ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ពោធិសត្វ​បំពេញ​ទាន​ប្រាថ្នា​ការ​ត្រាស់​ដឹង​ធម៌

4 ឆ្នាំ មុន

កាល​ព្រះ​បរម​សាស្តា​គង់នៅ​វត្ត​ជេតពន​ទ្រង់​សម្ដែងធម៌​ប្រារព្ធ​ទាន​ដែល​ព្រះ​អង្គ​បាន​បរិច្ចាគ​កាលពី​អតីតជាតិ ដើម្បី​ប្រារព្ធ​ដល់​ភិក្ខុ​ទាំងឡាយ ។ កាលនោះ​ពួក​ភិក្ខុ​មក​ប្រជុំ​គ្នា​នៅ​លើ​សាលា​ធម្មសភា​ពោល​សរសើរគុណ​ព្រះ​បរមគ្រូ​ថា ម្នាល​លោក​ដ៏​មាន​អាយុ​ទាំងឡាយ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​មានបុណ្យ​ច្រើន មាន​ប្រាជ្ញា​ច្រើន បាន​បំពេញ​ទានបារមី​ជា​អនេកប្បការ គួរ​ឲ្យ​អស្ចារ្យ​ពន់ពេក​ណាស់ ។…

កាល​ព្រះ​បរម​សាស្តា​គង់នៅ​វត្ត​ជេតពន​ទ្រង់​សម្ដែងធម៌​ប្រារព្ធ​ទាន​ដែល​ព្រះ​អង្គ​បាន​បរិច្ចាគ​កាលពី​អតីតជាតិ ដើម្បី​ប្រារព្ធ​ដល់​ភិក្ខុ​ទាំងឡាយ ។

កាលនោះ​ពួក​ភិក្ខុ​មក​ប្រជុំ​គ្នា​នៅ​លើ​សាលា​ធម្មសភា​ពោល​សរសើរគុណ​ព្រះ​បរមគ្រូ​ថា ម្នាល​លោក​ដ៏​មាន​អាយុ​ទាំងឡាយ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​មានបុណ្យ​ច្រើន មាន​ប្រាជ្ញា​ច្រើន បាន​បំពេញ​ទានបារមី​ជា​អនេកប្បការ គួរ​ឲ្យ​អស្ចារ្យ​ពន់ពេក​ណាស់ ។

គ្រានោះ​ព្រះ​បរម​សាស្តា​ទ្រង់​យាង​ចេញពី​គន្ធ​កុដិ​មក​គង់​លើ​ពុទ្ធាសនៈ ត្រាស់​សួរ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​អ្នក​ប្រជុំ​គ្នា​ពោល​រឿង​អ្វី? ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំព្រះអង្គ​ជំនុំ​គ្នា​ពី​ការ​បរិច្ចាគ​ទាន​របស់​ព្រះ​អង្គ ។

ទ្រង់​ជ្រាប​យ៉ាងនេះ​ហើយ​ព្រះ​បរម​សាស្តា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​តថាគត​ឲ្យ​ទាន​ក្នុង​កាល​ឥឡូវនេះ មិនជា​អស្ចារ្យ​ប៉ុន្មាន​ទេ កាលពីដើម​តថាគត បាន​បរិច្ចាគ​ទាន​បុត្រ ភរិយា ទៅ​ជា​ខ្ញុំបម្រើ​អ្នក​ដទៃ​ទើប​មាន​សេចក្តី​អស្ចារ្យ​ជាង​នេះ ។

នៅ​ចុងបញ្ចប់​នៃ​ធម្មទេសនា ភិក្ខុ​ទាំងឡាយ ក៏​បាន​សម្រេច​ធម៌​តាម​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន ។