ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឆ្លើយ​ចង់​យករួចខ្លួន​ឬ?…​ជា​ភិ​ិ​ក្ខុ​សង្ឃ​១​អង្គ បែរ​​ធ្វើរឿងអនាចារ​លើ​ក្មេង​ស្រី

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ទទួល​ផែន​ព្រហ្មទណ្ឌ លោក ព្រំ ពិសិដ្ឋ ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា នៅ​ពេល​សាកសួរ​ជនសង្ស័យ(អតីត​ភិក្ខសង្ឃ)​​បានបដិសេធ​ថា មិន​បាន​រំលោភ​ក្មេង​ស្រី​រូបនេះទេ…

ខេត្តបន្ទាយមានជ័យ ៖ អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ទទួល​ផែន​ព្រហ្មទណ្ឌ លោក ព្រំ ពិសិដ្ឋ ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា នៅ​ពេល​សាកសួរ​ជនសង្ស័យ(អតីត​ភិក្ខសង្ឃ)​​បានបដិសេធ​ថា មិន​បាន​រំលោភ​ក្មេង​ស្រី​រូបនេះទេ ប៉ុន្តែ​ទទួលស្គាល់​ថា ​បាន​យកដៃ​លូក​លេង​ប្រដាប់​ភេទ​នាង​២​ដង ។ ក្រោយ​ពី​សាកសួរ​ចប់ ជនសង្ស័យក៏​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ សមត្ថកិច្ច​ក៏បានអះអាង​ដែរ​ថា ​នឹង​នាំ​ទៅ​ឱ្យគ្រូពេទ្យ​ធ្វើ​កោ​សល្យវិច័យ​ ដើម្បី​រក​ការ​ពិត​ផង​ដែរ ​។

គួររំលឹកថា ភិក្ខុសង្ឃ​មាន​វ័យចំណាស់​មួយ​អង្គនេះ​ បាន​ត្រូវ​ម្តាយ​ក្មេង​ស្រី​ដាក់​ពាក្យបណ្តឹង​ពី​បទ​ចាប់​រំលោភ​​កូនស្រី​គាត់​អាយុ​១២​ឆ្នាំចំនួន​២​ដង កាលពី​រសៀល​ថ្ងៃ​ទី​២៨ ឧសភា នៅផ្ទះ​ស្ថិត​ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​ ។​ សង្ឃជាប់ចោទ​ពី​បទ​បារាជិក​នេះ​ នាម នុ​ត តាំង​អឿ​ន​ព្រះ​ជន្ម​៦១​ឆ្នាំ គង់នៅ​វត្ត​និមិត្ត​សុធី​រាម ហៅ​វត្ត​កូន​ដំរី ស្ថិត​ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ​ឧសភា ភិក្ខុសង្ឃ​ជាប់ចោទ​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយប៉ែ​ត នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ហើយ​នៅ​ពេល​នោះ​គេ ​ក៏​ឃើញ​គ្រួសារ​ក្មេង​ស្រី​រួម​មាន​ជីតា និង​ម្តាយ​នាង​ផង​ដែរ ។ ជីតា​ក្មេង​ស្រី​និយាយ​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៣០ ខែឧសភា ភិក្ខុសង្ឃ​ខាងលើ​បាន​និមន្ត​ទៅ​ផ្ទះ​គាត់​ម្តងទៀត ក្រោយ​ពី​បែកធ្លាយ​រឿងអាស្រូវ​ចាប់រំលោភ​ចៅស្រី​គាត់ ដោយ​ព្យាយាម​អង្វរ​សុំ​ធ្វើការ​សម្របសម្រួល​ជាមួយ​ឪពុក​ម្តាយ​ដោយ​សន្យា​ឲ្យ​ដី​១០​រ៉ៃ​នៅ​ស្រុក​ស្វាយចេក និង​ប្រាក់​៥​ម៉ឺន​បាត​ផ្សេង​ទៀត តែ​ឲ្យ​នៅ​ពេល​ដែល​រកបាន ។

ជីតា​ក្មេង​ស្រី​និយាយ​ទៀត​ថា ប៉ុន្តែ​គាត់​មិន​ទុកចិត្ត​ទេ​ ព្រោះ​ភិក្ខុសង្ឃ​នេះ​ ធ្វើ​ខុស​វិន័យ​ធ្ងន់ធ្ងរ បារាជិក​ដោយ​សារ​ភាព​ថា ​បាន​រំលោភ​ចៅស្រី ទើប​ប្តឹង​ទៅ​អាជ្ញាធរ​និង​កម្លាំង​ប្រជា​ការពារ​ភូមិ ឃាត់​ភិក្ខុ​អង្គ​នេះ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​សង្កាត់​និមិត្ត ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ក៏​នាំ​ភិក្ខុសង្ឃ​ជាប់ចោទ​ទៅ​អធិ ការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សាកសួរ​បន្ត ។

ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​កោះសន្តិភាព​ថា ភិក្ខុសង្ឃ​ខាងលើ​បាន​រំលោភ​នាង​២​ដង នា​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា​នោះ ខណៈ​ឪពុក​ម្តាយ​នាង​មិន​នៅផ្ទះ ។ អ្នក​យក​ព័ត៌មាន​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ភិក្ខុសង្ឃ​អង្គ​នេះ​ដែរ តែ​បាន​បដិសេធមិន​ធ្វើការ​បំភ្លឺ​ទេ ហើយ​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ធ្វើការ​របស់​នគរបាល​បាត់​ទៅ ។ នាង​បន្ត​ថា ដំបូង​នៅ​ម៉ោង​ប្រហែល​ជាង​១២​ថ្ងៃត្រង់ ក្រោយ​ពី​នាង​មក​ពី​សាលារៀន​កំពុង​អង្គុយ​លេង​នៅ​ក្រោមផ្ទះ​ជាមួយ​ប្អូនស្រី​ជីដូនមួយ ស្រាប់តែ​ភិក្ខុសង្ឃ​ខាងលើ​ទៅ​ដល់​ហើយ​ឲ្យ​ប្រាក់​ទៅ​ប្អូនស្រី​ជីដូនមួយ​ដើម្បី​ទិញ​នំ​ហូប រួច​ឆ្លៀតឱកាស​ចាប់​នាង​រំលោភ​បាន​ម្តង ។

លុះ​នៅ​ម៉ោងជាង​២​រសៀល​ថ្ងៃ​ដដែល ភិក្ខុសង្ឃ​ខាងលើ​បាន​លួងលោម​នាង​រំលោភ​នៅ​ក្បែរ​ជញ្ជាំង​ផ្ទះ​ម្តងទៀត ។ នាង​និយាយ​ថា លោកតា​នេះ​តែងតែ​ទៅ​លេងផ្ទះ​នាង​ញឹកញាប់​រយៈពេល​២​ខែ​ហើយ និង​ឲ្យ​លុយ​នាង​ចាយ​ស្ទើរ​រាល់ថ្ងៃ ដែល​ពេល​ខ្លះ​៣​ម៉ឺន​រៀល ពេល​ខ្លះ​៤​ម៉ឺន​រៀល មិនតែប៉ុណ្ណោះ​ទិញ​ទូរស័ព្ទ​ឲ្យ​នាង​២​គ្រឿង​ទៀត​ផង ។

ទីបំផុត ព្រះ​អនុគណ​ក្រុង​ប៉ោយ​ប៉ែ​ត​នាម ប៉ុក ចំរើន និង​មន្ត្រី​សង្ឃ​ជា​ច្រើន​អង្គ​ទៀត ក៏​បាន​និមន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ដែរ ។ លុះ​ប្រមាណ​ជិត​កន្លះ​ម៉ោង​ក្រោយមក ក៏​ឃើញ​នាំ​ភិក្ខុសង្ឃ​ជាប់ចោទ​ទៅ​កាន់​វត្តរតនា​រាម​ផ្សារ​កណ្តាល ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​អម​ដោយ​សមត្ថកិច្ច​ការពារ​ ដើម្បី​ផ្សឹក​និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ