ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​ន្ចិ​ចា​! ទើប​ផឹកស្រា​ក្រឡុក​ជាមួយ​គ្នា​មុន​នេះ​សោះ មួយប៉ប្រិចភ្នែក​បែក​គ្នា​គ្មាន​ថ្ងៃ​ត្រឡប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​បងជីដូនមួយ និង​យុវជន​ម្នាក់​ទៀត​ជា​ប្អូនជីដូនមួយ​បាន​ផឹកស្រា​ក្រឡុក​អស់​២​ថូ នៅ​ម្តុំ​ផ្សារ​ទំនើបមួយកន្លែង​ លុះ​ស្រវឹង​ស្រឿង​ៗ​ក៏​ឱ្យ​គេ​គិតលុយ រួច​អ្នក​ទាំង​បាន​ចាកចេញ​ដោយ​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​តាម​ពីក្រោយ​គ្នា​ទៅ​រក​ទិញ​បាយ​ហូប លុះ​ពេល​ធ្វើ​ដំណើរ​ដល់​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​ជន​រង​គ្រោះ​ដែល​ត្រូវជា​បងជីដូនមួយ​នោះ​ជិះ​ម៉ូតូ​លឿន​ពេក​បត់​ឆ្វេង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅ​កៀរ​នឹង​ខឿន​តាម​ចិញ្ចើម​ផ្លូវ​មុខ​សា​លាម​ត្តេ​យ្យ​ចតុមុខ បណ្ដាល​អោយ​ដួល​បោក​ក្បាល​ស្លាប់…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​បងជីដូនមួយ និង​យុវជន​ម្នាក់​ទៀត​ជា​ប្អូនជីដូនមួយ​បាន​ផឹកស្រា​ក្រឡុក​អស់​២​ថូ នៅ​ម្តុំ​ផ្សារ​ទំនើបមួយកន្លែង​ លុះ​ស្រវឹង​ស្រឿង​ៗ​ក៏​ឱ្យ​គេ​គិតលុយ រួច​អ្នក​ទាំង​បាន​ចាកចេញ​ដោយ​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​តាម​ពីក្រោយ​គ្នា​ទៅ​រក​ទិញ​បាយ​ហូប លុះ​ពេល​ធ្វើ​ដំណើរ​ដល់​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​ជន​រង​គ្រោះ​ដែល​ត្រូវជា​បងជីដូនមួយ​នោះ​ជិះ​ម៉ូតូ​លឿន​ពេក​បត់​ឆ្វេង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅ​កៀរ​នឹង​ខឿន​តាម​ចិញ្ចើម​ផ្លូវ​មុខ​សា​លាម​ត្តេ​យ្យ​ចតុមុខ បណ្ដាល​អោយ​ដួល​បោក​ក្បាល​ស្លាប់ ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ហេតុការណ៍​ខាងលើ​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣១ ខែឧសភា នៅ​តាម​បណ្តោយ​ផ្លូវ​៥១ កែង​នឹង​ផ្លូវ​២៤០ ទល់មុខ​នឹង​សា​លាម​ត្តេ​យ្យ​ចតុមុខ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ នី ជី​មី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ ស្នាក់​នៅផ្ទះ​លេខ​៤៩E ផ្លូវ​លេខ​១១៨ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១CK-១០៦៨ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្អូនប្រុស​ជីដូនមួយ​របស់​ជន​រង​គ្រោះ​ឈ្មោះ អេ​ង ស៊ា​វ​ធាន បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គាត់​និង​បងជីដូនមួយ​(​ជន​រង​គ្រោះ​ដែល​ស្លាប់​)​បាន​នាំ​គ្នា​អង្គុយផឹក​ស្រា​ក្រឡុក​ អស់​២​ថូ ​ក្នុង​​ហាង​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារទំនើប​​ លុះ​ស្រវឹង​ស្រឿង​ៗ​ក៏​ឱ្យ​គេ​គិតលុយ​ រួចពួកគាត់ទាំង​២នាក់​​ចេញ​ទៅ​ផ្ទះ វិញ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ប្រាប់​ថា «​ឃ្លានបាយ​ទៅ​រក​ទិញ​បាយ​ហូប​សិន​» បន្ទាប់​មក​ពួក​គាត់​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​មក​រៀងខ្លួន ដោយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ចំណែក​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ស៊េរី​ឆ្នាំ​២០១៨ តែ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ចេញ​ទៅ​មុន លុះ​គាត់​ជិះ​ម៉ូតូ​តាម​ពីក្រោយ​រហូត​មក​ដល់​ផ្លូវ​២៤០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច មក​ដល់​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​ជន​រង​គ្រោះ​បាន​បត់​ឆ្វេង​ចូល​ផ្លូវ​៥១ យ៉ាង​លឿន​ដោយ​មិន​បន្ថយល្បឿន​កាច់ចង្កូត​មិន​ទាន់ បណ្ដាល​អោយ​ជ្រុល​ទៅ​កៀរ​នឹង​ឃឿ​ន​ចិញ្ចើម​ផ្លូវ​នៅ​មុខ​សា​លាម​ត្តេ​យ្យ បណ្ដាល​អោយ​ដួល​ម៉ូតូ​បោក​ជន​រង​គ្រោះ​នឹង​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្ដូកស្ដឹង ។

ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដែរ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

ក្រោយ​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​ធ្វើការ​វាស់វែង​រួចរាល់​ក៏​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​អោយ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ចំណែក​ម៉ូតូ​របស់​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ត្រឡប់​ទៅ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ