ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ជប៉ុន​ជា​មិត្ត​ល្អ តែងតែ​យកចិត្តទុកដាក់​ជួយ​កម្ពុជា​អោយ​មានការ​រីក​ចម្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លើក​ឡើង​ពី​ទីក្រុង​តូ​ត្យូ​ប្រទេស​ជប៉ុន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ជប៉ុន​ជា​មិត្ត​ល្អ ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​កម្ពុជា​អោយ​មានការ​រីក​ចម្រើន​ទៅ​មុខជា​និច្ច ។ ការ​លើក​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​នេះ​បន្ទាប់​បង្ហាញ​ជំហរ​របស់​កម្ពុជា​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​សកលលោក…

រាជធានី​ភ្នំពេញ ៖ លើក​ឡើង​ពី​ទីក្រុង​តូ​ត្យូ​ប្រទេស​ជប៉ុន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ជប៉ុន​ជា​មិត្ត​ល្អ ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​កម្ពុជា​អោយ​មានការ​រីក​ចម្រើន​ទៅ​មុខជា​និច្ច ។ ការ​លើក​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​នេះ​បន្ទាប់​បង្ហាញ​ជំហរ​របស់​កម្ពុជា​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​សកលលោក ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើក​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​ស្នាក់​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន គឺ​សុខ​សប្បាយ​ធម្មតា​ទេ ប៉ុន្តែ​នឹករ​ឮ​ក មក​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​គ្នា​ជា​និច្ច​» ។

សម្តេច​បន្ត​ថា តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​នៅ​ជប៉ុន គឺ​ថ្ងៃ​ទី​៣១ ឧសភា​នេះ ខ្ញុំ​នឹង​ជួប​ពិភាក្សា​ការងារ និង​ចូលរួម​ជា​អធិបតី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិ​ន​ហ្សូ អា​បេ (Shinzo Abe) នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​អំពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដល់​កម្ពុជា ។ បន្ទាប់​ពី​ហូប​អាហារ​ថ្ងៃត្រង់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​រួច​ហើយ ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​វិញ នៅ​រសៀល​ថ្ងៃ​ដដែល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ