ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនៗអត់ប្តឹង​​ទេ…ករណីលោកតាអាយុ​71 ស្លា.ប់​លើបង្គងជាមួយស្រីស្នេហ៍នេះ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​​ពេល​កើតហេតុ កូន​ៗ​លោកតា​បានទៅ​ដល់​ហើយ​អះអាង​ថា​ មិន​ធ្វើការ​ប្ដឹងប្ដល់​អ្វី​ទេ ព្រោះ​ពួក​គាត់​បានដឹង​យ៉ាង​ច្បាស់​ពី​អារម្មណ៍​របស់​ឪពុក ។ កន្លង​មក​ គឺគាត់​ចូល​ចិត្ត​ដើរ​បែប​នេះ គ្មាន​នរណា​បង្ខំ​គាត់​ឡើយ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​​ពេល​កើតហេតុ កូន​ៗ​លោកតា​បានទៅ​ដល់​ហើយ​អះអាង​ថា​ មិន​ធ្វើការ​ប្ដឹងប្ដល់​អ្វី​ទេ ព្រោះ​ពួក​គាត់​បានដឹង​យ៉ាង​ច្បាស់​ពី​អារម្មណ៍​របស់​ឪពុក ។ កន្លង​មក​ គឺគាត់​ចូល​ចិត្ត​ដើរ​បែប​នេះ គ្មាន​នរណា​បង្ខំ​គាត់​ឡើយ ហើយ​បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សព​បង្ហាញ​ថា​ ជា​ការ​គាំងបេះដូង​ស្លាប់ កូន​ៗ​ក៏​បាន​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួររំលឹកថា លោកតា​រងគ្រោះខាងលើ មាន​អាយុ​៧១​ឆ្នាំទៅ​ហើយ តែ​នៅ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​អាយុ​ជិត​៤០​ឆ្នាំ និង​បាន​រួមមេត្រី​ជាមួយ​គ្នា​១​យប់ លុះ​ព្រឹក​ឡើង​ស្រាប់តែលោកតា​គាំងបេះដូង​ស្លាប់ ។ បើ​តាម​ស្រី​ស្នេហ៍​លោកតា បាន​ប្រាប់​នគរបាល​ទាំង​ការ​អៀនខ្មាសថា នៅ​ពេល​គេង​ជាមួយ​គ្នា​នោះ​ មក​ពី​លោកតា​មាន​អារម្មណ៍​រំភើប​ញាប់​ញ័រ​និង​ពុះកញ្ជ្រោល​ខ្លាំង​ពេក ទើប​គាំងបេះដូង​ស្លាប់​បែប​នេះ ​។ ហេតុការណ៍នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា នៅ​ក្នុង​បន្ទប់​លេខ​៦A ផ្ទះ​ជួល​ជាន់​ទី​១ ស្ថិត​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោកតា​ខាងលើ​ឈ្មោះ ស៊ុំ លន់ ស្នាក់​នៅ​ជាមួយ​កូន មានស្រុក​កំណើត​នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែក​ស្រី​ស្នេហ៍​អាយុ​៣៨​ឆ្នាំ ជា​ស្រី្ត​មេម៉ាយ​កូន​១ និង​ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ តាម​ប្អូនស្រី​បង្កើត​របស់​ស្រី​ស្នេហ៍​លោកតា​ខាងលើ បាន​ឲ្យ​ដឹង​ថា លោកតា​និង​បងស្រី​របស់​នាង​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​រយៈពេល​៤​ខែ​កន្លង​មក​ហើយ គឺ​តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩​មក​ម្លេ​៉ះ ដោយ​អ្នក​ទាំង​២​តែងតែបាន​ជួប
គ្នា​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​ជា​បន្តបន្ទាប់ ។ ប៉ុន្តែកន្លង​មក លោកតា​គ្រាន់តែ​មក​មួយ​ភ្លែត​ៗ​បែប​ឆក់​កណ្ដៀត​ប៉ុណ្ណោះ រួច​ក៏​ទៅ​វិញ​បាត់ ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា​ បងស្រី​របស់​នាង​មិន​ស្រួលខ្លួន លោកតា​ក៏​បាន​មក​មើល​និង​ផ្ដល់​កម្លាំងចិត្ត​ដល់​បងស្រី​នាង ហើយ​រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​ លោកតា​មិន​បាន​​ចេញ​ទៅ​វិញ​ឡើយ​និង​ប្រាប់​ថា​ នៅ​ដេក​កំដរ​បងស្រី​នាង ។ ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​នៅ​ក្នុង​បន្ទប់ដេក​គ្នា​៣​នាក់ ​គឺ​បងស្រី​នាង លោកតា​ដែល​ជា​គូស្នេហ៍ និង​រូប​នាង ហើយ​ពេល​នោះ​អ្នក​ទាំង​២​មិន​បាន​រួម​ភេទ​ជា មួយ​គ្នា​ឡើយ ។ លុះ​រហូត​ដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា បងស្រី​បាន​ប្រាប់​នាង​ថា​មិន​បាន​ទៅ​ធ្វើការ​ទេ ព្រោះ​មិន​ស្រួលខ្លួន ។ ក្រោយ​ពេល​បង​ស្រី​ប្រាប់​បែប​នេះ នាង​ក៏​ទៅ​ធ្វើការ​នៅ​រោងចក្រម្នាក់ឯង ដោយ​មិន​បាន​នឹកគិត​ថា ​មានរឿង​អ​កុសល​បែប​នេះ​កើតឡើង​ឡើយ ហើយ​នៅ​ក្នុង​បន្ទប់​នោះ​មាន​តែ​បងស្រី​នាង និង​លោកតា​ប៉ុណ្ណោះ ។

ក្រោយមក នាង​មិន​បានដឹង​ថា​ អ្នក​ទាំង​២​នាក់​ធ្វើ​រឿង​អ្វី​ដែរ រហូត​ដល់​ម៉ោង​ប្រហែល​៧​ព្រឹក ស្រាប់តែ​បងស្រី​ប្រាប់​ថា​ លោកតា​មាន​អាការ​មិន​ស្រួលខ្លួន​និង​សន្លប់​បាត់​ទៅ​ហើយ ទើប​នាង​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ និង​ហៅ​ម៉ូតូ​កង់​បី​ដឹក​លោកតា​ទៅ​កាន់​មន្ទីរពេទ្យ តែ​អកុសល​លោកតា​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ