ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ង្គ្រាមកាក​សំណល់​ បន្ទាប់​ពី​ហ្វ៊ី​លី​ពី​ន​ដល់​វេន​ម៉ា​ឡេ​ស៊ី

4 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ បន្ទាប់​ពី​ហ្វ៊ី​លី​ពី​ន ម៉ា​ឡេ​ស៊ី​បាន​ស្នើ​ដល់​កា​ណា​ដា ឲ្យ​ប្រមូល​កាក​សំណល់​ដែល​ខ្លួន​បញ្ជូន​មក​តាម​កុងតឺន័រ​យក​ទៅ​វិញ​។ មុន​នេះ​បញ្ហា​កាក​សំណល់​កា​ណា​ដា​នៅ​ហ្វ៊ី​លី​ពី​ន នាំ​ឲ្យ​ផ្ទុះ​សង្គ្រាម​ការទូត​រវាង​ក្រុង​ម៉ានីល​និង​ក្រុង​អូ​តា​វ៉ា​។ មុខមាត់​កា​ណា​ដា​ជា​អ្នក​បញ្ចេញ​កាក​សំណល់​ធំ​បំផុត​មួយ បាន​ស្រអាប់​នៅ​អា​ស៊ី​អាគ្នេយ៍​។ ខណៈ​ជិត​ដល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ បន្ទាប់​ពី​ហ្វ៊ី​លី​ពី​ន ម៉ា​ឡេ​ស៊ី​បាន​ស្នើ​ដល់​កា​ណា​ដា ឲ្យ​ប្រមូល​កាក​សំណល់​ដែល​ខ្លួន​បញ្ជូន​មក​តាម​កុងតឺន័រ​យក​ទៅ​វិញ​។ មុន​នេះ​បញ្ហា​កាក​សំណល់​កា​ណា​ដា​នៅ​ហ្វ៊ី​លី​ពី​ន នាំ​ឲ្យ​ផ្ទុះ​សង្គ្រាម​ការទូត​រវាង​ក្រុង​ម៉ានីល​និង​ក្រុង​អូ​តា​វ៉ា​។ មុខមាត់​កា​ណា​ដា​ជា​អ្នក​បញ្ចេញ​កាក​សំណល់​ធំ​បំផុត​មួយ បាន​ស្រអាប់​នៅ​អា​ស៊ី​អាគ្នេយ៍​។

ខណៈ​ជិត​ដល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​លោក​JUSTIN TRUDEAU ពុំ​ចង់​ឲ្យ​មាន​ប្រវត្តិ​នៃ​កាក​សំណល់ ប៉ះពាល់​ដល់​មុខមាត់​របស់​លោក ជា​មេ​ដឹកនាំ​បៃតង​និង​ចម្រើន​ជឿនលឿន​ឡើយ​។ ប៉ុន្តែ​នោះ​វា​ជា​ប្រវត្តិ​មួយ​ដែល​តាម​ពិត កើត​មាន​តាំងពី​មុន​ពេល​លោក​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​២០១៥​ទៅ​ទៀត​។ រវាង​ពី​ឆ្នាំ​២០១៣​មក​២០១៤​កាក​សំណល់​តាម​ផ្ទះ យ៉ាងតិច​១០៣​កុង​តឹ​ន័​រ​ត្រូវ​បាន​បញ្ជូន​ពី​កា​ណា​ដា​មក​កាន់​ហ្វ៊ី​លី​ពី​ន​។ កាក​សំណល់​ទាំងនេះ​មាន​ជា​ពិសេស​សំបក​ដប និង​ថង់​ប្លា​ស្ទិ​ក​ដែល​អាចយ​កមក​កែ​ច្នៃ​បាន ក្រដាស​កាសែត​និង​របស់របរ​ចាស់​ៗ​។

ចាប់តាំងពី​ពេល​នោះ​មក​កុងតឺន័រ​កាក​សំណល់​ភាគច្រើន ស្ថិត​ក្នុង​កំពង់​ផែ​នានា​នៃ​ក្រុង​ម៉ានីល​និង​ក្រុង​ស៊ូ​ប៊ិក ដែល​នាំ​ឲ្យ​ផ្ទុះ​បាតុកម្ម​នានា​។ ដោយ​មិន​សប្បាយចិត្ត បណ្ដា​ក្រុម​ការពារ​បរិស្ថាន​ទាមទារ​ឲ្យ​បញ្ជូន​កាក​សំណល់​ទាំងនេះ ទៅ​កាន់​ប្រទេស​ដើម​វិញ​ដោយ​រុះ​រាន់​។ ប្រឈម​មុខ​នឹង​សភាពការណ៍​នោះ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក​RODRIGO DUTERTE បាន​គំរាម​កា​ណា​ដា បញ្ជូន​កាក​សំណល់​ទៅ​ប្រទេស​ដើម​វិញ ហើយ​លោក​រហូត​ដល់​និយាយ​ថា​គិត​ដឹក​កុងតឺន័រ​កាក​សំណល់ ទៅ​គរ​ចោល​នៅ​មុខ​ស្ថានទូត​កា​ណា​ដា​ប្រចាំ​ក្រុង​ម៉ានីល​ផង​។

លើស​ពី​នេះ​ទៅ​ទៀត​លោក​គំរាម​ធ្វើសង្គ្រាម​ជាមួយ​កា​ណា​ដា​ទៀត​ផង​។ លោក​អះអាង​កាលពី​ខែមេសា​មុន​ថា ខ្ញុំ​នឹង​ប្រកាសសង្គ្រាម​។ ខ្ញុំ​នឹង​បញ្ជូន​កាក​សំណល់​ទាំងនោះ​ទៅ​វិញ​។ ចូល​ដាក់​លើ​នាវា​មួយ ហើយ​ខ្ញុំ​បាន​និយាយ​ប្រាប់​កា​ណា​ដា​ថា សម្រាម​របស់​គេ​កំពុង​តែ​បញ្ជូន​ទៅ​វិញ​ហើយ​។ យក​វា​ទៅ​សី​ុ​វិញ​ទៅ​បើ​ចង់បាន​។

បន្ទាប់​ពី​នេះ​ក្រុង​ម៉ានីល​បាន​ហៅ​បុគ្គលិក​ការទូត​របស់​ខ្លួន ឲ្យ​ចាក​ចេញពី​កា​ណា​ដា​មក​កាន់​ប្រទេស​វិញ​។ រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន​យល់​ថា ក្រុង​អូ​តា​វ៉ា​ពុំ​គោរព​កាលបរិច្ឆេទ​នៃ​ការ​ប្រមូល​កាក​សំណល់​យក​ទៅ​វិញ ដែល​មួយ​ចំនួន​បញ្ជូន​មក​ដោយ​ខុសច្បាប់​។

រួច​នា​ពេល​ថ្មី​ៗ​នេះ​ដល់​វេន​ម៉ា​ឡេ​ស៊ីម្ដង ដែល​ស្នើ​ដល់​កា​ណា​ដា ឲ្យ​ប្រមូល​កាក​សំណល់​របស់​ខ្លួន​ត្រឡប់​ទៅ​វិញ​។ ក្រុង​គូ​ឡា​ឡាំ​ពួរ​មាន​បំណង​បញ្ជូន​កាក​សំណល់​ប្លា​ស្ទិ​ក​៣០០០​តោន​ទៅ​កា​ណា​ដា សហ​រដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី​និង​បារាំង​វិញ​។ រដ្ឋមន្ត្រី​បរិស្ថាន​ម៉ា​ឡេ​ស៊ី លោកស្រី​YEO BEE YIN​អះអាង​ថា លោកស្រី​ចង់​ចៀសវាង កុំ​ឲ្យ​ប្រទេស​លោកស្រី​ក្លាយជា​កន្លែង​ស្តុក​សម្រាម​សម្រាប់​បណ្ដា​ប្រទេស​អ្នកមាន​។

លោកស្រី​បន្ត​ថា​យើង​ស្នើ​ដល់​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ឲ្យ​ឈប់​បញ្ជូន​កាក​សំណល់​មក​កាន់​ប្រទេស​យើង​។ យើង​នឹង​បញ្ជូន​ដោយ​ពុំ​ប្រណី​ទៅ​ប្រទេស​ដើម​វិញ​។ ម៉ា​ឡេ​ស៊ី​ពុំ​មែន​ជា​ធុងសម្រាម​ពិភពលោក​ទេ​។ យើង​នឹង​មិន​លុះ​ទៅ​តាម​ការ​សំឡុត​របស់​បណ្ដា​ប្រទេស​រីក​ចម្រើន​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ