ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ប្រមាណ​៣០% នៅ​លើ​ពិភពលោក​នឹង​ប្រឈម​ហានិភ័យ​នៃ​ការ​ផ្លាស់​ប្តូរ ឬ​បាត់បង់​ការងារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០៣០​ខាង​មុខ​នេះ ប្រជាពល​រដ្ឋ​ប្រមាណ​៣០% នៅ​លើក​ពិភពលោក​នឹង​ប្រឈម​ហានិភ័យ​នៃ​ការ​ផ្លាស់​ប្តូរ ឬ​បាត់បង់​ការងារ ដោយសារ​បដិវត្តន៍​ផ្នែក​ឧស្សាហកម្ម ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០៣០​ខាង​មុខ​នេះ ប្រជាពល​រដ្ឋ​ប្រមាណ​៣០% នៅ​លើក​ពិភពលោក​នឹង​ប្រឈម​ហានិភ័យ​នៃ​ការ​ផ្លាស់​ប្តូរ ឬ​បាត់បង់​ការងារ ដោយសារ​បដិវត្តន៍​ផ្នែក​ឧស្សាហកម្ម ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

លោក ​ពេជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​បណ្តុះបណ្តាល វិជ្ជាជីវៈ​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌​ស្តី​ពី​ទិវា​ទ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​២ ក្រោម​ប្រធានបទ «TVET អាច​ធ្វើ​បាន​» នា​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា នៅ​ទីស្តីការក្រសួង​ថា តាម​ការ​ស្រា​ជ្រាវ​របស់​វិទ្យាស្ថាន​អន្តរជាតិ​បាន​រក​ឃើញ​ថា នៅ​ឆ្នាំ​២០៣០​ខាង​មុខ​នេះ ប្រពល​រដ្ឋ​ប្រមាណ​៣០% នៅ​លើក​ពិភពលោក​នឹង​ប្រឈម​ហានិភ័យ​នៃ​ការ​ផ្លាស់​ប្តូរ ឬ​បាត់បង់ ការងារ ហើយ​អ្នក​ដែល​ប្រឈម​ខ្លាំង​នោះ គឺ​អ្នក​ដែល​ទទួល​បានការ​អប់រំ​ទាប​ជាងគេ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ ពេជ សោភ័ន ក៏​បាន​លើក​ឡើង​ថា បដិវត្តន៍​ឧស្សាហកម្ម​៤.០​នឹង​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ការងារ​នៅ​លើ​ពិភពលោក ។ ជាក់ស្តែង​នៅ​ពេល​កន្លង​មកនេះ​អង្គការ ILO បាន​បង្ហាញ​របាយការណ៍​ដោយ​បាន​ប៉ាន់​ប្រមាណ​ថា នៅ​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​នេះ ពាក់កណ្តាល​ពលករ​៥​ប្រទេស (​កម្ពុជា ,​វៀតណាម ,​ថៃ ឥណ្ឌូ​នេ​ស៊ី ភី​លី​ពី​ន​) ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ ដែល​មាន​ប្រមាណ​១៣០​លាន​នាក់​នឹង​ប្រឈម​ហា​និ​យ​ភ័យ​នៃ​ការ​បាត់បង់​ការងារ ដោយសារ​បដិវត្តន៍​ឧស្សាហកម្ម​៤.០ ។

បដិវត្តន៍​ឧស្សាហកម្ម​នេះ​នឹង​នឹង​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ផលិក​ម្ម​នៅ​តាម​បណ្តា​រោងចក្រ​ទាំងអស់​ប្រែក្លាយ​ពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​មនុស្ស​ទៅ​ជា​ប្រើ​យន្តការ​ស្វ័យប្រវត្តិកម្ម ឬ​កម្លាំង​គ្រឿងយន្ត ។ លោក​បន្ថែម​ថា ILO ក៏​បាន​ប៉ាន់​ស្មានថា ប្រសិនបើ​គ្មាន​ប្រែប្រួល​ផល​ប៉ះពាល់​កម្ពុជា​ក៏​អាច​នឹង​ប៉ះពាល់​៥៧​ភាគរយ​នៃ​រយៈពេល​២០ ឆ្នាំ​ខាង​មុខ​នេះ​ផង​ដែរ ។ ដូច្នេះ​នេះ​ជា​កត្តា​មួយ​ដែលរ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ដែល​ចាំបាច់​នោះ​យើង​ត្រូវ​ពង្រឹង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​នេះ ។ ជាក់ស្តែង​នៅ​ប្រទេស​គេ​កំពុង​ធ្វើ​កំណែទម្រង់​វិស័យ​នេះ ដើម្បី​ដើរ​ឲ្យ​ទាន់​បដិវត្តន៍​៤.០​នេះ ។

លោក​ក៏​បាន​លើក​ពី​ប្រទេស​ថៃ​ថា រាជរដ្ឋាភិបាល​ថៃ​មាន​គោលដៅ គឺ​ធ្វើ​ឲ្យ​រោងចក្រ​ពាក់កណ្តាល​នៃ​រោងចក្រ​ផលិតកម្ម ឬ​ក៏​កម្មន្តសាល​ឲ្យ​ក្លាយជា​រោងចក្រ​ប្រើប្រាស់ ដោយ​គ្រឿងចក្រ​ស្វ័យប្រវត្តិ នៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ។ ការ​ប្រែប្រួល​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ទីផ្សារ​នៅ​ពលកម្ម​នៅ​ប្រទេស​ថៃ​ក៏​បាន​ជួប​បញ្ហា​ប្រឈម​ដែរ ជាក់ស្តែង​នោះ​ត្រូវ​បាន​សារព័ត៌មាន​បាំង​កក​ប៉ុស្តិ៍​បាន​ផ្សាយ​ថា នៅ​ឆ្នាំ​២០១៩​នេះ មាន​ពលករ​ថៃ​ប្រហែលជា​៤០​ម៉ឺន​ទៅ​៥០​ម៉ឺន​នាក់ ក្នុង​ចំណោម​ពលករ​៣៨​លាន​នាក់​នឹង​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរប​ការងារ ។ លោក​បញ្ជាក់​ថា ៖«​អា​ឡូ​វ​រោងចក្រ​មួយ​ចំនួន​គេ​ផ្លាស់​ប្តូរ​ពី​ការ​ប្រែប្រួល​តាម​គ្រឿងចក្រ ដែល​ប្រើ​មនុស្ស​ទៅ​ជា​ប្រើ​ស្វ័យប្រវត្តិកម្ម (​គ្រឿងយន្ត​) ។ ហើយ​គេ​បាន​ទស្ស​ទាយ​ឆ្នាំ​នេះ អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ថៃ​១.៣% ដែល​ឆ្នាំ​២០១៨​មាន​១% ។ ក្នុង​នោះ​សិស្ស​ដែល​កំពុង​រៀន​ផ្នែក​បច្ចេកទេស​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​ប៉ះពាល់​ផង​ដែរ​ប្រសិនបើ​គ្មាន​ការ​កែទម្រង់​ផ្នែក TVET នេះ ។ ហើយ​សិស្ស​ប្រមាណ​៣០%​ប៉ុណ្ណោះ​នឹង​មានការ​ងារ​ធ្វើ » ។

លោក​បន្ត​ការ​បញ្ហា​ដែល​នឹង​ប៉ះពាល់​នៅ​ពេល​ខាង​មុខ​នេះ​កម្ពុជា​ក៏​បាន​យក​ទុកដាក់​ផង​ដែរ ដោយ​បាន​ជំរុញ​មានការ​បណ្តុះបណ្តាល​បច្ចេកវិជ្ជា​ជីវៈ​រហូត​ដល់​មាន​ទិវា​ជាតិ​ប្រចាំឆ្នាំ​ស្តី​ពី​ទិវា​ជាតិ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្រោម​ប្រធានបទ​«TVET​អាច​ធ្វើ​បាន​»​ផង​ដែរ ។ ទិវា​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​នេះ គឺជា​ឱកាស​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​នេះ​ផង​ដែរ ។ លោក​បន្ថែម​ទិវា​ស្តី​ពី​ការងារ និង​បណ្តុះបណ្តាល និង​ធ្វើ​ជា​លើក​ទី​២​នៅ​ថ្ងៃ​ទី​១៥ ,១៦​ខែមិថុនា ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​ពិ​រ​ណ៌​ពាណិជ្ជកម្ម​កោះ​ពេជ្រ​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ