ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្នេហ៍​ថា ៖ លោកតា​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ខ្លាំង​ពេក​រហូត​គាំងបេះដូង​ស្លា.ប់ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកតា​ម្នាក់​មាន​វ័យ​៧១​ឆ្នាំ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​អាយុ​ជិត​៤០​ឆ្នាំ និង​បាន​នៅ​ជាមួយ​គ្នា​១​យប់ លុះ​ព្រឹក​ឡើង​ស្រាប់តែ​លោកតា​រង​គ្រោះ​បាន​គាំងបេះដូង​ស្លាប់ ហើយ​បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា តាម​ស្ត្រី​ជា​គូស្នេហ៍​របស់​លោកតា​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ទាំង​មានការ​អៀនខ្មាស​ថា នៅ​ពេល​គេង​ជាមួយ​គ្នា​នោះ​មក​ពី​លោកតា​មាន​អារម្មណ៍​រំភើប​ញាប់​ញ័រ និង​ពុះកញ្ជ្រោល​ខ្លាំង​ពេក​ទើប​គាំងបេះដូង​ស្លាប់​បែប​នេះ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ លោកតា​ម្នាក់​មាន​វ័យ​៧១​ឆ្នាំ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​អាយុ​ជិត​៤០​ឆ្នាំ និង​បាន​នៅ​ជាមួយ​គ្នា​១​យប់ លុះ​ព្រឹក​ឡើង​ស្រាប់តែ​លោកតា​រង​គ្រោះ​បាន​គាំងបេះដូង​ស្លាប់ ហើយ​បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា តាម​ស្ត្រី​ជា​គូស្នេហ៍​របស់​លោកតា​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ទាំង​មានការ​អៀនខ្មាស​ថា នៅ​ពេល​គេង​ជាមួយ​គ្នា​នោះ​មក​ពី​លោកតា​មាន​អារម្មណ៍​រំភើប​ញាប់​ញ័រ និង​ពុះកញ្ជ្រោល​ខ្លាំង​ពេក​ទើប​គាំងបេះដូង​ស្លាប់​បែប​នេះ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

លោកតា​ដែល​ស្លាប់​ខាងលើ​ឈ្មោះ ស៊ុំ លន់ អាយុ​៧១​ឆ្នាំ ស្នាក់​នៅ​ជាមួយ​កូន និង​មានស្រុក​កំណើត​នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែក​ស្ត្រី​ជា​គូស្នេហ៍​មាន​អាយុ​៣៨​ឆ្នាំ ជា​ស្រី​មេម៉ាយ​កូន​១ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ឃុំ​អញ្ចាញ​រ៉ូង ស្រុក​បរិបូរណ៍ កំពង់ឆ្នាំង​។

តាម​ប្រភព​ពី​ប្អូនស្រី​បង្កើត​របស់​ស្ត្រី​ជា​គូស្នេហ៍​លោកតា​ខាងលើ​បាន​ឲ្យ​ដឹង​ថា លោកតា និង​បងស្រី​របស់​នាង​បាន​បង្កាត់ភ្លើង​ស្នេហា​ជាមួយ​គ្នា​រយៈពេល​៤​ខែ​កន្លង​មក​ហើយ គឺ​តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩​មក​ម្ល៉េះ ដោយ​អ្នក​ទាំង​២​តែងតែបាន​ជួប​គ្នា​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​ជា​បន្តបន្ទាប់ ប៉ុន្តែ​កន្លង​មក​លោកតា​គ្រាន់តែ​មក​មួយ​ភ្លែត​ៗ​បែប​ឆក់កណ្ដៀត​តែ​ប៉ុណ្ណោះ​រួច​ក៏​ទៅ​វិញ​បាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា​បងស្រី​របស់​នាង​មិន​ស្រួលខ្លួន លោកតា​ក៏​បាន​មក​មើល​និង​ផ្ដល់​កម្លាំងចិត្ត​ដល់​បងស្រី​នាង ហើយ​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល លោកតា​មិន​បាន​ចាកចេញ​ទៅ​វិញ​ឡើយ និង​ប្រាប់​ថា នៅ​ដេក​កំដរ​បងស្រី​នាង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​នៅ​ក្នុង​បន្ទប់ដេក​គ្នា​៣​នាក់​គឺ​បងស្រី​នាង លោកតា​ដែល​ជា​គូស្នេហ៍​របស់​បងស្រី​នាង និង​រូប​នាង ហើយ​ពេល​នោះ​អ្នក​ទាំង​២​មិន​បាន​រួម​ភេទ​ជាមួយ​គ្នា​ឡើយ រហូត​ដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ដែល​ជា​ថ្ងៃ​កើតហេតុ​ខាងលើ បងស្រី​បាន​ប្រាប់​នាង​ថា​មិន​បាន​ទៅ​ធ្វើការ​នោះ​ទេ ព្រោះ​មិនសូវ​ស្រួលខ្លួន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​បងស្រី​ប្រាប់​បែប​នេះ នាង​ក៏​ចុះ​ដើរទៅ​ធ្វើការ​រោងចក្រ​តែ​ម្នាក់ឯង​ដោយ​មិន​បាន​នឹកគិត​ថា​មានរឿង​អកុសល​បែ​នេះ​កើតឡើង​ឡើយ ហើយ​នៅ​ក្នុង​បន្ទប់​នោះ​មាន​តែ​បងស្រី​នាង​និង​លោកតា​ប៉ុណ្ណោះ​។ ក្រោយមក​នាង​មិន​បានដឹង​ថា អ្នក​ទាំង​២​ធ្វើ​រឿង​អ្វី​ដែរ រហូត​ដល់​ពេល​កើតហេតុ​ស្រាប់តែ​បងស្រី​ប្រាប់​ថា លោកតា​មាន​អាកា​រៈ​មិន​ស្រួលខ្លួន និង​សន្លប់​បាត់​ទៅ​ហើយ​។ ទើប​នាង​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ និង​ហៅ​ម៉ូតូ​កង់​បី​ដឹក​លោកតា​ទៅ​កាន់​មន្ទីរពេទ្យ​ដែរ តែ​ជា​អកុសល​លោកតា​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ កូន​ៗ​របស់​លោកតា​រង​គ្រោះ​បាន​ទៅ​ដល់ ហើយ​បាន​អះអាង​ថា​មិន​ធ្វើការ​ប្ដឹងផ្ដល់​អ្វី​ទេ​ព្រោះ​ពួក​គាត់​បានដឹង​យ៉ាង​ច្បាស់​ពី​អារម្មណ៍​របស់​ឪពុក ដែល​កន្លង​មក​ឪពុក​របស់​ពួក​គាត់​ចូល​ចិត្ត​ដើរ​បែប​នេះ​គ្មាន​នរណា​បង្ខំ​គាត់​ឡើយ ហើយ​បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​កោសល្យវិច័យ​សព​រួច បានឱ្យ​ដឹង​ថា លោកតា​រង​គ្រោះ​បាន​គាំងបេះដូង​ស្លាប់ ហើយ​កូន​ៗ​ក៏​បាន​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ