ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្ដោប្រវេសន៍​ត្រាំ​ដាក់​ទណ្ឌកម្ម​យកពន្ធ​គយ​ម៉ិក​ស៊ិ​ក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ម៉ិក​ស៊ិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​៣០​ឧសភា បាន​សម្រេច​ប្រើ​មធ្យោបាយ​ធំ​ៗ ប្រឆាំង​ម៉ិក​ស៊ិ​ក ដោយ​ចោទប្រកាន់​ប្រទេស​នោះ​ថា​ទន់ជ្រាយ លើ​សំណុំរឿង​អន្ដោប្រវេសន៍​លួចលាក់ ដោយ​ចាប់ពី​ថ្ងៃ​ទី​១០​មិថុនា​ទៅ​លោក​នឹង​យកពន្ធ​គយ​លើ​បណ្ដា​ផលិតផល​មក​ពី​ម៉ិក​ស៊ិ​ក​ជិតខាង​។ លោក​ត្រាំ​ប្រកាស​ថា…

សហរដ្ឋអាមេរិក​-​ម៉ិក​ស៊ិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​៣០​ឧសភា បាន​សម្រេច​ប្រើ​មធ្យោបាយ​ធំ​ៗ ប្រឆាំង​ម៉ិក​ស៊ិ​ក ដោយ​ចោទប្រកាន់​ប្រទេស​នោះ​ថា​ទន់ជ្រាយ លើ​សំណុំរឿង​អន្ដោប្រវេសន៍​លួចលាក់ ដោយ​ចាប់ពី​ថ្ងៃ​ទី​១០​មិថុនា​ទៅ​លោក​នឹង​យកពន្ធ​គយ​លើ​បណ្ដា​ផលិតផល​មក​ពី​ម៉ិក​ស៊ិ​ក​ជិតខាង​។

លោក​ត្រាំ​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​បង្កើត​ពន្ធគយ​៥%​លើ​គ្រប់​ផលិតផល​មក​ពី​ម៉ិក​ស៊ិ​ក និង​ថា​ពន្ធគយ​នោះ​នឹង​ដំ​ឡើងជា​បន្តបន្ទាប់ បើ​ដរាបណា​បញ្ហា​អន្ដោប្រវេសន៍​លួចលាក់​ពុំ​ត្រូវ​បាន​ដោះស្រាយ​ទេ​នោះ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​សេត​វិមាន​លោក​ត្រាំ​បញ្ជាក់​ថា ពន្ធគយ​អាច​ដំឡើង​ដល់​១០%​ចាប់ពី​ថ្ងៃ​ទី​១​កក្កដា​ទៅ និង​រហូត​ដល់​២៥%​ក្នុង​ខែតុលា​ប្រសិនបើម៉ិក​ស៊ិ​ក ពុំ​បញ្ឈប់​ឲ្យ​បាន​ច្រើន​បំផុត​ការ​ហូរ​ចូល​នៃ​ជនបរទេស​មិន​ស្របច្បាប់ កាត់​តាម​ព្រំដែន​ខ្លួន​ទេ​នោះ​។ សហរដ្ឋអាមេរិក​រក្សា​សិទ្ធិ​ដក​យកពន្ធ​ទាំងនេះ​។

ប្រធានាធិបតីម៉ិក​ស៊ិ​កលោក​ANDRES MANUEL LOPEZ OBRADOR ក្នុង​សារលិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​ត្រាំ បាន​ស្នើ​ចរចា​ដោយ​លោក​ថា ខ្ញុំ​ចង់​ជំរាប​លោក​ថា​ខ្ញុំ​ពុំ​ចង់បាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ឡើយ ខ្ញុំ​ស្នើ​ធ្វើការ​ចរចា​ដោយ​ស៊ី​ជម្រៅ​ស្វែងរក​ច្រកចេញ​នានា ចំពោះ​បញ្ហា​អន្តោប្រវេសន៍​។

ការ​ប្រកាស​នោះ​របស់​អា​មេ​រិ​ក នា​ពេល​មុន​នេះ​ត្រូវ​បាន​ម៉ិក​ស៊ិ​កចាត់​ទុក​ថា​ជា​គ្រោះ​មហន្តរាយ​។ លោក​JESUS SEADE អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួងការបរទេសម៉ិក​ស៊ិ​កទទួល​បន្ទុក​អា​មេ​រិ​ក​ខាងជើង និង​ជា​អ្នក​ចរចា​ពាណិជ្ជកម្ម៉ិក​ស៊ិ​កថ្លែង​ថា ប្រសិនបើ​បែប​នេះ​យើង​ត្រូវ​មាន​ប្រតិកម្ម​ម៉ឺ​ង​ម៉ាត់​បំផុត​។

លោក​ត្រាំ​មុន​នេះ​នា​ថ្ងៃ​ទី​៣០​ឧសភា​ដែរ​ថ្លែង​ថា លោក​ចង់​ធ្វើការ​ប្រកាស​ចម្បង​មួយ​ស្ដី​ពី​ព្រំដែន​រវាង​អា​មេ​រិ​ក​និងម៉ិក​ស៊ិ​ក ដោយ​លោក​បញ្ជាក់​ថា​នឹង​មិន​បញ្ជា​ឲ្យ​បិទ​ព្រំដែន ដូច​លោក​ធ្លាប់​គំរាម​ជា​ច្រើន​លើក​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ឡើយ​។

នៅ​មុខ​ក្រុម​អ្នកកាសែត​លោក​ត្រាំ​ពោល​ថា យើង​នឹង​ធ្វើ​អ្វី​ដែល​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ស្ដី​ពី​ព្រំដែន​។ សមាជិក​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​របស់​លោក​ត្រាំ បាន​ប្រឆាំង​នឹង​ការ​យក​ពន្ធគយ​ជា​អាវុធ​មួយ​របស់​លោក លើ​បណ្ដា​ផលិតផលម៉ិក​ស៊ិ​ក ដោយ​ខ្លាច​ការ​សម្រេច​នេះ​រាំងស្ទះ​ដល់​ដំណើរការ នៃ​ការ​ផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ផ្លាស់​ប្ដូរ​សេរី រវាង​អា​មេ​រិ​ក ម៉ិក​ស៊ិ​ក​និង​កា​ណា​ដា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ