ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែមួយភ្លែតឆេះ​ហ្មត់ខ្ទេច ទីតាំងឆ្អើត្រី

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍ឱ្យដឹងថា អគ្គិភ័យ​បាន​ឆាបឆេះ​ទីតាំង​ធ្វើ​អាជីវកម្ម​ត្រីឆ្អើ​របស់​ជនជាតិ​ខ្មែរ​អុីស្លាម​មួយ​កន្លែង​គ្មាន​សល់ កាលពីវេលា​ម៉ោង​៨​និង​១០​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា ​ស្ថិតនៅចំណុច​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដោយសារ​តែ​ការ​ធ្វេសប្រហែស​ ។…

ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍ឱ្យដឹងថា អគ្គិភ័យ​បាន​ឆាបឆេះ​ទីតាំង​ធ្វើ​អាជីវកម្ម​ត្រីឆ្អើ​របស់​ជនជាតិ​ខ្មែរ​អុីស្លាម​មួយ​កន្លែង​គ្មាន​សល់ កាលពីវេលា​ម៉ោង​៨​និង​១០​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា ​ស្ថិតនៅចំណុច​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដោយសារ​តែ​ការ​ធ្វេសប្រហែស​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នោះ​បាន​កើតឡើង ដោយសារ​ម្ចាស់​ឆ្អើ​ត្រី​ទុក​ចោល ទើប​ធ្វើ​ឲ្យ​ឆេះ​រោង​ឆ្អើរត្រី​ដែល​ទំហំ​៥ គុណ៨ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង​។ ម្ចាស់​អាជីវកម្ម​ត្រីឆ្អើ​នេះ​ ឈ្មោះ​ម៉ាត់ ស្មាន ភេទ​ប្រុស​ អាយុ​៧០​ឆ្នាំ ជនជាតិ​ខ្មែរ​អុីស្លា​ម រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បាន​ស្រង់​សំដី​ជន​រង​គ្រោះ​ថា គាត់​បាន​ឆ្អើ​ត្រី​ដោយ​មិន​បាន​មើល ខណ​:​មាន​ភ្លើង​នៅ​ខាងក្រោម​ចង្អើរ​ផង ទើប​បណ្ដាល​ឲ្យ​ក្លាយជា​អគ្គិភ័យ​សន្ធោរ​សន្ធៅ​ផ្អើល​អ្នក​ភូមិ​ទាំង​ព្រឹក​តែ​ម្ដង​។ គាត់​បាន​ប្រាប់​ថា អគ្គិភ័យ​ឆេះ​រោង​ឆ្អើ​ត្រី​ទាំងស្រុង រួម​ទាំ​ត្រីឆ្អើ​រាប់​រយ​គីឡូ​ផង ដែល​សរុប​ទឹកប្រាក់​អស់​ប្រមាណ​៤,០០០ ដុល្លារ(​បួន​ពាន់​ដុល្លា​រ) ​។

ប៉ុន្តែ​យ៉ាងណា​ សមត្ថកិច្ច​បាន​ប្រាប់​ថា ករណី​ខាងលើ​ត្រូវ​បាន​ម្ចាស់ផ្ទះ និង​អ្នក​ជិតខាង​ជួយ​ពន្លត់ តែ​រោង​ឆ្អើ​ត្រី និង​ត្រី​រាប់រយ​គីឡូ​ដែល​កំពុង​ឆ្អើ​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់​។ ប៉ុន្តែ​សំណាងល្អ មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ផ្សេង​ៗ​ឡើយ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ