ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​នាយ ហុងដា ទទួលមរណភាព​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទប់ទល់​នូវ​ជំងឺ​សួត​ដ៏​រ៉ាំរ៉ៃ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ នៅ​ទីបំផុត​ឪពុក​របស់​តារា​កំប្លែង នាយ ហុង ដា បាន​ទទួលមរណភាព​ហើយ កាលពី​វេលា​ម៉ោង​១១​ព្រឹក នៅ​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទប់ទល់​នូវ​ជំងឺ​សួត​ដ៏​រ៉ាំរ៉ៃ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ នៅ​ទីបំផុត​ឪពុក​របស់​តារា​កំប្លែង នាយ ហុង ដា បាន​ទទួលមរណភាព​ហើយ កាលពី​វេលា​ម៉ោង​១១​ព្រឹក នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩​នេះ ក្នុង​អាយុ​៧២​ឆ្នាំ នៅ​ឯ​គេហដ្ឋាន​របស់​លោក ផ្តុំ​ផ្សារ​ឈូក​មាស​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហុង ដា នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃនេះ​។

មរណភាព​ឪពុក​នាយ ហុងដា បាន​កើតឡើង​ត្រឹម​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​តារា​រូប​នេះ​បាន​ប្រកាស​លក់​ផ្ទះ ដើម្បី​យក​ប្រាក់​មក​ព្យាបាល​ជំងឺ​ឪពុក​របស់​លោក​ដែល​កំពុង​មាន​សភាព​ធ្ងន់ធ្ងរ​។

យ៉ាងណា​ក៏​ដោយ ខណៈ​ពេល​ដែល​ផ្ទះ​របស់​លោក​នៅ​មិន​ទាន់​លក់ដាច់​ផង​នោះ ឪពុក​របស់​លោក​ក៏​បាន​លាចាក​លោក ដោយ​បន្សល់​ទុក​នូវ​ភាព​សោកសៅ និង​ក្តី​អាឡោះអាល័យ​ចំពោះ​រូប​លោក និង​ក្រុម​គ្រួសារ​។

ការ​ស្លាប់​ឪពុក​របស់​នាយ ហុង ដា នា​ពេល​នេះ គឺជា​ទុក្ខ​លំបាក​មួយ​ថ្មី​ទៀត​សម្រាប់​រូប​លោក បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ​បាន​បាត់បង់​ភរិយា​ជាទី​ស្រឡាញ់​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៧ ដោយសារ​អំពើ​ឃាតកម្ម ហើយ​បាន​បន្សល់​ទុក​នូវ​កូនស្រី​ម្នាក់​ដែល​ជា​អ​ម្រែ​ក​សម្រាប់​រូប​លោក​ក្នុង​ការ​បីបាច់​ថែរក្សា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ