ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នុះ ! MacBook Pro កំពុង​ប្រើ​សុខ​ៗ​ស្រាប់តែ​ផ្ទុះ​ឆេះ​ហុយផ្សែង​ទ្រលោម

4 ឆ្នាំ មុន

ប្រភព​ព័ត៌មាន iclarified បាន​ផ្សាយ​ឱ្យ​ដឹង​ថា ម្ចាស់​គណនី Reddit មានឈ្មោះ​ថា White Panda ដែល​គាត់​ជា DJ…

ប្រភព​ព័ត៌មាន iclarified បាន​ផ្សាយ​ឱ្យ​ដឹង​ថា ម្ចាស់​គណនី Reddit មានឈ្មោះ​ថា White Panda ដែល​គាត់​ជា DJ និង​ជា​ផលិតករ​តន្ត្រី​មួយ​រូប​បាន​និយាយ​ថា​កុំព្យូទ័រ​យួរដៃ MacBook Pro របស់​លោក​បាន​ផ្ទុះ​ឆេះ​ក្នុងអំឡុងពេល​កំពុង​ប្រើប្រាស់​ធម្មតា ។

លោក​បាន​រៀបរាប់​ពី​ស្ថានភាព​ហើយ​បាន​បង្ហោះ​នៅ​លើ Reddit ថា​វា​ត្រូវ​បាន​ដាក់​នៅ​លើ​ភ្លៅ​របស់ខ្ញុំ ដោយ​ដោត​សាក​ថ្ម ហើយ​ភ្លាម​នោះ​វា​បាន​ចាប់ផ្តើម​ចេញ​ផ្សែង​ពី​ជ្រុង​ទាំង​ពីរ ។ ខ្ញុំ​បាន​ដាក់​វា​ចុះ​យ៉ាង​រហ័ស ហើយ​ផ្សែង​កាន់តែ​ច្រើន​ឡើង បន្ទាប់​មក​វា​បាន​ផ្ទុះ​ឆេះ ។ ផ្សែង​ក្លិន​ពុល​មាន​ពាសពេញ​ផ្ទះ​របស់ខ្ញុំ​ហើយ​បង្ក​ឱ្យ​មាន​សំឡេង​រោ​ទិ៍ តែ​គ្មាន​នរណា​ម្នាក់​រង​របួស​ទេ ប៉ុន្តែ​ផ្ទះ​ខ្ញុំ​មានការ​ខូចខាត​ខ្លះ ។

ប្រភព iclarified បានឱ្យ​ដឹង​ទៀត​ថា White Panda បាន​ពាក់​ស្រោមដៃ​ការពារ​កម្តៅ​ហើយ​លើក​កុំព្យូទ័រ​នោះ​ទៅ​ដាក់​នៅ​រានហាល​ផ្ទះ ។ មួយ​ម៉ោង​ក្រោយមក​គាត់​បាន​យក​កុំព្យូទ័រ​យួរដៃ​ដែល​ផ្ទុះ​ឆេះ​នេះ​ទៅ Apple Store ។

ពួក​គេ​បាន​យល់​ពី​ស្ថានភាព​ខូចខាត​ធ្ងន់ធ្ងរ ហើយ​ឧបករណ៍​នេះ​ចំណាយពេល ២៤ ម៉ោង​នៅ​ក្នុង​កន្លែង​ដែល​មាន​សុវត្ថិភាព ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន Apple មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ពី​រឿង​នេះ​ទេ ហើយ​ប្រភព​ក៏​មិន​បាន​បញ្ជាក់​ថា​តើ វា​កើតឡើង​នៅ​ក្នុង​ប្រទេស​ណា​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ