ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ប្រេស៊ីលមិនចូលចិត្តមើលការលេងរបស់ Ronaldo ព័រទុយហ្កាល់ទេ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ជា​វីរបុរស​របស់​ប្រេ​ស៊ី​ល Ronaldo ដែល​ជា​ម្ចាស់​ពាន World Cup បាន​រៀបរាប់​ឈ្មោះ​កីឡាករ​ដែល​ខ្លួន​ចូល​ចិត្ត​មើល​ការ​ប្រកួត​របស់​ពួក​គេ​ហើយ​នៅ​ក្នុង​នោះ​គ្មាន​ឈ្មោះ​របស់…

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ជា​វីរបុរស​របស់​ប្រេ​ស៊ី​ល Ronaldo ដែល​ជា​ម្ចាស់​ពាន World Cup បាន​រៀបរាប់​ឈ្មោះ​កីឡាករ​ដែល​ខ្លួន​ចូល​ចិត្ត​មើល​ការ​ប្រកួត​របស់​ពួក​គេ​ហើយ​នៅ​ក្នុង​នោះ​គ្មាន​ឈ្មោះ​របស់ Cristiano Ronaldo ព័រ​ទុ​យ​ហ្កា​ល់​ឡើយ ។

Cristiano Ronaldo គី​ជា​កីឡាករ​ខ្លាំង​ជាងគេ​ក្នុង​ចំណោម​កីឡាករ​ពីរ​នាក់​ដែល​ម្នាក់​ទៀត​គឺជា​គូប្រជែង Lionel Messi តែ​សម្រាប់ Ronaldo ប្រេ​ស៊ី​ល​មិន​បាន​ចូល​ចិត្ត​មើល​ការ​ប្រកួត​របស់ Cristiano Ronaldo ឡើយ ព្រោះ​ពេល​នេះ​គេ​លេង​ផ្តោត​តែ​លើ​ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពេក​ហើយ​មិន​គិត​ពី​របៀប​លេង​ឱ្យ​ល្អមើល​ដូច​កាលពីមុន ។

Ronaldo ជើង​ចាស់​បាន​ប្រាប់​ទៅ​សារព័ត៌មាន AS ថា ៖«Messi គឺ​កីឡាករ​ម្នាក់​ដែល​ពិបាក​នឹង​រក​នរណា​គេ​មក​លេង​ឱ្យ​ល្អ​ដូច​ណាស់ ។ ខ្ញុំ​ក៏​ចូល​ចិត្តការ​លេង​របស់ Mohamed Salah, Eden Hazard, Neymar និង Kylian Mbappe» ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ថា Mbappe មាន​លក្ខណៈ​ការ​លេង​ស្រ​ដៀង​នឹង​លោក បើ​ទោះបីជា​លោក​មិន​ចូល​ចិត្ត​ធ្វើការ​ប្រៀបធៀប​ក៏​ដោយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ