ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើកការិយាល័យវិទ្យុ VOA ស្របច្បាប់​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ បាន​ឯកភាព​ជា​គោលការណ៍ ក្នុង​ការ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់សហរដ្ឋអាមេរិក បើក​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​(VOA)​ស្របច្បាប់​មួយនៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ បាន​ឯកភាព​ជា​គោលការណ៍ ក្នុង​ការ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់សហរដ្ឋអាមេរិក បើក​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​(VOA)​ស្របច្បាប់​មួយនៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សោ​ភ័​ណ្ឌ ។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្នុង​ជំនួប​ជាមួយ​លោក Michael Newbill ភារៈធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​លោក Matthew Walsh អនុប្រធាន​ទទួល​បន្ទុក​ប្រតិបត្តិការ​នៃ​ទីភ្នាក់ងារ​អា​មេ​រិ​ក​សម្រាប់​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ​សកល (US Agency for Global Media) ដើម្បី​ស្វែង​យល់​ពី​ស្ថានការណ៍​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា និងពិភាក្សា​ការងារ​អំពី​ការ​បើក​ការិយាល័យ VOA ជា​ខេមរភាសា​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា នៅ​ទីស្តីការក្រសួង លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ បាន​ឯកភាព​ជា​គោលការណ៍​ឲ្យ​បើក​ការិយាល័យ​ស្រប​តាម​ច្បាប់​នៅ​កម្ពុជាហើយ ។

លោក មាស សោ​ភ័​ណ្ឌ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្នុង​ជំនួប​នេះ​លោក​រដ្ឋមន្ត្រី​ឯកភាព​ជា​គោលការណ៍​ឱ្យ​បើក​ការិយាល័យ​តំណាង VOA នៅ​កម្ពុជា ហើយ​ជា​ការ​ឆ្លើយ​តប លោក Mathew Walsh បាន​អរគុណ​ក្រសួង​ព័ត៌មាន និង​លោក​រដ្ឋមន្ត្រី ដែល​បាន​សម្របសម្រួល​ឱ្យ​មានការ​ឯកភាព​គ្នា​ជា​គោលការណ៍​ដើម្បី​បើក​ការិយាល័យ​តំណាង​នេះ ។ លោក​បន្ត​ថា តំណាង Global Media​របស់សហរដ្ឋអា​មេរិក ក៏​បាន​ស្នើ​សុំ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បញ្ជាក់​អំពី​នីតិវិធី​បែបបទ ក្នុង​ការ​បើក​ការិយាល័យ​នៅ​កម្ពុជា​ឡើង​វិញ​នេះ ។ លោក មាស សោ​ភ័​ណ្ឌ គូសបញ្ជាក់​ថា «​លោករដ្ឋមន្ត្រី បាន​បញ្ជាក់​អំពី​នីតិវិធី​នៅ​ក្នុង​ការ​សុំ​បែបបទ​ក្នុង​ការ​បើក​ការិយាល័យ​តំណាង ហើយ​ខាង ក្រសួង​ក៏​បាន​ផ្តល់​ពាក្យ​ស្នើ​សុំ​ក្នុង​ការ​បើក​កា​រិ
យា​ល័យ​តំណាង​នេះ​ជូន​ដល់ Global Media ។

ជា​ការ​ឆ្លើយ​តប​ខាង​Global Media បាន​អះអាង​ថា នឹង​ដាក់​លិខិតស្នើ​សុំ​មក​កាន់​ក្រសួង​វិញនៅ​ពេល​​ឆាប់​ៗ​នេះ​» ។សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត​ក្នុង​ការ​លើកតម្កើង​នូវ​សិទ្ធិ​សេរីភាព​សារព័ត៌​មាន សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​មាន​ជា​ធរមាន ហើយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក បាន​ផ្តួចផ្តើម​គំនិត​បិទ​ការិយាល័យ​តំណាង​របស់​ខ្លួន​ដោយ​ខ្លួនឯង​។

ដូច្នេះ ​វិទ្យុ​ទាំង​ពីរ​នេះ ក៏​មាន​សេរីភាព​បើក​កា​រិយា​ល័យ​តំណាង​របស់​ខ្លួន​នៅ​កម្ពុជា​ឡើង​វិញ​ន​ដែរ ។ ទោះ ជា​យ៉ាងនេះ​ក្តី បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​អះអាង​ថា នៅ​ក្នុង​ជំនួប​ខាងលើ​នេះ ភាគី​ទាំង​ពីរ​ពុំ​បាន​និយាយ​អំពី​វិទ្យុ​អាស៊ី​សេរី​នោះ​ទេ ។ លោក​ក៏​ឲ្យ​ដឹង​ថា​តំណាង Global Media របស់​សហរដ្ឋអាមេ​រិក​​នឹង​សុំ​បែបបទ​ឯកសារ​ផ្លូវការ​ក្នុង​ការ​ស្នើ​សុំ​បើក​ការិយាល័យ​តំណា​ង​នេះ ដែល​នឹង​ដាក់​ទៅ​ទៅ​ក្រសួង​ព័ត៌មាន ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ