ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​កំពុង​ធ្វើ​ដំណើរ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ជប៉ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​កំពុង​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ទីក្រុង​តូ​ត្យូ​ប្រទេស ។ នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​កំពុង​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ទីក្រុង​តូ​ត្យូ​ប្រទេស ។ នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក ។ សម្តេច​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​« នៅ​ពេល​នេះ ខ្ញុំ​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​វិល​ត្រឡប់​ទៅ​កាន់​មាតុប្រទេស​វិញ បន្ទាប់​ពី​បាន​មក​បំពេញបេសកកម្ម​ការងារ​នៅ​ប្រទេស​ជប៉ុន​ដោយ​ជោគជ័យ ចាប់ពី​ថ្ងៃ​ទី ២៨ ដល់​៣១ ឧសភា​កន្លង​មកនេះ ។

វត្តមាន​របស់ខ្ញុំ​នៅ​លើ​ទឹកដី​ជប៉ុន គឺ​បាន​ពង្រឹង​នូវ​មិត្តភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​ជិត​ស្និទ្ធ​ជាមួយ​មិត្ត​ជប៉ុន​» ។ សម្តេច​តេ​ជោ​ក៏​បាន​អរគុណ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ជប៉ុន​ដែល​តែងតែ​ចូលរួម​ជួយ​ដល់​ការ​កសាង​ប្រទេស​កម្ពុជា ។ អរគុណ​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ទាំងអស់​ដែល​កំពុង​វិនិយោគ​ផ្តល់​ការងារ​រាប់​ម៉ឺន​ដល់​ពលរដ្ឋ​ខ្មែរ ។ សម្តេច​បាន​បញ្ជាក់​ថា​«​ខ្ញុំ​សូម​អរគុណ​ដល់​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​ផ្តល់​នូវ​ទំនុកចិត្ត និង​គាំទ្រ​ចំពោះ​រូប​ខ្ញុំ ក្នុង​ការ​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង​អោយ​កាន់តែ​រីក​ចម្រើន​លឿន​ទៅ​មុខ​» ។

សម្តេច​សរសេរ​ទៀត​ថា សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ៗ​គ្នា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ