ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​កំពុង​ជោគជ័យ​ខ្លាំង​តែ Messi ចាត់​ទុក​កត្តា​១​នេះ​សំខាន់​ជាង​បាល់ទាត់​របស់​ខ្លួន​ទៅ​ទៀត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ប្រាប់​ថា ជីវិត​គ្រួសារ​របស់​គេ​ជា​កត្តា​ជួយ​លុបលាង​ភាព​សៅហ្មង​ក្រោយ​ពេល​ចាញ់​ការ​ប្រកួត ហើយ​ក៏​ជា​អ្វី​ដែល​សំខាន់​ខ្លាំង​នៅ​ក្នុង​ជីវិត​ផង​ដែរ ។…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ប្រាប់​ថា ជីវិត​គ្រួសារ​របស់​គេ​ជា​កត្តា​ជួយ​លុបលាង​ភាព​សៅហ្មង​ក្រោយ​ពេល​ចាញ់​ការ​ប្រកួត ហើយ​ក៏​ជា​អ្វី​ដែល​សំខាន់​ខ្លាំង​នៅ​ក្នុង​ជីវិត​ផង​ដែរ ។

Lionel Messi បាន​និយាយ​ថា កូន​ៗ​របស់​គេ​បាន​ជួយ​បង្រៀន​ឱ្យ​ចេះ​បំភ្លេច​ចោល​ភាព​ឈឺចាប់​ដែល​មិន​បាន​ឈ្នះ​នៅ​លើ​តារាង​បាល់ទាត់ ព្រោះតែ​ពួក​គេ​គឺជា​អ្វី​ដែល​សំខាន់​ជាង​បាល់ទាត់​ទៅ​ទៀត ។

កីឡាករ​រូប​នេះ​ខូចចិត្ត​យ៉ាង​ខ្លាំង ដែល​មិន​បាន​ទទួល​ពាន Champions League នៅ​រដូវ​កាល​នេះ ដោយសារ​តែ​ចាញ់ Liverpool យ៉ាង​ចាស់ដៃ មុន​ពេល​ចាញ់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយនឹង Valencia ក្នុង​ការ​ដណ្តើម​ពាន Copa del Rey ។

Messi មានកូន​បី​នាក់​ជាមួយនឹង​ប្រពន្ធ​ឈ្មោះ Antonella ។ គេ​បាន​ប្រាប់​ថា ដោយសារ​តែ​កូន​ៗ​ហ្នឹងហើយ បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​មនុស្ស​ចាស់ទុំ​ក្នុង​ជីវិត ។

កីឡាករ​អា​ហ្ស​ង់​ទី​ន​បាន​ប្រាប់​ទៅ​សារព័ត៌មាន FOX Sport ថា ៖«​ការ​ចាញ់​ពិតជា​ឈឺចាប់ តែ​ខ្ញុំ​អាច​គ្រប់គ្រង​វា​តាម​របៀប​ផ្សេង​។ នៅ​ពេល Thiago (​កូន​) កើត​នៅ​ឆ្នាំ​២០១២ ខ្ញុំ​យល់​ថា អ្វី​ដែល​សំខាន់​ក្នុង​ជីវិត​មិនមែន​គ្រាន់តែ​ជា​លទ្ធផល​ការ​ប្រកួត​នោះ​ទេ ។ វា​ពិតជា​ពិបាក​ទទួលយក​ចំពោះ​ការ​ចាញ់ តែ​ពេល​ខ្ញុំ​មក​ផ្ទះ​ជួប​ប្រពន្ធ​កូន ការ​ឈឺចាប់​នោះ​ក៏​បាត់​ទៅ​»​។ នេះ​គឺជា​សម្តី​ពិត​របស់​កីឡាករ​ជើង​ខ្លាំង ដែល​ស្រឡាញ់​កូន និង​គ្រួសារ​ជាង​ការ​ប្រកួត​បាល់ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ