ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​៖​យុទ្ធសាស្ត្រ​ពន្ធ​កាត់​ទុក​១% សម្តេច​តេ​ជោ​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ពន្ធ​កាត់​ទុក​១% ចំពោះ​អ្នក​វិនិយោគទន់​របស់​សម្តេច តេ​ជោ ហ៊ុន សែន ជា​យុទ្ធសាស្ត្រ​ដល់​ល្អ ។ លោក…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ពន្ធ​កាត់​ទុក​១% ចំពោះ​អ្នក​វិនិយោគទន់​របស់​សម្តេច តេ​ជោ ហ៊ុន សែន ជា​យុទ្ធសាស្ត្រ​ដល់​ល្អ ។ លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធី អតីត​សមាជិក​សភា និង​ជា​អ្នកនាំពាក្យ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១ មិថុនា​យ៉ាង​ដូច្នេះ​ថា​« យើង​មាន​សុទិដ្ឋិនិយម​ដោយ យើង​ជឿជាក់​លើ​ការ​ផ្សះផ្សា​ជាតិ យើង​ជឿជាក់​លើ​ការ​សន្ទនា ដើម្បី​ភាព​សុខដុមរមនា​របស់​ជាតិ​»​។

ការ​លើក​ឡើង​របស់​អ​តី​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​នេះ បន្ទាប់​ពី​ឃើញ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ហើយ​សម្រេច​លទ្ធផល​ជា​ផ្លែផ្កា ហើយ​បង្ហាញ​ពី​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា -​ជប៉ុន កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត ។ លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ​បាន​បន្ត​ថា មានការ​ប្រកួតប្រជែង​ដោយ​តម្លាភាព​ទាញ​យក​ផល​ចំណេញ​ជូន​ជាតិ ។ យើង​ធ្លាប់ ឮ​ពី​បញ្ហា​ដែល​កើត​មាន​ដោយសារ​ចិន នៅ​ខេត្ត​ព្រះ​សីហ​នុ តែ​ពេល​នេះ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​គូសបញ្ជាក់​ថា «​អ្វី​ដែល​សំខាន់​សម្រាប់​ជប៉ុន គឺ​កំពង់​ផែ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ជប៉ុន​ត្រៀម​សហការ​ជាមួយ​កម្ពុជា​ត្រៀម​សិក្សា​អំពី​ផែនការមេ​សម្រាប់​កំពង់​ផែ​កម្ពុជា ។ លោក​បាន​ស្វាគមន៍​ចំពោះ​ការ​ពិភាក្សា​រវាង អង្គការ JICA និង​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សហការ​គ្នា អំពី​គម្រោង​កំពង់​ផែ​នៅ​ខេត្ត​ព្រះ​សីហ​នុ​» ។

ការ​គ្រប់គ្រង​រដ្ឋបាល​នេះ កម្ពុជា​អាច​ប្រើប្រាស់​ឯកទេស​ជប៉ុន​សង់​កំពង់​ផែ​នេះ ។ លោក​បាន​គូសបញ្ជាក់​ថា​«​យុទ្ធសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ បង្ក​បរិយាកាស​ងាយស្រួល​ដល់​ធុរកិច្ច រក្សា​ផល​ចំណេញ​ដែល​ទទួល​បាន​ពី​ការ​អនុគ្រោះ​ពន្ធ នៅ​កម្ពុជា​យើង​» ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៧ ខែមិថុនា ២០១៩ នៅ​ភ្នំពេញ ដើម្បី​ពិនិត្យ​ពិភាក្សា​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការ​អនុគ្រោះ​ពន្ធ EBA ។ លោក​ថា​« យើង​នាំ​គ្នា​ដោះស្រាយ​បញ្ហា​ដោយ​ចាប់ផ្ដើម​ស្ដា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​មួយ​នៅ​កម្ពុជា ដោយ​ត្រឹមត្រូវ​ឡើង​វិញ វា​មិនមែន ដើម្បី ប្រយោជន៍​របស់​បរទេស​នោះ​ទេ ប៉ុន្តែ​វា​ជា​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ខ្មែរ និង​កម្ពុជា​»​។

សូម​ជម្រាប​ថា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ ឧសភា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​ពី​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អំពី​ការ​សម្រេច​ដក​ចេញ​នូវ «​ពន្ធ​កាត់​ទុក​១% គឺ​បាន​ចូល​ជា​ធរមាន​ហើយ​នៅ​ថ្ងៃនេះ ដោយ​មិន​ចាំបាច់​រង់ចាំ​រហូត​ដល់​ចុងឆ្នាំ​២០១៩​នោះ​ឡើយ ដើម្បី​ជា​កាដូ​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​ជាតិ និង​បរទេស​ទាំងអស់​អោយ​បាន​ទទួលផល​ចំណេញ​កាន់តែ​ច្រើន ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ប្រកាស​ជូន​សេចក្តីណែនាំ​ជា​ផ្លូវការ​ដល់​សាធារណៈ និង​អ្នក​ធុរកិច្ច​ទាំងអស់​អោយ​បាន​ជ្រាប​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ដំណឹង​ល្អ​នេះ គឺ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ដល់​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​ដែល​បាន​អញ្ជើញ​មក​ជួប សម្តេច​តេ​ជោ​ដោយ​ផ្ទាល់ នៅ​សណ្ឋាគារ The New Otani, Tokyo ក្នុង​បំណង​បង្ហាញ​ពី​ការ​គាំទ្រ និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ។ ទន្ទឹម​នឹង​ការ​ដក​ចេញ​នូវ​ព​ន្ឋ​កាត់​ទុក​នេះ សូម​ក្រុមហ៊ុន​ឯកជន និង​វិនិយោគទុន​ទាំងអស់​នៅ​កម្ពុជា​ពង្រឹង និង​បន្ត​ចូលរួម​បង់ពន្ធ​ជូន​រាជរដ្ឋាភិបាល​អោយ​បាន​ត្រឹមត្រូវ និង​អោយ​បាន​គ្រប់​ៗ​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ