ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូម​បកស្រាយដល់​សា​ធារ​ណៈ​ជន កុំ​ឱ្យ​​មាន​ការ​​​យល់​ច្រឡំ..!

4 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​ ៖ បន្ទាប់​ពី​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​សាលាខេត្ត​ និងអ្នក​យក​ព័ត៌មានបាន​ចុះ​ផ្សាយ ពី​ករណី​ចុះ​ផ្អាក​បណ្តោះអាសន្នរបស់​គម្រោង​បុរី​មួយ​ចំនួន​នៅ​ក្នុងស្រុក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​២៧ ខ​សភា ស្ថិត​នៅ​ស្រុក​បន្ទាយស្រី និង…

​ខេត្តសៀមរាប​ ៖ បន្ទាប់​ពី​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​សាលាខេត្ត​ និងអ្នក​យក​ព័ត៌មានបាន​ចុះ​ផ្សាយ ពី​ករណី​ចុះ​ផ្អាក​បណ្តោះអាសន្នរបស់​គម្រោង​បុរី​មួយ​ចំនួន​នៅ​ក្នុងស្រុក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​២៧ ខ​សភា ស្ថិត​នៅ​ស្រុក​បន្ទាយស្រី និង ស្រុក​ប្រាសាទបាគង ខេត្ត​សៀម​រាប​ ។ គួររំលឹកថា ៖ បញ្ជា​ឱ្យ​ផ្អាក​សាងសង់​គម្រោង​បុរី​ផ្ទះល្វែង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​( មាន​វី​ដេ​អូ​)

ក្រោយ​ពី​មាន​លេច​ឮព័ត៌មាន​មួយ​មិនល្អ ​ដែល​ខាងក្រុមការងារ​ចម្រុះរបស់​រដ្ឋបាល​ខេត្តសៀមរាប និងព័ត៌​មាន បាន​ចេញផ្សាយ​ព្រោងព្រាត កាលពី​ថ្ងៃ​ទី​៣១​ ឧសភា​ នេះ​មក តំណាង​ក្រុមហ៊ុន​អង្គរ​លែ​ន​ម៉ា​ក្ស គឺ​អ្នក​នាង មុ​យ ណា​រ៉ា និងអ្នក​នាង ឆ​យ​ហ្រី្វ​ដា ដែល​ជា​អ្នកគ្រប់គ្រង របស់​គម្រោង​បុរី​អង្គរ​លែ​ន​ម៉ា​ក្សនោះ បាន​ចេញ​មុខ​បកស្រាយ​នៅ​ចំពោះ​មុខ​ភ្នាក់ងារ​កោះសន្តិភាពថា គម្រោង​អាជីវកម្ម​របស់​ក្រុមហ៊ុនអង្គរ​លែ​នម៉ា​ក្ស គឺ​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ មិនមែនអត់​ច្បាប់​ដូចបណ្តាញ​សារ​ព​័ត៌​មាន​ផ្សព្វផ្សាយ​នោះ​ទេ ហើយ​គម្រោង​អភិវឌ្ឍរបស់​ក្រុមហ៊ុន អង្គរ​លែ​ន​ម៉ា​ក្សនៅ​ស្រុក​បន្ទាយស្រីនោះ គឺ​ពិតជា​មានច្បាប់​អនុញ្ញាតតិ្រឹម​ត្រូវ តាំងពី​អាជ្ញាធរ​មូលដ្ឋាន រហូតដល់​ថ្នាក់លើពិតប្រា​ដក​មែន មិនមែនក្លែងបន្លំ ឬបោកប្រាស់លួច​ដី​ពី​ប្រជាពលរដ្ឋ ឬលួចសាង់សង់ ដោយ​គ្មាន​ការ​អនុញ្ញាតិ​នោះ​ឡើយ ​។​

តំណាង​ក្រុមហ៊ុនបាន​បញ្ជាក់ទៀត​ថា ចំពោះ​ដីដែលក្រុមហ៊ុន​កំពុងតែបម្រុងរៀបចំ​គម្រោងសាងសង់​នេះ​មាន​​ផ្ទៃដី ចំនួន ៤៥​ហិ​កតា ដំបូង​នៃ​ដំណាក់កាល​ទី​១ ក្នុង​ចំណោម​ដី ២២៣ ហិ​កតា​សរុប​។ ផ្ទៃដី​រួម​ទាំង​អស់​អភិវឌ្ឍ​ចែក​ចេញ​ជា​៥​ដំណាក់កាល​ទៅ​តាម​គម្រោង​ប្លង់​មេ ​។ ហើយ គម្រោង​បុរី​អង្គរ​លែ​ន​ម៉ា​ក្ស ដែល​​ត្រូវបើក​ពុះ​ឡូ​តិ៍​ដីលក់​នោះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​មាន ចម្ងាយ ប្រមាណ​៣០ គីឡូម៉ែត្រ ពី​ទីរួមខេត្ត​សៀមរាប ដល់​ដី​នោះ​មុន ទើប
ទៅ​ដល់​ទីរួមស្រុក​បន្ទាយស្រី​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​បង្ហាញ​លិខិត​អនុញាតិ ជូន​ទៅ​សាលាខេត្ត​សៀមរាប​រួចរាល់​ហើយ​ដែរ ដើម្បី​បញ្ចា​ក់អំ​ពី​ភាព​ស្របច្បាប់​នៃ​ដំណើរការ​អភិវឌ្ឍ​ន៏​នៃ​គម្រោង​នេះ តាម​រយៈ​លិខិត​អនុញាតិ​ពី​អាជ្ញាធរ​ដែន​ដី​ជា​មុន ក្នុង​នោះ​មាន ​៖ លើក​ផ្លា​ក​ផ្សព្វផ្សាយឈូស​ឆាយដី បើក​ប្រ​ព័​ន្ឋ​ផ្លូវ ដាក់​ភ្លើង រៀបចំ​ពុះ​ដី​ឡូ​ត៍​តូច​ៗ សម្រាប់​លក់ បង់​រំ​លោះ និង ឯកសារ​ផ្លូវច្បាប់​ផ្សេង​ៗ​ទៀត​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន គម្រោង​របស់​ក្រុមហ៊ុន អង្គរលែ​ន​ម៉ា​ក្ស មាន​សកម្មភាព​ត្រឹមតែ​ឈូស​ឆាយដី និង រៀប​​ដី​ឱ្យ​ស្អាត​ជា​មុន បើក​ប្រ​ព័ន្ធ​​ផ្លូវ ដាក់​លូ ត​បណ្តាញ​ភ្លើង ដូច្នេះ​ក្រុមហ៊ុន​មិន​ទាន់​មាន​សកម្មភាព សាង​សង់​គម្រោង​ផ្ទះ​វិឡា ឬ ល្មើស​ទៅ​និង​បទបញ្ជា​ច្បាប់ របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​នៅឡើយ​ទេ​។ ចំណែក​គម្រោង​សាងសង់ ជា​ផ្ទះ​វិឡា​ខ្មែរ និង​គម្រោង​ផ្សេង​ៗ​ទៀត ក្រុមហ៊ុន របស់​យើងខ្ញុំ​កំពុង​ដំណើរការ​ស្នើ​សុំ​ច្បាប់​បន្ត​ទៅ​មន្ទីរ​ដែនដី​នគ​រូប​ណី​កម្ម​និង​សំណង់ ខេត្ត សង្ឃឹម​នឹង​ទទួល​បាន​ច្បាប់​អនុញាតិ​សាងសង់ ដោយ​មានការ​យោគយល់ ជួយ​សម្រួល ពី​អាជ្ញាធរ​ដែនដី ជូន ដល់​ក្រុមហ៊ុន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ទន្ទឹម​នឹង​នេះ​ផង​ដែរ ក្រុមហ៊ុន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ ពាក់​ព័​ន្ធ​អស់ មេត្តា​ជួយ​ព​ន្លឿ​ន​កាត់ប្លង់​នៅ​អាជ្ញាធរ​មូល​ដ្ឋាន ឃុំ​ដល់​ស្រុក ផង កុំឱ្យ​ចំណាយពេល​យូរ​ខ្លាំង​ពេក ព្រោះ​អាច​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​ស្នើ​សុំ​ច្បាប់​កាត់​ប្លង់​រឹង និង​ប្លង់​សាងសង់​គម្រោង​ផ្សេង​ៗ​ទៀត របស់​ក្រុមហ៊ុន យើងខ្ញុំ ដើម្បី​ទទួល​បាន សិ​ទ្ឋ​ស្របច្បាប់​សាង​សង់​គម្រោង​ផ្ទះ​នោះផង​។

ក្រុមហ៊ុន អង្គរ​លែ​ន ម៉ា​ក្ស បន្ទាយស្រី សូម សំណូមពរ ដល់​អាជ្ញាធរ ពាក់​ព័​ន្ទ ទាំងអស់ មេត្តា​ជួយ​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​បាន​ខិតខំ​ប្រឹងប្រែង មក​អភិវឌ្ឍ​ក្នុង​ទឹកដី ស្រុក​បន្ទាយស្រី ខេត្តសៀមរាប តាម​រយះ​គម្រោង​អភិវឌ្ឍ​អង្គរ​លែ​ន​ម៉ា​ក្ស និង​ជួយ​ដល់​ការ​អភិវឌ្ឍ​យ៉ាងច្រើន ជា​ពិសេស លើក​ស្ទួយ​វិស័យ​ទេសចរ​ណ៏ បង្កើន​លំនៅ​ដ្ឋា​ន សម្រាប់​អ្នកមាន​ចំណូល​ទាប សាងសង់​រំលេច​ដោយ​រចនា​បទ​ខ្មែរ​ទំនើប​ជា​ច្រើន​ម៉ូ​ដ និង​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ឋ័​សង្គម ជា​ពិសេស​នឹង​ជួយ​បង្កើត​ការងារ​រាប់​ពាន់​កន្លែង ដល់​ប្រជា​ជន​ក្នុង​តំបន់ និង​ជំរុញ​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាជន​ក្នុងស្រុក​បន្ទាយស្រី​ឳ្យ​បាន​ល្អ​ប្រសើរ​៕​​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ