ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នេបនិត្យអ្នកថ្មីក្បែរអ្នក​ចាស់…ផ្ទុះ​​ភ្នំភ្លើង​ឆេះ​​ផ្អើល​កក្រើកភូមិ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បុរស​ជា​អ្នកលក់​សាច់​ឆ្កែ​ម្នាក់​បាន​ចុះ​ចោលផ្ទះ​ទៅ​រួមរស់​ជាមួយ​ស្រី​ថ្មី រហូត​ដល់​មាន​កូន​ស្រី​ម្នាក់ ហើយបាន​នាំ​នាង​មក​ជួល​ផ្ទះ​ក្បែរ​ផ្ទះ​ប្រពន្ធដើមដែល​មានកូន​ប្រុស​ម្នាក់ដែរ ស្រាប់តែ​នាង​ប្រពន្ធ​ដើម​​ទ្រាំ​លែង​​ផ្ទុះ​កំហឹង ជេរ​ប្រទេច និង​ទាញ​ដុំ​ថ្ម​គប់​គ្នាផ្អើល​ពេញ​ភូមិ ។ ​ទោះបីជា​យ៉ាងណា​…

រាជធានី​ភ្នំពេញ​ ៖​ បុរស​ជា​អ្នកលក់​សាច់​ឆ្កែ​ម្នាក់​បាន​ចុះ​ចោលផ្ទះ​ទៅ​រួមរស់​ជាមួយ​ស្រី​ថ្មី រហូត​ដល់​មាន​កូន​ស្រី​ម្នាក់ ហើយបាន​នាំ​នាង​មក​ជួល​ផ្ទះ​ក្បែរ​ផ្ទះ​ប្រពន្ធដើមដែល​មានកូន​ប្រុស​ម្នាក់ដែរ ស្រាប់តែ​នាង​ប្រពន្ធ​ដើម​​ទ្រាំ​លែង​​ផ្ទុះ​កំហឹង ជេរ​ប្រទេច និង​ទាញ​ដុំ​ថ្ម​គប់​គ្នាផ្អើល​ពេញ​ភូមិ ។ ​ទោះបីជា​យ៉ាងណា​ ការ​ប្រើ​ហិ​ង្សា​​នេះ ​ពុំ​បណ្តាល​​ឱ្យរ​ងរ​បួស​ឡើយ ។

ហេតុការណ៍​ខាងលើ បង្ក​​ឱ្យ​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា​ ស្ថិត​នៅ​តំបន់​មិន​រៀបរយមួយ នៅជាប់មាត់​ទន្លេសាប​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌប្ញ​ស្សី​កែវ ។ បុរស​ជា​ប្តី​មាន​ឈ្មោះ​មិន ពៅ ​អាយុ​៣៥​ឆ្នាំ ជាអ្នក​​លក់​សាច់​ឆ្កែ​ មាន​ប្រពន្ធដើម​ឈ្មោះ​នួន វិត​អាយុ​៣៣​ឆ្នាំ មានកូន​ប្រុស​ម្នាក់​អាយុ​១១​ខែ​ ​។ រីឯប្រពន្ធចុង​ឈ្មោះ​ហៃ ស្រី​ណា​ក់ ​អាយុ​២៨​ឆ្នាំ ​​មានកូន​ស្រី​ម្នាក់​អាយុ​២​ខែ​ស្នាក់​ នៅ​ភូមិ​កើតហេតុ​ខាងលើ​ ។

តាម​ស្ត្រី​ជា​ប្រពន្ធដើម​រៀបរាប់ទាំងទឹកភ្នែក​ថា គាត់​និង​ប្តី​បាន​រួមរស់​ជាមួយ​គ្នាមាន​​រយៈពេល​៥​ឆ្នាំ​មក​ហើយ តែពួកគាត់​មិន​បាន​រៀប​ការតាមប្រពៃណីនោះទេ ។ នៅ​ពេល​ដែល​គាត់​មាន​ពោះ​៧​ខែ លោក​ប្តី​កំហូច ​បាន​ទៅ​លួច​មាន​ស្រី​ថ្មី ដែល​មាន​លំនៅ​ក្បែរនេះ និងបាន​ចុះ​ចោលផ្ទះ​​ ទៅ​​រួមរស់​ជាមួយ​ស្រី​ស្នេហ៍​ទុក​​​ឱ្យគាត់​រស់នៅ​ទាំង​វេទនា មើលថែ​ទាំ​កូន ដែល​ទើបតែ​មាន​អាយុ​ប្រមាណ​ជិត​១​ឆ្នាំ​មក​ហើយ​ ។ នាង បន្ត​ទៀត​ថា នៅ​ពេល​ថ្មីនេះ ប្តី​បាន​នាំ​ស្រី​និង​កូន​ត្រឡប់​មក​ជួល​ផ្ទះ​​ស្នាក់​នៅ​ក្បែរ​នាង ហើយ​នែប​និ​ត​គ្នា បញ្ឈឺ​ទៀត ជា​ហេតុ​ធ្វើ​​ឱ្យនាង​ទ្រាំ​លែង​បានក៏ផ្ទុះ​កំហឹង​ឈ្លោះ​គ្ន​បែកផ្សែង​។

តាម​ព័ត៌មាន​អោយដឹងទៀត​ថា តាំង​បុរស​លក់​សាច់​ឆ្កែ នាំ​ប្រពន្ធ​ចុង​មក​នៅ​ក្បែរ​គ្នា គឺមានការ​ឈ្លោះ​គ្នា រាល់ថ្ងៃ ។​ ជាក់ស្តែង នៅ​ព្រឹក​​នេះ​ ប្រពន្ធដើម​និង​ប្រពន្ធចុង​បាន​ជេរ​​និង​ទាញ​ដុំ​ថ្ម​គប់​គ្នា ផ្អើល​​ពេញ​ភូមិ ហើយត្រូវ​នគរបាល​មូលដ្ឋាន​​ចុះ​ទៅ​អន្តរាគមន៍ ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ បុរស​ជា​ប្តី​បានស្រែកក្តែងៗថា ​ចាប់ពី​ថ្ងៃនេះ​​ទៅ​ វា (​ប្រពន្ធដើម​)​និង​ខ្ញុំ គឺ​​ឈប់​ទាក់ទង​គ្នា​ចាប់ពី​ពេល​នេះ​តទៅ​»​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ