ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ប្តី​សួរ​ម៉ែក្មេក​…​លុះ​ដើរ​រក​តាម​ខ្សែភ្លើង ឃើញ​ប្តី​ស្រែកយំ​ផ្អើល​ផ្ទះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ជា​ជាង​ផ្សា​ដែក​ម្នាក់​ក្រោយ​ពី​ទំនេរ​ពី​ការងារ​បាន​ឆ្លៀតពេល​រាយ​ខ្សែភ្លើង​ឆក់​ត្រី​នៅ​ក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ​របស់​ខ្លួន​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប ប៉ុន្តែ​ជា​អកុសល​ភ្លាត់ស្នៀត​ក៏​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល…

ខេត្តកណ្តាល ៖ បុរស​ជា​ជាង​ផ្សា​ដែក​ម្នាក់​ក្រោយ​ពី​ទំនេរ​ពី​ការងារ​បាន​ឆ្លៀតពេល​រាយ​ខ្សែភ្លើង​ឆក់​ត្រី​នៅ​ក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ​របស់​ខ្លួន​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប ប៉ុន្តែ​ជា​អកុសល​ភ្លាត់ស្នៀត​ក៏​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​យិ​ន ធី​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ប្រពន្ធ​ឈ្មោះ ស្រី សា​មន អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ហើយ​អ្នក​ទាំ​២​នៅ​មិន​ទាន់​មានកូន​នៅឡើយ​ទេ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ក្រោយ​ទំនេរ​ពី​ការងារ​ផ្សា​ដែក បុរស​រង​គ្រោះ​ខាងលើ​បាន​ឆ្លៀតពេល​រាយ​ខ្សែភ្លើង និង​បាន​ដោត​ឌុ​យ​ព្រី​ភ្លើង​នៅ​ក្នុងផ្ទះ រួច​អូស​ខ្សែភ្លើង​ទៅ​កាន់​ស្រះ​ទឹក​ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន​ដើម្បី​ឆក់​ត្រី​យក​មក​ធ្វើ​ម្ហូប ហើយ​ពេល​បុរស​រង​គ្រោះ​កំពុង​ឆក់​ត្រី​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ពុំ​មាន​អ្នក​ណា​ម្នាក់​នៅ​ឆក់​ជាមួយ​ឡើយ ស្រាប់តែ​ភ្លាត់ស្នៀត​ត្រូវ​ចរន្ត​ភ្លើង​ឆក់​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​បុរសរងគ្រោះជួបគ្រោះអកុសលខាងលើ​គ្មាន​នរណា​បានដឹង​ឡើយ ព្រោះ​ស្ត្រី​ជា​ប្រពន្ធ​កំពុងធ្វើការ​នៅ​រោងចក្រ​មិន​ទាន់​ចេញ​នៅឡើយ លុះ​ក្រោយមក បន្ទាប់​ពី​ប្រពន្ធ​​ចេញ​​ពី​ធ្វើការ​រោងចក្រ​មក​ដល់​ផ្ទះ​វិញ​អត់​ឃើញ​ប្តី​នៅផ្ទះឡើយ ទើប​នាង​ក៏​បាន​ទៅ​សួរ​ម្តាយក្មេក​រក​ប្តី ។ ពេល​នោះ​ម្ដាយក្មេក​ប្រាប់​ថា ប្ដី​របស់​នាង​ទៅ​ឆក់​ត្រី​ក្រោយ​ផ្ទះ ​ហើយ​​នាងក៏​​ដើរទៅ​តាមរក​ និង​ស្រែកហៅ ប៉ុន្តែ​សូ​ម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​ឮ​ឆ្លើយ​ដែរ បន្ទាប់​មក​នាង​ក៏​ដើរទៅ​ដក​ឌុ​យ​ដែល​ប្ដី​របស់​នាង​ដោត​សម្រាប់​ឆក់​ត្រី​ចេញពី​ព្រី​វិញ រួច​ហើយនាង​ក៏​​ដើរ​រក​តាម​ខ្សែភ្លើង រហូត​ដល់​ចុង​ខ្សែភ្លើង ទើប​ប្រទះ​ឃើញ​ប្តី​ស្លាប់​បាត់​ទៅ​ហើយ​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ថា ពេល​នាង​ជា​ប្រពន្ធ​បាន​ស្រែកយំ​ទាំង​ការ​តក់ស្លុត​បំផុត ហើយ​ហៅ​ម្ដាយក្មេក និង​អ្នក​ភូមិ​ឲ្យ​ជួយ ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក្រោយមក​នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ជា​លទ្ធផល​បញ្ជាក់​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចរន្ត​អគ្គី​ស​នី​ឆក់​ប្រាកដ​មែន​ ៕ (កែសម្រួលដោយ​ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ