ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! លេង​ទាំង​កណ្តាលថ្ងៃត្រង់​តែ​ម្តង​… អស់​មិន​តិច​ទេ​នៅ​ក្រុង​បាត់ដំបង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជន​មិន​ស្គាល់​មុខ​ដែល​អាច​មាន​បក្សពួក​លើស​ពី​២​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​លួច​លុយ និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់​ទាំង​កណ្ដាល​ថ្ងៃ ខណៈ​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល​រវល់​ទៅ​ចំការ ដែល​គេ​សន្និដ្ឋាន​ថា អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​១២​ថ្ងៃត្រង់​ដល់​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០១ មិថុនា ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង…

ខេត្តបាត់ដំបង ៖ ជន​មិន​ស្គាល់​មុខ​ដែល​អាច​មាន​បក្សពួក​លើស​ពី​២​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​លួច​លុយ និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់​ទាំង​កណ្ដាល​ថ្ងៃ ខណៈ​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល​រវល់​ទៅ​ចំការ ដែល​គេ​សន្និដ្ឋាន​ថា អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​១២​ថ្ងៃត្រង់​ដល់​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០១ មិថុនា ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​។

បើ​តាម​មន្ត្រី​អធិការ​ក្រុង​បាត់ដំបង​និយាយ​ថា ករណី​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​ខាងលើ​នេះ កើតឡើង​នៅ​ពេល​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល​ហើយ​រវល់​ទៅ​ចំការ លុះ​ត្រឡប់​មក​វិញ​ពេល​ល្ងាច​ទើបបាន​ដឹង និង​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។ ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ជា កុសល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ​។

មន្ត្រី​ដដែល​ប្រាប់​ថា មន្ត្រី​ជំនាញ​ចុះ​ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដើម្បី​ត្រូ​ត​ពិនិត្យ ។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ជន​ដៃដល់​ចូល​ទៅ​ក្នុង​របង រួច​គាស់​ទ្វារ​ចូល​ទៅ​ខាងក្នុង​ផ្ទះ ក្រោយមក​គាស់​ទ្វារ​បន្ទប់​ខាងក្នុង​ទៀត​រើ​កក​កាយ​លួច​យក​លុយ និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់ រួច​គេចខ្លួន​បាត់ ដែល​គេ​សង្ស័យ​ថា​អាច​មាន​បក្សពួក​យ៉ាងតិច​២​នាក់​។

បើ​តាម​ម្ចាស់ផ្ទះ​រង​គ្រោះ​ថា គាត់​មិន​នៅផ្ទះ​ទេ ដោយ​បិទទ្វារ​ទុក​ចោល ហើយ​រវល់​ទៅ​ចំការ លុះ​ត្រឡប់​មក​វិញ​នៅ​ពេល​ល្ងាច ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ត្រូវ​គេ​គាស់​ផ្ដាច់ ថែម​ទាំង​បាត់​លុយ​និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់ ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​ក៏​រាយ​ការ​ណ៏​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​។ ជាមួយនឹង​គ្នា​នេះ ជន​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​អំពី​ទ្រព្យ​សម​ប្ប​ត្តិ​ដែល​បាត់បង់​រួម​មាន លុយ​ខ្មែរ​៣០​លាន​រៀល​, លុយ​ដុល្លារ​១០០​ដុល្លារ​, ខ្សែ​.​ក​១​ខ្សែ និង​បណ្ដោង​ប្លា​ទី​ន​ដាំ​ត្បូង​ពេជ្រ​១ មាន​តំលៃ​សរុប​១,៧៦០​ដុល្លារ​, ចិញ្ចៀន​ប្លា​ទី​ន​ដាំ​ត្បូង​ពេជ្រ​១ មាន​តំលៃ​៦០០​ដុល្លារ​, ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ មាន​តំលៃ​៨៥០​ដុល្លារ និង​ខ្សែ​.​ក​មាស​១​ខ្សែ មាន​តំលៃ​២,៧០០​ដុល្លារ​។

ជុំវិញ​ករណី​នេះ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​មាន​ប្រសាសន៍​ថា ពិតជា​មានការ​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​មែន ហើយ​ជន​ដៃដល់​អាច​មាន​បក្ស​២​នាក់ ទើប​អាច​ធ្វើ​សកម្មភាព​នេះ​បាន​។ ប៉ុន្តែ​លោក​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​ឲ្យ​ជាក់លាក់​ទេ អំពី​ការ​កំណត់​មុខសញ្ញា​ជនសង្ស័យ តែ​លោក​គ្រាន់តែ​បង្ហើប​ឲ្យ​ដឹង​ខ្លះ​ៗ​ថា អាច​ជា​ក្រុម​ដែល​ធ្លាប់​ប្រព្រឹត្ត​កន្លង​មក ដែល​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​បក្សពួក​ទម្លាក់​ឲ្យ​ធ្វើ​សកម្មភាព​នេះ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ