ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ពេក​ហើយ​! ក្រុម​ឆក់ លួច ប្លន់​នេះ​ធ្វើ​ឲ្យ​សមត្ថកិច្ច​៣​នាក់​ចូល​ពេទ្យ​ភ្លាមៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ដែល​ជា​មុខសញ្ញា​វាយ​កាប់​ប្លន់ និង​ឆក់​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដេញ​ពួនស្ទាក់​ឃាត់​បាន​ជនសង្ស័យ​២​នាក់ បណ្តាល​ឲ្យ​សមត្ថកិច្ច​រង​របួសធ្ងន់​ស្រាល​៣​នាក់ ដែល​កំពុង​បំពេញភារកិច្ច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ដែល​ជា​មុខសញ្ញា​វាយ​កាប់​ប្លន់ និង​ឆក់​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដេញ​ពួនស្ទាក់​ឃាត់​បាន​ជនសង្ស័យ​២​នាក់ បណ្តាល​ឲ្យ​សមត្ថកិច្ច​រង​របួសធ្ងន់​ស្រាល​៣​នាក់ ដែល​កំពុង​បំពេញភារកិច្ច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ឃាត់​បាន​២​នាក់ នៅ​មុខ​បុរី​ញ៉ូ​វ​ថោ​ន ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​២​នាក់​ទី​១ ឈ្មោះ ប៉ិច សា​រ៉ាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​លើក​ទឹក​សុទ្ធ រស់នៅ​ភូមិ​គោ​គ ព្រេ​ជ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ទី​២ ឈ្មោះ ផូ សុ​ផាត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ និង​សមត្ថ កិច្ច​ឃាត់​បាន​ម៉ាក​បី​ត ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1HP-6643 ។

សមត្ថកិច្ច​ដែល​រង​របួស​៣​នាក់ ទី​១ ឈ្មោះ​សុខ បញ្ញា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ នគរបាល ជា​អនុ​ផ្នែក​សន្តិសុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​២ ឈ្មោះ សឿង បុប្ផា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​នគរបាល ជា​អនុប្រធាន​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ និង​ម្នាក់​ទៀត មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានអោយ​ដឹង​ថា បន្ទាប់​ពី​មាន ករណី​ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​ដាវ និង​ដំបង​បាន​កាប់​វាយ​ប្លន់ និង​ឆក់​ថ្មី​ៗ​នេះ ដោយ​លោក អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជា​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ នៅ​ក្នុង​ប៉ុស្តិ៍​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ស៊ើបអង្កេត មុខ​ជនសង្ស័យ​ខាងលើ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ដោយ​កម្លាំង​ស៊ើបអង្កេត​មុខសញ្ញា​ខាងលើ បន្ទាប់​មក​ដោះស្រាយ​ឃើញ​ជនសង្ស័យ​ចំនួន​៣​ម៉ូតូ ជិះ​ម៉ាក​ឌ្រី​ម​សង់​២​គ្រឿង និង​ម៉ូតូ​ម៉ាក​បី​ត​មួយ​គ្រឿង ជិះ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ហើយ​សមត្ថកិច្ច​អន្តរាគមន៍​បាន​បោះដៃ តាម​វិទ្យុទាក់ទង ដើម្បី​ឃាត់​មុខសញ្ញា​ខាងលើ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ឃាត់​ជនសង្ស័យ​បាន​២​នាក់ និង​ម៉ូតូ​ចំនួន​២​គ្រឿង ចំណែក​ជនសង្ស័យ​ម៉ូតូ​២​គ្រឿង​ទៀត​បាន​បើក​គេច ហើយ​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដេញ​ប្រកៀក​ប្រកិត​នឹង​ជនសង្ស័យ ហើយ​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ខាងលើ​បាន​វ៉ា​ក់​អើ​នឹង​រថយន្ត បើក​ឆ្លងផ្លូវ បណ្តាល​ឲ្យ​កម្លាំង​សមត្ថកិច្ច​ដួល​ចំនួន​២​ម៉ូតូ បណ្តាល​ឲ្យ​រង​របួស​៣​នាក់​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បាន បញ្ជាក់​ទៀត​ថា ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​រង​របួស​ដួល ជនសង្ស័យ​ចំនួន​២​ម៉ូតូ​ខាងលើ​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​សមត្ថកិច្ច​រង​របួស​ត្រូវ​បាន​ម្លាំ​ង សមត្ថកិច្ច​ហៅ ម៉ូតូ​កង់​បី ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួក​គាត់ គឺជា បក្សពួក​ក្រុម​ជនសង្ស័យ​ឆក់​នឹង​វាយ​ប្លន់​ខាងលើ​ពិតប្រាកដ ដោយ​មាន​បក្សពួក​ប្រមាណ​ជាង​២០​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ថ្មី​ៗ ហើយ​ជនសង្ស័យ​ទាំងនោះ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ជា​បន្តបន្ទាប់​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ