ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ទឹក​ច្រើន​ពេក​មិនល្អ​នោះ​ទេ

4 ឆ្នាំ មុន

រាល់​សរីរាង្គ សំខាន់​ៗ​ទាំងអស់​របស់​រាង​កាយ​គឺ​ពឹងផ្អែក​ក​ទៅ​លើ​ទឹក​ដើម្បី​អាច​ធ្វើការ​បាន​យ៉ាង​ល្អ ។ ការ​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​នឹង​ជួយ​ដល់​រាង​កាយ​ដូច​ជា​៖ •​កែសម្រួល​សីតុណ្ហភាព​ក្នុង​ខ្លួន •​បង្ការ​ការ​ទល់លាមក •​ច្រោះ​ជាតិពុល •​រាង​កាយ​ធ្វើការ​បាន​កាន់តែ​ស្រួល ។ មនុស្ស​ភាគច្រើន​ជា​ពិសេស​អ្នក​ហាត់ប្រាណ​ក្រោម​អាកាសធាតុ​ក្តៅ…

រាល់​សរីរាង្គ សំខាន់​ៗ​ទាំងអស់​របស់​រាង​កាយ​គឺ​ពឹងផ្អែក​ក​ទៅ​លើ​ទឹក​ដើម្បី​អាច​ធ្វើការ​បាន​យ៉ាង​ល្អ ។
ការ​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​នឹង​ជួយ​ដល់​រាង​កាយ​ដូច​ជា​៖

•​កែសម្រួល​សីតុណ្ហភាព​ក្នុង​ខ្លួន
•​បង្ការ​ការ​ទល់លាមក
•​ច្រោះ​ជាតិពុល
•​រាង​កាយ​ធ្វើការ​បាន​កាន់តែ​ស្រួល ។

មនុស្ស​ភាគច្រើន​ជា​ពិសេស​អ្នក​ហាត់ប្រាណ​ក្រោម​អាកាសធាតុ​ក្តៅ គឺ​មិនសូវ​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ឡើយ ។ ប៉ុន្តែ​ការ​ដែល​ញ៉ាំ​ទឹក​ច្រើន​វិញ​ក៏​អាច​ជា​រឿង​មួយ​គ្រោះថ្នាក់​បាន​ដែរ ។ ការ​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​អាច​បណ្តាល​ឲ្យ​ពុល​ជាតិ​ទឹក ។ រឿង​នេះ​កើតឡើង​នៅ​ពេល​ដែល​ជាតិ​ប្រៃ និង​សារធាតុ​អេ​ឡិច​ត្រូ​លី​ត្រ ផ្សេង​ៗ​ទៀត​ក្នុង​រាង​កាយ​ទៅ​ជា​រាវ​ពេក ជា​ពិសេស​វា​អាច​នាំ​ឲ្យ​កើតជា​ជំងឺ​កង្វះ​ជាតិ​សូ​ដ្យូ​ម​ក្នុង​ឈាម​តែ​ម្តង ។

បើសិនជា​កម្រិត​អេ​ឡិច​ត្រូ​លី​ត្រ​ក្នុង​ឈាម​ចុះ​ទាប​ពេក វា​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ប៉ុន្តែ​ការ​ស្លាប់​ដោយសារ​តែ​ញ៉ាំ​ទឹក​ច្រើន​ពេក​កម្រ​កើត​មាន​ណាស់ ។
អ្នក​ប្រហែលជា​មិន​អាច​សម្គាល់​ដឹង​អាការ​នៃ​ការ​ញ៉ាំ​ទឹក​ច្រើន​ពេក​ក្នុង​ដំណាក់កាល ភ្លាម​ៗ​ទេ ប៉ុន្តែ​អាការ​ញឹកញាប់​របស់​វា​មាន​ដូច​ជា​៖

•​ក្អួត និង​ចង្អោ
•​ឈឺក្បាល
•​ផ្លូវចិត្ត​ប្រែប្រួល​ដូច​ជា វ​ង្វ​ង​វង្វាន់​ជាដើម ។

ការ​ដែល​មិន​បាន​ព្យាបាល​ការ​ញ៉ាំ​ទឹក​ច្រើន​អាច​បណ្តាល​ឲ្យ​កង្វះ​ជាតិ​សូ​ដ្យូ​ម​ក្នុង​ឈាម ដែល​ជា​ជំងឺ​មួយ​គ្រោះថ្នាក់ ។ វា​អាច​បង្ក​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដូច​ជា​៖

•​ខ្សោយ​សាច់ដុំ សាច់ដុំ​រឹង​ជាប់ ឬ​រមួល​សាច់ដុំ
•​ប្រកាច់
•​សន្លប់ ។

ដើម្បី​បង្ការ​ការ​ញ៉ាំ​ទឹក​ច្រើន​ពេក ខណៈ​ពេល​កំពុង​តែ​ហាត់ប្រាណ ចូរ​ញ៉ាំ​ទឹក​ពីរ​ទៅ​បួន​ពែង​ក្នុង​មួយ​ម៉ោង​ម្តង ។ បើសិនជា​ការ​ហាត់ប្រាណ​មាន​រយៈពេល​យូរ​ជាង​មួយ​ម៉ោង ចូរ​ជ្រើសរើស​ការ​ញ៉ាំ​ភេសជ្ជៈ​សម្រាប់​ការ​ហាត់​កីឡា​។ ភេសជ្ជៈ​ទាំងនេះ​គួរតែ​មាន​ជាតិ​ស្ករ​ជាមួយ​គ្នា​នឹង​អេ​ឡិច​ត្រូ​លី​ត្រ​ដូច​ជា​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដែល​វា​អាច​នឹង​បាត់បង់​តាម​ញើស​តាម​រយៈ​ការ​ហាត់ប្រាណ ។ ចូរ​ឲ្យ​ការ​ស្រេកទឹក​នាំ​អ្នក​ញ៉ាំ​ទឹក​វិញ​។ ចាំ​ស្រេកទឹក​ចាំ​ញ៉ាំ ។

បើសិនជា​អ្នកមាន​ជំងឺ​ដូច​ជា ទឹកនោមផ្អែម ខ្សោយបេះដូង ឬ​ជំងឺ​តម្រងនោម ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​មធ្យោបាយ​ព្យាបាល​ដ៏​ល្អ​បំផុត ។ អ្នក​ក៏​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ដែរ​បើសិនជា​ស្រេកទឹក​ខ្លាំ​ងុ​ស​ធម្មតា ព្រោះ​វា​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​សុខភាព​ដែល​ត្រូវ​ព្យាបាល (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ