ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ទំនាស់​មួយ​ប្រាវ​ក៏​ស្ងាត់​ទៅ​វិញ លុះ​អ្នក​ភូមិ​ឡើង​ទៅ​មើល​លើ​ផ្ទះ​ឃើញ​គួរ​ឱ្យ​រន្ធត់

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ជា​ប្តី​ចុង​ម្នាក់​បាន​យក​ដែកគាស់​ដែកគោល​វាយ​សម្លាប់​ប្រ​ព​ន្ឋ បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​គ្រួសារ ហើយ​ជនសង្ស័យ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន តែ​ក៏​ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន​បាន ។ ​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​កាលពី​ថ្ងៃ​ទី​៣០ ឧសភា នៅ​ចំណុច​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ…

ខេត្តក្រចេះ ៖ បុរស​ជា​ប្តី​ចុង​ម្នាក់​បាន​យក​ដែកគាស់​ដែកគោល​វាយ​សម្លាប់​ប្រ​ព​ន្ឋ បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​គ្រួសារ ហើយ​ជនសង្ស័យ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន តែ​ក៏​ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន​បាន ។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​កាលពី​ថ្ងៃ​ទី​៣០ ឧសភា នៅ​ចំណុច​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ ​ស្ថិត​នៅ​ភូមិ​ប្រឡាយ​ទ្រាក ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង​។

តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ថា ស្ត្រី​រង​គ្រោះ​មានកូន​៥​នាក់ (​ស្រី​ម្នាក់ និង​ប្រុស​៤​នាក់​) ហើយ​ជា​ស្ត្រី​មេម៉ាយ ក្រោយមក​ក៏​បាន​ទទួលយក​ជនសង្ស័យ​ជា​ប្តី​ចុង​រស់នៅ​ជាមួយ​គ្នា​ចំនួន​៦​ឆ្នាំ​មក​ហើយ និង​តែងតែ​កើត​មាន​ទំនាស់​ក្នុង​គ្រួសារ​ជា​រៀងរាល់ថ្ងៃ​។

លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ អធិការ​នគរបាល​ស្រុក​ឆ្លូង បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ យ៉ុ​ក ម៉ូ​ច ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​ជា​ប្តី​ចុង​ឈ្មោះ​សួន ពិសិដ្ឋ អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន ។

លោក​អធិការ​នគរបាល​ស្រុក​ឆ្លូង​បានឱ្យ​ដឹង​ថា កន្លង​មក​គ្រួសារ​មួយ​នេះ​តែង​តែង​កើត​មាន​ជម្លោះ ក្នុង​គ្រួសារ​ជា​ញឹកញាប់​នៅ​រាល់ពេល​ដែល​ជនសង្ស័យ​ជា​ប្តី​ចុង​ស្រវឹងស្រា​។ នៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ជា​ប្តី​ចុង មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយនឹង​ស្ត្រី​រង​គ្រោះជា​ប្រ​ព​ន្ឋ រឿង​ប្រើ​ចៅ​ឲ្យ​ទៅ​ដាំ​ដំឡូង តែ​ស្ត្រី​​រងគ្រោះ​មិន​ឲ្យ​ទៅ ដោយសា​តែ​ថ្ងៃ​ក្តៅ​។

លោក​អធិការ​នគរបាល​ស្រុក​ឆ្លូង​បាន​បញ្ជាក់​បន្ត​ថា ក្រោយ​ពី​ទំនាស់​ពាក្យ​សម្តី​បាន​កើត​មាននៅ​ចម្ការ លុះ​ពេល​មក​ដល់​ផ្ទះ ជនសង្ស័យ​ក៏​ទៅ​ផឹកស្រា​តាម​ទម្លាប់ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​មក​ដល់​ផ្ទះ​ ជនសង្ស័យ​ក៏​បាន​រករឿងស្ត្រី​រង​គ្រោះ​ម្តងទៀត ដោយសារ​ស្ត្រី​រង​គ្រោះ​កាន់ជើង​ចៅ ហើយ​ជនសង្ស័យ​ប្រើ​ចៅ​មិន​បាន​។ ភ្លាម​ៗ​នោះ​ជន​សង្ស័យ​ក៏​បាន​យក​ដែកគាស់​ដែកគោល ដែល​មាន​ប្រវែង​ជិត​១​ម៉ែត្រ​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ចំ​ក​ញ្ចឹ​ង​.​ក​ខាងស្តាំ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​តែ​ដេក​លេង​ជាមួយ​ចៅ​នៅ​លើ​ផ្ទះ​ដោយ​មិនដឹង​ខ្លួន ។

លោក​អធិការ​នគរបាល​ស្រុក​ឆ្លូង​បានឱ្យ​ដឹង​បន្ត​ទៀត​ថា ពេល​ឮ​ទំនាស់​ពាក្យ​សម្តី​មួយ​ប្រាវ​ក៏​ស្ងាត់​ទៅ​វិញ ពេល​នោះ​អ្នក​ភូមិ​ក៏​ឮ​សំឡេង​ម៉ូតូ​ដែល​បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូ​ចេញ​ក្រៅ​។ ដោយ​មានការ​សង្ស័យ អ្នក​ភូមិ​ក៏​បាន​ទៅ​មើល​លើ​ផ្ទះ ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់ និង​បាន​រាយការណ៍​ទៅ​នគរបាល​ភ្លាម​ៗ​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​ផង​ដែរ​។

ក្រោយ​ពេល​ជនសង្ស័យ​ជា​ប្តី​ចុង​ជិះ​ម៉ូតូ​គេចខ្លួន​បាន​រយៈពេល​ជាង​៣​ម៉ោង ក៏​ត្រូវ​កម្លាំង​នគរបាល​ស្រាវ​ជ្រាវ​តាម​ចាប់ខ្លួន​បាន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ