុស្ស​ធាត់​ជ​ញ​រុល ហើយ​មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​ទឹកនោមផ្អែម​ទៀត​នោះ អ្នក​នឹង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​នេះ​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​សិក្សា​បានឱ្យ​ដឹង​ថា ការ​ញ៉ាំ​ម្ទេស​ប្លោក ជាមួយនឹង​ការ​ហាត់ប្រាណ នឹង​ជួយ​សម្រក​ទម្ងន់​បាន ហើយ​ក៏​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ​ដែរ​។ ម្ទេស​ប្លោក​នឹង​ជួយ​ភ្ញោ​ច​ដល់​ការ​រំលាយ​ជាតិ​ខ្លាញ់ និង​បង្កើន​អត្រា​នៃ​ការ​រំលាយ​អាហារ ដូច្នេះ​វា​នឹង​គ្រប់គ្រង​ការ​ធាត់​ជ្រុល​ផង និង​សុខភាព​ល្អ​ផង​។

ការ​ស្រាវជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Journal Natural Products Research បាន​បង្ហាញ​ថា ម្ទេស​ប្លោក​ពណ៌​លឿង​ផ្តល់​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​បាន​ល្អ​ជាង​ម្ទេស​ប្លោក​ពណ៌​បៃតង ហើយ​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​បាន​ដែរ​។ ម្ទេស​ប្លោក​ឆៅ​មាន​លក្ខណៈសម្បត្តិ​ល្អ​ជាង​ម្ទេស​ប្លោក​ឆ្អិន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ