ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! បុរស​ម្នាក់​ស្លា.ប់​ក្នុង​ថ្លុកឈាម​ព្រោះតែ​រឿង​មួយ​រវាង​បង​និង​ប្អូន

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​ដឹង​ថា ឃាតករ​ជា​ប្អូនថ្លៃ​បាន​យក​កណ្ដៀវ​កាប់​ជន​រង​គ្រោះជា​បងថ្លៃ​ស្លាប់​ក្នុង​ថ្លុកឈាម សង្ស័យ​ដោយសារ​រឿង​ច្រណែន ហើយ​បន្ទាប់​ពី​កើតហេតុ​ឃាតករ​បាន​រត់គេច​ខ្លួន​បាត់​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​ដឹង​ថា ឃាតករ​ជា​ប្អូនថ្លៃ​បាន​យក​កណ្ដៀវ​កាប់​ជន​រង​គ្រោះជា​បងថ្លៃ​ស្លាប់​ក្នុង​ថ្លុកឈាម សង្ស័យ​ដោយសារ​រឿង​ច្រណែន ហើយ​បន្ទាប់​ពី​កើតហេតុ​ឃាតករ​បាន​រត់គេច​ខ្លួន​បាត់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច ផ្ទះ​របស់​ឈ្មោះ ហម សា​រេ​ន ស្ថិត​ក្នុងភូមិ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឡឹ​ង លី ភេទ​ប្រុស អាយុ​២៥ ឆ្នាំ រស់នៅ​ភូមិ​ពោធិ​បាន ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ត្រូវជា​បងថ្លៃ ។ ចំណែក​ជនសង្ស័យ​ដែល​ត្រូវជា​ប្អូនថ្លៃ​កំពុង​រត់គេច​ខ្លួន​ឈ្មោះ ផា​ន់ ម៉ៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​បានអោយ​ដឹង​ថា នៅ​វេលា​កើតហេតុ ជន​រង​គ្រោះ​កំពង់ អង្គុយ​ចុច​ទូរស័ព្ទ ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​ចូល​ពីក្រោយ ហើយ​យក​កណ្ដៀវ​កាប់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្ដង បន្ទាប់​មក​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​ចូល​ព្រៃ​ខាង​មុខ​ផ្ទះ​បាត់ ។

ពេល​នេះ​សមត្ថកិច្ច​របស់​លោក​កំពុង​បន្ត​ស្វែងរក​តាម​ចាប់ខ្លួន និង​វែកមុខ​ឃាតករ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែត​កោះសន្តិភាព ៕ (កែសម្រួលដោយ​ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ