ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​អំ​ពូ​ល​ភ្លើងនៅ​​រាជធានី​ភ្នំពេញ​​​៥​ពាន់​គោម ឯខេត្តសៀមរាប​២​ពាន់​គោម

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុង​តូ​ក្យូ​-​ជប៉ុន ៖ ក្រុមហ៊ុន​ជប៉ុន​នឹង​បំពាក់​អំ​ពូ​ល​ភ្លើង​នៅ​តាម​ដងផ្លូវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៥​ពាន់​គោម និង​នៅ​ខេត្តសៀមរាប​២​ពាន់​គោម ដោយ​បច្ចេកទេស​ទំនើប​អូ​តូ​ម៉ា​ទិ​ក​(​ស្វ័យប្រវត្តិ​)​មិន​ត​ខ្សែ​អគ្គិសនី ។​ ការ​ប្រកាស​ពី​ការ​ផ្តល់​អំ​ពូ​ល​ភ្លើង​របស់​ជប៉ុននេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន…

ក្រុង​តូ​ក្យូ​-​ជប៉ុន ៖ ក្រុមហ៊ុន​ជប៉ុន​នឹង​បំពាក់​អំ​ពូ​ល​ភ្លើង​នៅ​តាម​ដងផ្លូវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៥​ពាន់​គោម និង​នៅ​ខេត្តសៀមរាប​២​ពាន់​គោម ដោយ​បច្ចេកទេស​ទំនើប​អូ​តូ​ម៉ា​ទិ​ក​(​ស្វ័យប្រវត្តិ​)​មិន​ត​ខ្សែ​អគ្គិសនី ។​ ការ​ប្រកាស​ពី​ការ​ផ្តល់​អំ​ពូ​ល​ភ្លើង​របស់​ជប៉ុននេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​ណេ​បៀ មី​ត​ស៊ុ​មី ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ នៅ​ទីក្រុង​ត្យូ​ក្យូ ប្រទេស​ជប៉ុន កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេជោ បាន​លើក​ឡើង​ថា នៅ​ក្នុង​ជំ​នូ​ប​នោះ លោកយ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា បាន​ថ្លែងអំណរគុណ​សម្តេចតេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​ចំណាយពេលវេលា​អនុញ្ញាត​ឲ្យ​រូប​លោក​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម ។ លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា បាន​ជម្រាប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ក្រុមហ៊ុន​មី​ណេ​បៀ បាន​និង​កំពុង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​រួច​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​ពង្រីក​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា ។

លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា បន្ត​ថា ដោយសារ​តែ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​របស់​លោក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ ដូច្នេះ​ក្រុមហ៊ុន​មី​ណេ​បៀ​នឹង​ជួយ​រៀបចំ​បំពាក់​អំ​ពូ​ល​ភ្លើង​នៅ​តាម​ដងផ្លូវ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៥​ពាន់​គោម និង នៅ​ខេត្តសៀមរាប​២​ពាន់​គោម ដោយ​បច្ចេកទេស​ទំនើប​អូ​តូ​ម៉ា​ទិ​ក មិន​ត​ខ្សែ​អគ្គិសនី ។ ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រីបាន​ថ្លែងអំណរគុណ​ក្រុមហ៊ុន​មី​ណេ​បៀ ដែល​បាន​ជួយ​ដល់​កម្ពុជា ។ សម្តេច​តេ​ជោ ក៏​បាន​ណែនាំ​ឲ្យ​ខាង​ក្រុមហ៊ុន​បន្ត​ធ្វើ​ការងារ​នេះ​នៅ​តាម​ខេត្ត​ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា ក៏​បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ផង​ដែរ​អំពី​វិភាគទាន​របស់​ក្រុម​ហ៊ុន​ជួយ​ដល់​កីឡាបាល់ទាត់​ថ្នាក់​ជាតិ​របស់​កម្ពុជា​រយៈពេល​២​ឆ្នាំ ។ ដោយសារ​តែ​ក្រុមហ៊ុន​មី​ណេ​បៀ បាន​ចូលរួម​ចំណែក​បណ្តុះបណ្តាល​ធនធានមនុស្សនៅ​កម្ពុជា សម្តេច​ក៏​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​នេះ​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​បន្តទៀត ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ