ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​តារា​ល្បី​ថៃ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ឌឺដង​ថា​មិន​សម​គ្នា​យ៉ាង​ចាស់ដៃ

4 ឆ្នាំ មុន

គូស្នេហ៍​ជា​ច្រើន​ដែល​ជាតា​រា​និង​តារា ឬ​តារា​និង​អ្នក​ក្រៅ​រង្វង់​សិល្បៈ​ក៏​ដោយ ក៏​តែង​ទទួល​បាន​នូវ​ភាព​សមប្រកប និង​ការ​សាទរ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន ​។ ប៉ុន្តែ​វា​ក៏​មិន​ទាំងអស់​ដែរ មាន​គូ​ខ្លះ​ក៏​មិន​សមប្រកប ឬ​ទទួល​បាន​រិះគន់​ផង​ដែរ​។ ជាក់ស្ដែង​សម្រាប់​គូស្នេហ៍ Min…

គូស្នេហ៍​ជា​ច្រើន​ដែល​ជាតា​រា​និង​តារា ឬ​តារា​និង​អ្នក​ក្រៅ​រង្វង់​សិល្បៈ​ក៏​ដោយ ក៏​តែង​ទទួល​បាន​នូវ​ភាព​សមប្រកប និង​ការ​សាទរ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន ​។ ប៉ុន្តែ​វា​ក៏​មិន​ទាំងអស់​ដែរ មាន​គូ​ខ្លះ​ក៏​មិន​សមប្រកប ឬ​ទទួល​បាន​រិះគន់​ផង​ដែរ​។

ជាក់ស្ដែង​សម្រាប់​គូស្នេហ៍ Min ដែល​ជា​សង្សារ​របស់​តារា​ល្បី​ថៃ Tor Thanapop គឺ​គូស្នេហ៍​នឹង​គ្នា​មក​ជិត ៩ ឆ្នាំ​ហើយ តែ​គេ​មិនសូវ​បានឃើញ​រូប​គូ​របស់​អ្នក​ទាំង​ពីរ​ប៉ុន្មាន​ទេ ហើយ​គណនី​អ៊ិ​ន​ស្តា​ក្រាម​របស់​ខាង​ស្រី ក៏​បាន​បិទ​ជា​ប្រ៉ា​យ​វ៉េ​ត (​ជា​ឯកជន​) យ៉ាង​រៀបរយ​ទៀត​ផង​។ អ្នក​និយម​លេង​អ៊ី​ន​ធើ​ណេ​ត​ក្រុម​ខ្លះ ដែល​មិន​ចូល​ចិត្ត​នាង បាន​បញ្ចេញ​ទស្សនៈ​ថា​នាង​មិន​សាក​សម​នឹង​លោក ត៎ តាំងពី​ដើម​មក​។ ក្រោយ​ពី ត៎ បាន​បង្ហាញ​ថា​ខ្លួន​ជា​គូស្នេហ៍​នឹង មីន មក​ជាង ៥ ឆ្នាំ​នោះ ក៏​មានការ​មាក់ងាយ​ឬ​ឌឺដង​មករ​ហូត​ផង​ដែរ​ធ្វើ​ឱ្យ​នាង មីន បង្ហោះ​សារ​ដូច​តទៅ​៖

«​ខ្ញុំ​យល់​ច្បាស់ ហើយ​ខ្ញុំ​ក៏​ស៊ាំ​នឹង​វា​ហើយ រឿង​មួយ​គត់​ដែល​នាង​ខ្ញុំ​ចង់​និយាយ​គឺ ខ្ញុំ​អាច​នឹង​មិន​ស្អាត មិនល្អ​គ្រប់​យ៉ាងដូច​អ្វី​ដែល​អ្នក​ប្រាថ្នា​ចង់​ប្រាប់​អាយ​ដល​របស់​អ្នក ទាក់ទង​នឹង​មនុស្ស​ដូច​ខ្ញុំ​។ តែ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ហើយ​ខ្ញុំ​មិន​ធ្លាប់​ធ្វើ​អាក្រក់​ចំពោះ​ពួក​អ្នក​ដែរ គ្រាន់តែ​ប្រើ​ជីវិត​បែប​មនុស្ស​ធម្មតា​ម្នាក់ ដោយ​គ្រាន់តែ​ចង់បាន​នូវ​ការ​គាំទ្រ​ដល់​មនុស្ស​ដែល​គាត់ [​គូស្នេហ៍​នាង​] ស្រឡាញ់ នូវ​រាល់​អ្វី​ៗ​ដែល​គាត់​ធ្វើ​។

៨ ឆ្នាំ ៨ ខែ ដែល​ពួក​យើង​ទាក់ទង​គ្នា ខ្ញុំ​មិន​ដែល​ធ្លាប់​បង្ហោះ​រូប​ដែល​មិន​សមរម្យ មិន​ធ្លាប់
ផូស​ត៍​អ្វី​ដែល​ទៅ​ធ្វើ​ឱ្យ​ខូច​អារម្មណ៍​របស់​ពួក​អ្នក​ទេ​។ សុំ​ទោស បើសិនជា​ខ្ញុំ​ធ្វើ​អ្វី​ឱ្យ​អ្នក​មិន​ពេញចិត្ត​។ ខ្ញុំ​យល់​ច្បាស់​ថា វា​មិន​អាច​ទៅ​រួច​ទេ​ដែល​នឹង​ឱ្យ​អ្នក​ណា​មក​យល់​ពី​អារម្មណ៍​របស់ខ្ញុំ តែ​បើសិនជា​អ្នក​សាក​មក​ជួប​ដូច​ខ្ញុំ អ្នក​ក៏​នឹង​ដឹង​ថា​វា​ឈឺចាប់​ប៉ុណ្ណា​។​»

ប៉ុន្តែ​ក៏​មាន​អ្នកលេង​អ៊ិ​ន​ស្តា​ក្រាម​មួយ​ចំនួន​ធំ មិន​ចង់ឱ្យ មីន ដាក់​គណនី​ខ្លួន​ជា
ប្រ៉ា​យ​វ៉េ​ត​ឡើយ ព្រោះ​ចង់​ចូល​ទៅ​ខម​មឹន​ត៍​ឱ្យ​កម្លាំងចិត្ត​នាង ហើយ​សរសើរ និង​យល់​ពី​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ