ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌឹ​ម សុខ​ហេង ៖ តែងតែ​ប្រាថ្នា​ឲ្យ​បាន​ត្រូវ​រង្វាន់​ធំ​យ៉ាង​ហោច​ណាស់​ម្ដង ឥឡូវ​បាន​ដូច​បំណង

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្ដី​ស្រមៃ​របស់​អ្នកស្រី ឌឹ​ម សុខ​ហេង កម្មការិនី​រោងចក្រ​ក្វា​ន​ទុង ក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រាថ្នា​ត្រូវ​រង្វាន់​ធំ​ឲ្យ​បាន​យ៉ាង​ហោច​ម្ដង​ក្នុង​មួយ​ជីវិត បាន​ក្លាយជា​ការ​ពិត ដោយ​បាន​ត្រូវ​រង្វាន់​រហូត​ដល់​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​។ អ្នកស្រី…

ក្ដី​ស្រមៃ​របស់​អ្នកស្រី ឌឹ​ម សុខ​ហេង កម្មការិនី​រោងចក្រ​ក្វា​ន​ទុង ក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រាថ្នា​ត្រូវ​រង្វាន់​ធំ​ឲ្យ​បាន​យ៉ាង​ហោច​ម្ដង​ក្នុង​មួយ​ជីវិត បាន​ក្លាយជា​ការ​ពិត ដោយ​បាន​ត្រូវ​រង្វាន់​រហូត​ដល់​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​។

អ្នកស្រី សុខ​ហេង រៀបរាប់​ថា ៖ «​ខ្ញុំ​មិន​ដែល​បាន​ត្រូវ​រង្វាន់​ធំ​សោះ​ពី​មុន​មក​។ ខ្ញុំ​តែងតែ បួងសួង​សុំ​ឲ្យ​បាន​ត្រូវ​រង្វាន់​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ជីវិត​»​។

អ្នកស្រី សុខ​ហេង ធ្លាប់​ទទួលទាន​ភេសជ្ជៈ​ដទៃ ដែល​ល្បី​ថា មាន​រង្វាន់​ដែរ ប៉ុន្តែ​អ្នកស្រី​មិន​ដែល​បាន​ត្រូវ​រង្វាន់​ឡើយ​។ ថ្ងៃមួយ អ្នក​ជិតខាង​អ្នកស្រី​ណែនាំ​អ្នកស្រី​ឲ្យ​ញ៉ាំ​ភេសជ្ជៈ វើក វិញ​។

អ្នកស្រី សុខ​ហេង រៀបរាប់​បន្ថែម​ថា ៖ «​ពេល​ជ្រើស​សាក​ភេសជ្ជៈ​ថ្មី ក៏​មិន​នឹក​ដល់ រង្វាន់​អ្វី​ដែរ​។ ពេល​ខ្ញុំ​សាក​ញ៉ាំ​ភេសជ្ជៈ វើក ខ្ញុំ​ចាប់ផ្ដើម​ចូល​ចិត្ត​រសជាតិ​វា​។ សម្រាប់​ខ្ញុំ រសជាតិ​ភេសជ្ជៈ​នេះ​មិន​ផ្អែម​ពេក មិន​សាប​ពេក ត្រូវមាត់ ហើយ​ខ្ញុំ​ក៏​ងាក​មក​ញ៉ាំ វើក រហូត​ទៅ​»​។

​ថ្ងៃ​ដែល​អ្នកស្រី សុខ​ហេង ឃើញ​ត្រូវ​រង្វាន់​៤០​លាន​រៀល​នៅ​លើ​ក្រវិល​កំប៉ុង​ភេសជ្ជៈ​វើក អ្នកស្រី​សប្បាយ​ចិត្តជា​ខ្លាំង​។

​អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា ៖ «​ខ្ញុំ​រំភើបចិត្ត​ស្ទើរតែ​មិន​ជឿ​។ មិន​នឹក​ស្មានថា បំណងប្រាថ្នា​ក្លាយជា​ការ​ពិត​។ ប្រាក់​៤០​លាន់​រៀល​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​អាច​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន​អ្វីមួយ​បាន​»៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖​បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ