ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ដើរ​ម្នាក់ឯង​ចូល​សណ្ឋាគារ ភេទ​ទី​៣​លប​ពីក្រោយ​សម្រេច តែ​ចប់​ត្រឹម​ជន​រង​គ្រោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​អា​មេ​រិ​ក កំពុង​តែ​ដើរ​សំដៅ​ទៅ​សណ្ឋាគារ ស្រាប់តែ​មាន​ជន​សង្ស័យ​​ម្នាក់​ជា​ភេទ​ទី​៣ ជិះ​ម៉ូតូ​មក​ដល់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច ហើយ​ត្រូវ​ជន​រង​គ្រោះ​ទាញ​ដួល​ម៉ូតូ​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​1​ដើម្បី​សួរនាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​1 ខែមិថុនា ឆ្នាំ​2019​តាម​បណ្តោយ​ផ្លូវ​១៥៤​កែង​ផ្លូវ​១៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​អា​មេ​រិ​ក កំពុង​តែ​ដើរ​សំដៅ​ទៅ​សណ្ឋាគារ ស្រាប់តែ​មាន​ជន​សង្ស័យ​​ម្នាក់​ជា​ភេទ​ទី​៣ ជិះ​ម៉ូតូ​មក​ដល់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច ហើយ​ត្រូវ​ជន​រង​គ្រោះ​ទាញ​ដួល​ម៉ូតូ​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​1​ដើម្បី​សួរនាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​1 ខែមិថុនា ឆ្នាំ​2019​តាម​បណ្តោយ​ផ្លូវ​១៥៤​កែង​ផ្លូវ​១៣ នៅ​ចំណុច​របង​តេ​៣​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

សាក្សី​ឃើញ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ជន​រង​គ្រោះ​ម្នាក់​ជា​ជនជាតិ​អា​មេ​រិ​ក​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ដើរ​តាម​បណ្តោយ​ផ្លូវ​១៥៤ ពី​កើត​ទៅ​លិច ខណៈ​ពេល មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​ដើរ​បណ្តើរ​ចុច​ទូរស័ព្ទ​ដៃ​បណ្តើរ គោលបំណង​ទៅ​សណ្ឋាគារ​ដែល​គាត់​ស្នាក់​នៅ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជា​ភេទ​ទី​3 ជិះ​ម៉ូតូ​អាយ​ខុន ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ 1CV5117 ជិះ​ទៅ​ជិត​ជន​រង​គ្រោះ រួច​ឆក់​ទូរស័ព្ទ​ដៃ​មិន​ស្គាល់​ម៉ាក​ពី​ជន​រង​គ្រោះ​សម្រេច ហើយ​ត្រូវ​ជន​រង​គ្រោះ​ទាញ​ផ្តួល​ម៉ូតូ ទើប​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ចាប់​វាយ​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ រួច​ហើយ​ប្រគល់​ឱ្យ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១ ។ តែ​ករណី​ខាងលើ​នេះ មិនមែន​កើតហេតុ​នៅ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​1 ក៏​ប្រគល់​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​ជ័យ​ជំនះ​វិញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាព​ថា «​ខ្លួន​មិន​បាន​ឆក់​ទូរស័ព្ទ​ដៃ​នោះ​ទេ គ្រាន់តែ​ស្រវឹងស្រា​ជិះ​បុក​ជន​រង​គ្រោះ ហើយ​គាត់​ចោទ​ថា ចោរឆក់​ទូរស័ព្ទ​ដៃ​តែ​ម្តង​» ។ ក្រោយ​ពេល​កើត​ហ​តុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ជ័យ​ជំនះ ដើម្បី​ឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វី​ធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ