ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច្នេះចាំមើល៍…​​ស្ត្រីចិនផលិតគ្រឿងញៀ.ន​នោះ ដោះលែង​ឬមិនដោះលែង?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ ប្រភព​ព័ត៌មាន​ជាក់លាក់​មួយ​បាន​ធ្លាយ​ចេញពី​សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃនេះ​ មាន​បុរស​​ជនជាតិ​ចិន​ម្នាក់(ជា​ប្តី) របស់​​ស្ត្រីជាប់សង្ស័យ​ឈ្មោះ WU YUEQIN អាយុ​៣៧​ឆ្នាំ បាន​និង​កំពុង​សហការ ​ជាមួយ​មេធាវីរត់ការ​ដោះ​លែង​​ប្រពន្ធ​…

រាជធានី​ភ្នំពេញ៖ ប្រភព​ព័ត៌មាន​ជាក់លាក់​មួយ​បាន​ធ្លាយ​ចេញពី​សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃនេះ​ មាន​បុរស​​ជនជាតិ​ចិន​ម្នាក់(ជា​ប្តី) របស់​​ស្ត្រីជាប់សង្ស័យ​ឈ្មោះ WU YUEQIN អាយុ​៣៧​ឆ្នាំ បាន​និង​កំពុង​សហការ ​ជាមួយ​មេធាវីរត់ការ​ដោះ​លែង​​ប្រពន្ធ​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ​ក្រោយនាងជាប់​ពាក់​ព័ន្ធ​ការ​​ផលិត​គ្រឿងញៀន​ជាង​២០០​គីឡូក្រាម ដែលត្រូវ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាបនៅ​​កណ្តាល​​រាជ​ធានីភ្នំពេញ ។

សូម​រំលឹក​ថា ជនសង្ស័យខាងលើ ​ឈ្មោះ WU YUEQIN ភេទស្រី ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ ក្រោយ​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​ ស្ថិត​នៅផ្ទះ​ជួល​លេខ​២៨៥ AE០ ផ្លូវ ៣៧១ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩ ។

ខណៈពេល​សមត្ថកិច្ច​ចូល​ទៅ​ឆែកឆេរ​ក្នុង​ទីតាំង​នោះ មិន​បាន​រក​ឃើញ​ជនសង្ស័យ​ណា​ម្នាក់​ទេ ដែល​អាច​ចាត់​ទុក​ថា ប្រហែលជា​ពួក​គេ​បានដឹង​មុន ហើយ​នាំ​គេចខ្លួន​បាត់​អស់ ។ ទោះបី​ម្ចាស់​ទីតាំង​ឬ​ក៏​អ្នក​ផលិត​គេចខ្លួន​បាត់​ក្តី នីតិវិធី​របស់​សមត្ត​កិច្ច​នៅ​តែ​បន្ត​អនុវត្ត​ទៅ​មុខជា​និច្ច រហូត​បាន​រក​ឃើញ​ថ្នាំ​ញៀន​ដែល​ផលិត​រួច ប្រភេទ​ពី​រ៉ូ​វ៉ា​ឡេ​រ៉ូ​ន ទម្ងន់​២០០,២​គីឡូក្រាម (​ពីរ​រយ​ពី​ឡូ​ក្រាម​) និង​ម្សៅ​ជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ទៅ​ជា​ថ្នាំ​ញៀន​ទម្ងន់​ប្រមាណ​៥៨៧,៥​គីឡូក្រាម រួម​ទាំង​ឧបករណ៍​ផលិត​មួយ​ឈុត​ធំ​ទៀត​ផង ។ វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។

បន្ទាប់​មក​សមត្ត​កិច្ច​ក៏​បាន​ទទួល​ដីកា​ បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ WU YUEQIN ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ពី​បទ​​ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤៧ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល​លេខ​២៨៥ ផ្លូវ​៣៧១ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រយៈពេល​ប្រមាណ​១​ខែ​ក្រោយមក ជនសង្ស័យ​ក៏​ត្រូវ​បាន​ចាប់ខ្លួន ហើយ​ចៅក្រម​ស៊ើបសួរ​លោក ពេជ្រ វិជ្ជាធរ ក៏​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ នៅ​ថ្ងៃ​ទី​៣ ខែឧសភា ដាក់​ពន្ធនាគារ​ជា​បណ្តោះអា
សន្ន ។

លុះ​មក​ដល់​ពេល​នេះ​សំណុំរឿង​ផលិត​គ្រឿងញៀន​ដ៏​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ សមត្ត​កិច្ច​តុលាការ​មិន​ទាន់​បើក​ការ​ស៊ើបអង្កេត ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផង ស្រាប់តែ​ធ្លាយ​ព័ត៌មាន​ប្តី​ស្ត្រីជន​ជាតិចិន ដឹក​ដៃ​មេធាវី​ចុះឡើង សង្ស័យ​រត់ការ​ដោះ​លែង​ស្ត្រី​កំពុង​ជាប់​ឃុំ​រឿង​ផលិត​គ្រឿងញៀន​នោះ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ