ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្នែក​គ្រប់​គ្នា​! ប្តី​ខឹង​ប្រពន្ធ​ពេក​ក៏​ខាំ​ត្រចៀក​…​ប្រពន្ធ​ខឹង​ប្តី​ក៏​ខាំ​ប្រដាប់​ភេទ​ប្តី​វិញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិតជា​​មិន​ធ្លាប់​មាននៅ​ខេត្តសៀមរាប​សោះ គឺ​ប្តី​ចុង​ខាំ​ត្រចៀក​ប្រពន្ធ​ដាច់​ហូរ​ឈាម ឯ​ប្រពន្ធ​ខឹង​ទាញ​ប្រដាប់​ភេទ​ប្តី​មក​ខាំ បណ្តាល​ឱ្យ​ដាច់​ហូរ​ឈាម ខណៈ​បាន​នាំ​គ្នា​ផឹកស្រា​ស្រវឹង​ទាំង​២​នាក់ តាំងពី​ព្រឹក​ព្រលឹម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល តែ​សំណាងល្អ…

ខេត្តសៀមរាប ៖ ពិតជា​​មិន​ធ្លាប់​មាននៅ​ខេត្តសៀមរាប​សោះ គឺ​ប្តី​ចុង​ខាំ​ត្រចៀក​ប្រពន្ធ​ដាច់​ហូរ​ឈាម ឯ​ប្រពន្ធ​ខឹង​ទាញ​ប្រដាប់​ភេទ​ប្តី​មក​ខាំ បណ្តាល​ឱ្យ​ដាច់​ហូរ​ឈាម ខណៈ​បាន​នាំ​គ្នា​ផឹកស្រា​ស្រវឹង​ទាំង​២​នាក់ តាំងពី​ព្រឹក​ព្រលឹម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល តែ​សំណាងល្អ បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់​ទាន់ កុំ​អី​ទៅ​ជា​យ៉ាងណា​ហើយ​ទេ?ដែល​ហេតុ​ការ​ភ្ញាក់ផ្អើល​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងភូមិ​ភ្នំ​ទ្រង់​បាត ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការ​ស្រុក​ក្រឡាញ់​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែមិថុនា នេះ​ថា បន្ទាប់​ពី​មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក្នុងផ្ទះ​២​នាក់​ប្តី​ប្រពន្ធ​នោះ​មក ត្រូវ​បាន​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ​នៅ​ជិត​នោះ​បាន​រាយការណ៍​មក​អធិការ​ស្រុក​ថា ករណី​ហិង្សា​ក្នុង​គ្រួសារ​នោះ​ឈាន​ដល់​វាយតប់​គ្នា បណ្តាល​ឱ្យ​របួស​សងខាង ។ លោក​បាន​បញ្ជាក់​ថា មុន​កើតហេតុ​ប្រពន្ធ​ឈ្មោះ ជុំ វឿ​ង អាយុ​៤០​ឆ្នាំ បាន​ហៅ​ប្តី (​ចុង​) ឈ្មោះ​លី លាប អាយុ​៣៨​ឆ្នាំ ដែល​កំពុង​ដេក​លើ​គ្រែ​ក្រោមផ្ទះ ដើម្បី​ឡើង​មក​ហូប​បាយ ដោយ​ហៅ​ម្តង ជា​ពីរ​ដង នៅ​តែ​ប្តី​មិន​ព្រម​ងើប ទើប​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ប្រតាយប្រតប់​គ្នា​ក្នុង​នោះ ហើយ​ប្តី​ចុង​ខឹង​ក៏​បាន​ខាំ​ត្រចៀក​ប្រពន្ធ បណ្តាល​ឱ្យ​របួស​ដាច់​រលាត់​ត្រចៀក​ផ្នែក​ខាងឆ្វេង ។ ចំណែក​ប្រពន្ធ​ខឹង​ក៏​បាន​ខាំ​ប្រដាប់​ភេទ​ប្តី​វិញ បណ្តាល​ឱ្យ​ប្តីរ​ងរ​បួស​ដាច់​រយះ​ស្បែក​ពងស្វាស​ផ្នែក​ខាងស្តាំ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ប្តី​ប្រពន្ធ​យក​គ្នា​ក្រោយ​នេះ គ្មាន​កូន​ទេ ប៉ុន្តែ​ស្ត្រី​នោះ​មានកូន​៣ នាក់ (​ប្រុស​១ ស្រី​២) នៅ​ក្នុង​បន្ទុក​ជា​កូន​ប្តី​មុន​ទេ ។ ចំពោះ​មូលហេតុ ស្រវឹងស្រា​ទាំង​២​នាក់​ប្តី ប្រពន្ធ​ទាំង​ព្រឹក ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់ ។ ដោយ​បច្ចុប្បន្ន ប្តី​ប្រពន្ធ​២​នាក់​ខាងលើ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​ជួយ​ព្យាបាល​រួច​ហើយ​ក៏​ត្រូវរ៉ូវ​គ្នា​វិញ ។ ចំណែក​ប្តី​ត្រូវ​បាន​គ្រូពេទ្យ​ដេរ​ប្រដាប់​ភេទ​ជិត​វិញ​វហើយ​អាច​ដំណើរ​វិញ​បាន ។

សូម​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ដឹងខ្លួន​ពី​ស្រវឹង​ទាំង​២​នាក់ និង​បាន​ក្រុម​គ្រូពេទ្យ​ជួយ​ព្យាបាល​រួចរាល់​អស់ហើយ​មក​ដល់​ម៉ោង​នេះ​បាន​យល់ព្រម​រស់នៅ​ជាមួយ​គ្នា​វិញ​តទៅ​ទៀត​ហើយ ៕ កែសម្រួលដោយ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ