ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ចាត់​ចិត្ត​ច្រណែន​ដោយ​អាវុធ​មុទិតា

4 ឆ្នាំ មុន

ភាព​ទន់ភ្លន់ ឬ​ដំណើរ​មានចិត្ត​រីករាយ​ទៅ​រក​សេចក្តីសុខ​របស់​អ្នក​ដទៃ​ពុំ​រើសមុខ នៅ​ពេល​ដឹង​ថា គេ​មាន​ទ្រព្យ​ធន បាន​ឡើងបុណ្យស័ក្តិ បាន​ប្រកបដោយ​សេចក្តីសុខ​-​ចម្រើន ក៏​មានចិត្ត​ជួយ​អរ នេះ​ហើយ​ជា​តួ​មុទិតា ។ មុទិតា​នេះ​ជា​ធម៌​សំខាន់​មួយ​បែប​សម្រាប់​ពពួកមនុស្ស​ទូទៅ…

ភាព​ទន់ភ្លន់ ឬ​ដំណើរ​មានចិត្ត​រីករាយ​ទៅ​រក​សេចក្តីសុខ​របស់​អ្នក​ដទៃ​ពុំ​រើសមុខ នៅ​ពេល​ដឹង​ថា គេ​មាន​ទ្រព្យ​ធន បាន​ឡើងបុណ្យស័ក្តិ បាន​ប្រកបដោយ​សេចក្តីសុខ​-​ចម្រើន ក៏​មានចិត្ត​ជួយ​អរ នេះ​ហើយ​ជា​តួ​មុទិតា ។

មុទិតា​នេះ​ជា​ធម៌​សំខាន់​មួយ​បែប​សម្រាប់​ពពួកមនុស្ស​ទូទៅ តែ​សេចក្តី​បរិសុទ្ធ​ទាំងនេះ​កាលបើ​ឮ​ដល់​អ្នក​ដែល​មានចិត្ត​ឥស្សា​ហើយ​ក៏​ដល់​នូវ​សេចក្តី​ស្លុតចិត្ត​គឺ​ការ​ច្រណែន​កើតឡើង​ភ្លាម ខណៈ​នេះ​បើ​មិន​មាន​វិធានការ​ទប់ស្កាត់​ទេ វា​នឹង​បណ្តាល​ឱ្យ​មានរឿង​មិនល្អ​ផ្សេង​ៗ​កើតឡើង ដែល​ជា​រឿង​គួរ​ឱ្យ​ខ្លាច​បំផុត ។

មធ្យោបាយ​ដែល​គួរ​យក​មក​កម្ចាត់​ចិត្ត​ឥស្សា​ច្រណែនឈ្នានីស គឺ​ត្រូវ​អប់រំ​ចម្រើន​នូវ​មុទិតា​ឱ្យ​បាន​ចាំ​ជាប់​ក្នុង​ចិត្តជា​និច្ច មាន​បញ្ញា​យល់​ដឹង​រឿង​ពិត​ក្នុង​លោក ត្រូវ​យល់​ថា សម្បត្តិ​ក្នុង​លោក​នេះ​វា​មិន​អស្ចារ្យ​ណាស់​ទេ តាម​ពិត វា​គ្រាន់តែ​សម្រាប់​ដោះស្រាយ​នូវ​សេចក្តី​ទុក្ខ​លំបាក​ប្រចាំ​រូប​កាយ​បាន​តែ​មួយ​គ្រា​ប៉ុណ្ណោះ ។

តែបើ​រូប​កាយ​មិន​មាន​គឺ​ស្លាប់​ទៅ​ហើយ ក៏​មិន​ចាំបាច់​ត្រូវការ​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ឡើយ ប្រៀប​ដូច​ជា​ថ្នាំ​សម្រាប់​ព្យាបាល​រោគ ថ្នាំ​មិន​សំខាន់​ជាង​អ្វី​ដែល​យើង​មិន​មាន​រោគព្យាបាល​នោះ​ទេ ដូច្នេះ​ខ្លឹមសារ​សំខាន់​ក្នុង​ជីវិត គឺ​ការ​ប្រព្រឹត្ត​ធម៌​ដើម្បី​រំលត់ទុក្ខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។

សូម​សាធុជន​គ្រប់​រូប​ហាត់ពត់​កាយ​ចិត្ត អប់រំ​ចម្រើន​នូវ​មុទិតា ដោយ​ចាប់ផ្តើម​ពី​ខ្លួន​យើង ឬ​ក្រុម​គ្រួសារ​យើង​ទៅ​មុន រួច​ហើយ​ផ្សាយ​មុទិតា​នេះ​ពង្រីក​ទៅ​ដល់​អ្នក​ដទៃ​ជា​ខាងក្រៅ​បន្ត​ទៀត ។

ធ្វើ​បាន​បែប​នេះ​ឥស្សា​ការ​ច្រណែនឈ្នានីស​ក៏​នឹង​សាបសូន្យ​ទៅ ព្រោះហេតុនោះ​ហើយ​បានជា​លោក​ពោល​ថា បុគ្គល​ដែល​មាន​តែ​មុទិតា​ចំពោះ​អ្នក​ដទៃ សិរី​សួស្តី និង​សេចក្តីសុខ​ចម្រើន​ក៏​ចូល​មក​រក​ជីវិត​ព្រម​គ្នា​នឹង​គុណធម៌​ផ្សេង​ៗ​ទៀត​ដ៏​ច្រើន ។